រយៈពេល៣ថ្ងៃ កម្លាំងសមត្ថកិច្ចការិយាល័យគ្រឿងញៀននៃស្នងការនគរបាលខេត្តកំពង់ឆ្នាំង បង្ក្រាបបានមនុស្សប្រុស ស្រី ១១នាក់ ពាក់ព័ន្ធករណី គ្រឿងញៀន

រយៈពេល៣ថ្ងៃ កម្លាំងសមត្ថកិច្ចការិយាល័យគ្រឿងញៀននៃស្នងការនគរបាលខេត្តកំពង់ឆ្នាំង បង្ក្រាបបានមនុស្សប្រុស ស្រី ១១នាក់ ពាក់ព័ន្ធករណី គ្រឿងញៀន

ខេត្តកំពង់ឆ្នាំង÷អនុវត្តតាមបទបញ្ជារបស់លោក ឧត្តមសេនីយ៍ទោ តេង ច័ន្ទណាតស្នងការ នគរបាលខេត្តកំពង់ឆ្នាំង និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តមព្រះរាជអាជ្ញា អយ្យការអមសាលាដំបូងខេត្តកំពង់ឆ្នាំង នៅថ្ងៃទី២៦.២៧.២៨ ខែសីហា ឆ្នាំ២០២៤ កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀន ខេត្ត បាន សហការជាមួយ អធិការនគរបាលក្រុង អធិការនគរបាលស្រុកជល់គីរី និងអធិការនគរបាលស្រុកសាមគ្គីមានជ័យ បានធ្វើប្រតិបត្តិការចុះបង្ក្រាប មុខសញ្ញា ចែកចាយនិងប្រើប្រាស់គ្រឿងញៀន ចំនួន៣ករណី ឃាត់ខ្លួនជនសង្ស័យ សរុបចំនួន ១១នាក់
ទី១: ឈ្មោះ ឆាយ ឈុនឡេង ភេទស្រី អាយុ 34 ឆ្នាំជនជាតិខ្មែរ រស់នៅភូមិកណ្ដាល សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង។

ទី២: ឈ្មោះ ឯល រ៉ាលីន ភេទ ប្រុស អាយុ ២៥ ឆ្នាំជនជាតិខ្មែរ រស់នៅភូមិទី ៨សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង។

ទី៣: ឈ្មោះ ឯល ឡាវិត ភេទប្រុសអាយុ ២០ ឆ្នាំជនជាតិខ្មែររស់នៅភូមិទី ៨ សង្កាត់ ខ្សាមក្រុងកំពង់ឆ្នាំង។

ទី៤: ឈ្មោះ ឆុង រដ្ឋា ភេទប្រុសអាយុ ២២ ឆ្នាំជនជាតិខ្មែរ រស់នៅភូមិទី ៨ សង្កាត់ខ្សាមក្រុងកំពង់ឆ្នាំង។

ទី៥:ឈ្មោះ ម៉ៅ លីហេង ភេទប្រុសអាយុ ២៤ឆ្នាំជនជាតិខ្មែរ រស់នៅភូមិប្អេរ សង្កាត់ប្អេរក្រុងកំពង់ឆ្នាំង។

ទី៦:ឈ្មោះ ពេជ្រ សីហា ភេទប្រុសអាយុ ១៨ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិទី ៨ សង្កាត់ខ្សាមក្រុងកំពង់ឆ្នាំង ។

ទី៧:ឈ្មោះ បាន ថារីន ភេទប្រុសអាយុ ២៤ ឆ្នាំជនជាតិខ្មែររស់នៅភូមិទី ៤សង្កាត់ខ្សាមក្រុងកំពង់ឆ្នាំង។

ទី៨:ឈ្មោះ ស្ងួន សុខុន ភេទប្រុសអាយុ ៤០ ឆ្នាំជនជាតិខ្មែរ រស់នៅភូមិកោះថ្កូវ ឃុំកោះថ្កូវ ស្រុក ជល់គីរី។

ទី៩:ឈ្មោះ ស្ងួន ពិសិដ្ឋ ភេទប្រុស អាយុ ៣៨ ឆ្នាំជនជាតិខ្មែរ រស់នៅភូមិកោះថ្កូវ ឃុំកោះថ្កូវ ស្រុកជ្រូកគីរី។

ទី១០ៈ ឈ្មោះ ម៉ៅ សុភ័ក្ត ភេទប្រុសអាយុ ៤១ឆ្នាំជនជាតិខ្មែរ រស់នៅភូមិ ថ្លុកឬស្សី ឃុំសេដ្ឋី ស្រុក សាមគ្គីមានជ័យ។

ទី១១ៈ ឈ្មោះ គីង ជា ហៅ ប៊ិច ភេទប្រុសអាយុ 34 ឆ្នាំជនជាតិខ្មែរ រស់នៅភូមិ ថ្លុកឫស្សី ឃុំសេដ្ឋី ស្រុកសាមគ្គីមានជ័យ។

វត្ថុតាងគ្រឿងញៀននិងជនសង្ស័យខាងលើត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូន ទៅតាមនីតិវិធីច្បាប់។

Loading

Subscribe Raksmey BopiaTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2024 Rsp-news - Web Design by Phoeun