លោកឧត្តមសេនីយ៍ត្រី ហេង សុផល និងកងកម្លាំង បានចុះសួរសុខទុក្ខមន្ត្រីនគរបាលជាតិ ដែលគ្រោះថ្នាក់ចរាចរណ៍ នៅខេត្តកំពង់ធំ

អង្គភាពគេហទំព័រ និងទូរទស្សន៍អនឡាញ រស្មីបូព៌ា (www.rsp-news.com) ចាងហ្វាងការផ្សាយ លោក កង ចេស្តា និង និពន្ធនាយក លោក ហ៊ី ឈុនលី ទំនាក់ទំនងនិងផ្តល់ព័ត៌មានការិយាល័យនិពន្ធ លេខទូរស័ព្ទ 012 881 959 - 031 4444 517 - 015 995 589

លោកឧត្តមសេនីយ៍ត្រី ហេង សុផល និងកងកម្លាំង បានចុះសួរសុខទុក្ខមន្ត្រីនគរបាលជាតិ ដែលគ្រោះថ្នាក់ចរាចរណ៍ នៅខេត្តកំពង់ធំ

       (កំពង់ធំ)÷ ដោយមើលឃើញកងកម្លាំង ប្រជាពលរដ្ឋ ដែលជួបទុក្ខលំបាកលោកឧត្តមសេនីយ៍ត្រី ហេង សុផលស្នងការនគរបាលខេត្តកំពង់ធំ មិនបោះបង់បងប្អូនមានជំងឺឈឺថ្កាត់លោកតែងតែដឹកនាំកងកម្លាំង ចុះសាកសួរសុខទុក្ខ ដើម្បីលើកទឹកចិត្តផ្ដល់ភាពកក់ក្ដៅ ថែមទាំងឧបត្ថម្ភថវិកាមួយចំនួនទៀត។

      លោកវរសេនីយ៍ត្រី សៀក រង្សី នាយផ្នែកការិយាល័យនគរបាលទេសចរណ៍នៃស្នងការដ្ឋាននគរបាលខេត្ត (គ្រោះថ្នាក់ចរាចរណ៍ បន្ទាប់ពីវិលត្រឡប់បំពេញបេសកកម្ម នៅគោលដៅរមនីយដ្ឋានភ្នំសន្ទុក) ដោយស្ថានភាពជំងឺ
ធ្ងន់ធ្ងរ ត្រូវបានក្រុមគ្រួសារ បញ្ជូនរូបលោកទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ រាជធានីភ្នំពេញ មួយរយៈ ស្ថានភាពជំងឺ មានការធូរស្រាលល្អជាងមុន ទើបវិលត្រឡប់មកព្យាបាលគេហដ្ឋានវិញ។

       បន្ទាប់ពីទទួលបានព័ត៌មានលោកឧត្តមសេនីយ៍ត្រី ហេង សុផល បានដឹកនាំកងកម្លាំងចុះសាកសួរសុខទុក្ខ មន្ត្រីនគរបាលជាតិ ដែលសម្រាកព្យាបាលជំងឺនៅគេហដ្ឋាន ស្ថិតក្នុងភូមិជាយស្បៃ ឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៤។

      ថ្លែងក្នុងឱកាសនោះលោកឧត្តមសេនីយ៍ត្រីស្នងការនគរបាលខេត្ត បានពាំនាំប្រសាសន៍ ផ្តាំផ្ញើសាកសួរសុខទុក្ខ របស់ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ជានិច្ចកាល ថ្នាក់ដឹកនាំតែងតែយកចិត្តទុកដាក់ អំពីសុខទុក្ខ របស់កងកម្លាំងនគរបាលជាតិ ដែលបំពេញតួនាទី ភារកិច្ច បេសកកម្ម តាមបណ្តាគោលដៅសំខាន់ៗ ក្នុងភូមិសាស្ត្រខេត្ត ធានារក្សាបាន សន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គម។

       លោកស្នងការ បានផ្ដាំផ្ញើដល់អ្នកជំងឺ សូមធ្វើអនាម័យជាប្រចាំ បរិភោគម្ហូបអាហារចម្អិនឱ្យបានឆ្អិនល្អ ពិសាឱសថ តាមការណែនាំរបស់លោកគ្រូពេទ្យ សម្រាកក្នុងម៉ុងជាប្រចាំ ព្យាយាមហាត់ប្រាណ តាមអ្វីដែលអាចធ្វើទៅបាន។ បន្តបង្ករបង្កើនផល ចិញ្ចឹមសត្វ តាមក្រុមគ្រួសារនីមួយៗ ដើម្បីជួយសម្រាលចំណាយដោះស្រាយជីវភាព ឱ្យកាន់តែប្រសើរឡើង ចូលរួមគោរពប្រតិបត្តិច្បាប់ចរាចរណ៍ផ្លូវគោក សហការ បង្ការ ទប់ស្កាត់បទល្មើសក្មេងទំនើង និងបទល្មើសគ្រឿងញៀន ជាពិសេសអនុវត្តគោលនយោបាយនានា របស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ឱ្យមានប្រសិទ្ធភាពខ្ពស់ សំដៅថែរក្សាបាន សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម។

       ឆ្លៀតក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ត្រី ហេង សុផល បានចុះសាកសួរសុខទុក្ខប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតចំនួន០២គ្រួសារបន្ថែមទៀត ដែលជួបគ្រោះថ្នាក់ចរាចរណ៍÷ ១.លោក លី ព្រីង និងលោក ញ ថុល  ស្ថិតនៅគេហដ្ឋានក្នុងភូមិស៊ីវត្ថា ឃុំប្រាសាទ ស្រុក
សន្ទុក ខេត្តកំពង់ធំ។

      សូមបញ្ជាក់ផងដែរថា លោកឧត្តមសេនីយ៍ត្រី ហេង សុផលស្នងការនគរបាលខេត្តកំពង់ធំ ឧបត្ថម្ភភេសជ្ជៈប៉ូវកម្លាំងថវិកាចំនួន១,៥០០,០០០រៀល លោកវរសេនីយ៍ត្រី សៀក រង្សី នាយផ្នែកការិយាល័យនគរបាលទេសចរណ៍នៃស្នងការដ្ឋាននគរបាលខេត្ត។ សម្រាប់០២គ្រួសារបន្ថែមទៀតក្នុងមួយគ្រួសារទទួលបាន÷ ភេសជ្ជៈ និងថវិកា៧០០,០០០រៀល។

      

Loading

Subscribe Raksmey BopiaTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2024 Rsp-news - Web Design by Phoeun