អភិបាលស្រុកស្ទោង បានលើកឡើងថា សុខទុក្ខប្រជាពលរដ្ឋ ជាសុខទុក្ខរបស់ថ្នាក់ដឹកនាំ

អង្គភាពគេហទំព័រ និងទូរទស្សន៍អនឡាញ រស្មីបូព៌ា (www.rsp-news.com) ចាងហ្វាងការផ្សាយ លោក កង ចេស្តា និង និពន្ធនាយក លោក ហ៊ី ឈុនលី ទំនាក់ទំនងនិងផ្តល់ព័ត៌មានការិយាល័យនិពន្ធ លេខទូរស័ព្ទ 012 881 959 - 031 4444 517 - 015 995 589

អភិបាលស្រុកស្ទោង បានលើកឡើងថា សុខទុក្ខប្រជាពលរដ្ឋ ជាសុខទុក្ខរបស់ថ្នាក់ដឹកនាំ

     (កំពង់ធំ)÷ លោក សាយ គឹមឡម បានថ្លែងដូច្នេះនៅក្នុងឱកាសដែលលោកនិងសហការីបានអញ្ជើញចុះសួរសុខទុក្ខ និងចែកអំណោយជូនពលរដ្ឋក្រីក្រចំនួន៩គ្រួសារ នៅក្នុងភូមិស្វាយស ឃុំកំពង់ចិនត្បូង ស្រុកស្ទោង ខេត្តកំពង់ធំ នាព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤។

     ក្នុងឱកាសនោះដែរ ក្នុងនាមគណៈអភិបាល និងក្នុងនាមលោកជាប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាស្រុកស្ទោង លោកបានពាំនាំការផ្ដាំផ្ញើការសួរសុខទុក្ខរបស់ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ ឯកឧត្តមតែងតែគិតគូរយកចិត្តទុកដាក់ដល់សុខទុក្ខ សុខុមាលភាពនិងជីវភាពរស់នៅប្រចាំថ្ងៃរបស់ពុកម៉ែបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានគ្រប់ពេលវេលា។

     ទន្ទឹមនឹងនេះលោកបានណែនាំដល់អាជ្ញាធរឃុំកំពង់ចិនត្បូង ត្រូវចុះស្វែងយល់អំពីសុខទុក្ខជីវភាពប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ឱ្យបានជាក់ស្ដែងដើម្បីជួយ សម្រាលនិងដោះស្រាយជូនពួកគាត់បានទាន់ពេលវេលានិងមានប្រសិទ្ធភាព ហើយប្រសិនបើពុកម៉ែបងប្អូននៅក្នុងមូលដ្ឋានមានបញ្ហាឬក៏សុខទុក្ខយ៉ាងណានោះគឺជាសុខទុក្ខពិតប្រាកដរបស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់។

     លោក សាយ គឹមឡម បានណែនាំដល់ប្រជាពលរដ្ឋ សូមរស់នៅដោយមានការប្រុងប្រយ័ត្នខ្ពស់ ត្រូវចេះថែរក្សាសុខភាពឱ្យបានមាំទាំ រស់នៅប្រកបដោយអនាម័យ ជាពិសេសត្រូវខិតខំដាំដុះដំណាំបន្ទាប់បន្សំជុំវិញគេហដ្ឋាន ដើម្បីទ្រទ្រង់សុខភាព ទ្រទ្រង់ជីវភាពនិងកាត់បន្ថយការប្រើប្រាស់នូវបន្លែ និងអាហារគីមីផងដែរ។

    គួរបញ្ជាក់ផងដែរថា គ្រួសារទាំង៩ក្នុងមួយគ្រួសារៗ ទទួលបាននូវ÷ ទឹកស៊ីអ៊ីវ០១យួរ មី០១យួរ និងអង្ករ២៥ គីឡូក្រាមផងដែរ។

Loading

Subscribe Raksmey BopiaTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2024 Rsp-news - Web Design by Phoeun