នាយរងខណ្ឌរដ្ឋបាលជលផលកំពង់ធំ បន្តដឹកនាំក្រុមការងារចុះប្រតិបត្តិការ ត្រួតពិនិត្យ និងបង្រ្កាបបទល្មើសជលផល នៅរដូវបិទឡូនេសាទ រដូវត្រីពងកូនក្នុងភូមិសាស្រ្ត ខេត្តកំពង់ធំ

អង្គភាពគេហទំព័រ និងទូរទស្សន៍អនឡាញ រស្មីបូព៌ា (www.rsp-news.com) ចាងហ្វាងការផ្សាយ លោក កង ចេស្តា និង និពន្ធនាយក លោក ហ៊ី ឈុនលី ទំនាក់ទំនងនិងផ្តល់ព័ត៌មានការិយាល័យនិពន្ធ លេខទូរស័ព្ទ 012 881 959 - 031 4444 517 - 015 995 589

នាយរងខណ្ឌរដ្ឋបាលជលផលកំពង់ធំ បន្តដឹកនាំក្រុមការងារចុះប្រតិបត្តិការ ត្រួតពិនិត្យ និងបង្រ្កាបបទល្មើសជលផល នៅរដូវបិទឡូនេសាទ រដូវត្រីពងកូនក្នុងភូមិសាស្រ្ត ខេត្តកំពង់ធំ

      (កំពង់ធំ)÷ លោក ចាយ គង់ម៉េង នាយរងខណ្ឌរដ្ឋបាលជលផលកំពង់ធំ បន្តដឹកនាំក្រុមការងារចុះប្រតិបត្តិការ ត្រួតពិនិត្យ និងបង្រ្កាបបទល្មើសជលផល នៅចំណុចរូងក្រពើ ស្ថិតក្នុងឃុំផាត់សណ្តាយ  ស្រុកកំពង់ស្វាយ  ខេត្តកំពង់ធំ នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៤។

      លោក ចាយ គង់ម៉េង បន្តដឹកនាំក្រុមការងារចុះប្រតិបត្តិការ ត្រួតពិនិត្យ និងបង្រ្កាបបទល្មើសជលផលលទ្ធផលអនុវត្តបានចំនួន០១ករណី បានចុះរុះរើបំផ្លាញចោលឧបករណ៍នេសាទខុសច្បាប់របាំងសាច់អួនក្រឡាញឹកនៅនឹងកន្លែងរួមមាន របាំងសាច់អួនក្រឡាញឹកចំនួន០២របាំង ប្រវែង១២០០ម៉ែត្រ របាំងស្បៃមុងចំនួន២របាំង ប្រវែង ៦០០ម៉ែត្រ ឡុកចំនួន១៦គ្រឿង លបចំនួន១៦មាត់ ចាក់លែងត្រីចំនួន៥០គីឡូក្រាមចូលទន្លេវិញ។

    លោក ចាយ  គង់មេ៉ង បាននគូសបញ្ជាក់ផងដែរថា កម្លាំងចម្រុះដែលឈរជើងប្រចាំការនៅទីបញ្ជាការស្រាលបឹងទន្លេសាបក្នុងភូមិសាស្ត្រខេត្តកំពង់ធំ ធ្វើសកម្មការងាររួមមាន ការចុះទប់ស្កាត់ ការបង្ក្រាបរាល់បទល្មើសនេសាទគ្រប់ប្រភេទដែលច្បាប់ស្តីពីជលផលហាមឃាត់ ការចុះផ្សព្វផ្សាយជូនប្រជានេសាទឱ្យពួកគាត់បានយល់ និងជួយថែរក្សាការពារធនធានធម្មជាតិ មច្ឆាជាតិ និងបន្ទុកមួយទៀតគឺការល្បាតការពារឡូអភិរក្សត្រីមេពូជ ក្នុងសហគមន៍ឡូអភិរក្ស។

                      

                    

                     

Loading

Subscribe Raksmey BopiaTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2024 Rsp-news - Web Design by Phoeun