កូន​ឈើ​ប្រណិត​ ជាង​មួយ​មុឺន​ដេីម​ជាថ្មី​ទៀត​ ត្រូវ​បាន​ឧត្តមសេនីយ៍ទោ សោម ស៊ុន ដឹកនាំកងកម្លាំង​ អមដំណើរឯកឧត្តមអភិបាលខេត្ត និងលោកជំទាវ ចូលរួមដាំលេីផ្ទៃដីជាង​១០​ហិកតា​ នៅស្រុក​សន្ទុក

អង្គភាពគេហទំព័រ និងទូរទស្សន៍អនឡាញ រស្មីបូព៌ា (www.rsp-news.com) ចាងហ្វាងការផ្សាយ លោក កង ចេស្តា និង និពន្ធនាយក លោក ហ៊ី ឈុនលី ទំនាក់ទំនងនិងផ្តល់ព័ត៌មានការិយាល័យនិពន្ធ លេខទូរស័ព្ទ 012 881 959 - 031 4444 517 - 015 995 589

កូន​ឈើ​ប្រណិត​ ជាង​មួយ​មុឺន​ដេីម​ជាថ្មី​ទៀត​ ត្រូវ​បាន​ឧត្តមសេនីយ៍ទោ សោម ស៊ុន ដឹកនាំកងកម្លាំង​ អមដំណើរឯកឧត្តមអភិបាលខេត្ត និងលោកជំទាវ ចូលរួមដាំលេីផ្ទៃដីជាង​១០​ហិកតា​ នៅស្រុក​សន្ទុក

     (កំពង់ធំ)÷ នៅព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤​ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង  អនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មការការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិខេត្តកំពង់ធំ បានដឹកនាំកងកម្លាំង នៃបញ្ជាការដ្ឋាន​តំបន់​ប្រតិបត្តិការ​សឹករងកំពង់ធំ ចូលរួម​ដាំ​កូនឈើ​ឡើងវិញ នៅ​លេីផ្ទៃដី​ជាង​១០​ ហិកតា​ ដែល​បាន​ដកហូត​ពី​ជនល្មើស ដែល​បាន​កាប់​ទន្ទ្រានព្រៃឈេី​យក​ដី​ធ្វើ​ជា​កម្មសិទ្ធិ​​ក្នុងរយៈពេល​កន្លងទៅ  ដែល​ពិធី​នេះ​ប្រព្រឹត្ត​ទៅ​ក្រោម​អធិបតី​ភាព​ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្ត ប្រធានគណៈកម្មការការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិខេត្តកំពង់ធំ និង​លោកជំទាវ​ រួមជាមួយអាជ្ញាធរដែនដី មន្ត្រីរាជការ និងប្រជាពលរដ្ឋ នៅតំបន់អូរតាកាវ ដែនព្រៃអង់តែន នៃគម្រោងរេដបូកកម្ពុជា-កូរ៉េ ដែលជាដែនព្រៃរក្សាទុកជាសម្បត្តិរបស់រដ្ឋ ស្ថិតក្នុងឃុំបឹងល្វា ស្រុកសន្ទុក​ ខេត្តកំពង់ធំ ។

    លោក ប៉ែន វណ្ណារិទ្ធ ប្រធានមន្ទីរកសិកម្ម​ រុក្ខា​ប្រម៉ាញ់​ និង​ននេសាទខេត្តកំពង់ធំ បានឡើងរាយការណ៍​អំពីកូនឈើប្រណិតដែលត្រូវដាំស្តារព្រៃឈើឡើងវិញ នៅ​ពេល​នេះ​ មាន​ចំនួន​ ជាង១ម៉ឺនដើម នៅលើផ្ទៃដីទំហ៊ុំ​ជាង​​១០​ ហិកតា​ ដែល​បាន​ដកហូត​ពី​ក្រុម​ជនល្មើស​ដែល​បាន​កាប់​ទន្ទ្រាន​ព្រៃឈើ​យក​ដី​ធ្វើ​ជា​កម្មសិទ្ធិ​ក្នុង​រយៈពេល​កន្លង​ទៅ​ ដែល​ការ​រៀបចំ​ដាំ​ដើមឈើ​ស្តាឡេីងវិញនេះ​ តាម​បទបញ្ជា​របស់​ថ្នាក់​ដឹកនាំ​គ្រប់​លំដាប់​ថ្នាក់​ និង​ឯក​ឧត្ដម​អភិបាល​ខេត្ត​កំពង់​ធំធ។

      ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ បានថ្លែងអំណរគុណដល់មន្ទីរកសិកម្ម​រុក្ខា​ប្រម៉ាញ់​ និង​នេសាទ​ខេត្ត រួមជាមួយអាជ្ញាធរដែនដីស្រុកសន្ទុក ខេត្តកំពង់ធំ ដែលបានរៀបចំតាមការណែនាំរបស់រដ្ឋបាលខេត្ត ក្នុងការដាំកូនឈើ ដើម្បីស្ដារព្រៃឈើឡើងវិញ ក្រោយពីទទួលការបាត់បង់ដោយជនល្មើសកាប់ទន្ទ្រានយកដីធ្វើកម្មសិទ្ធិ ដែលបច្ចុប្បន្នក្រុមជនល្មើសទាំងនោះកំពុងត្រូវបានកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីផ្ដន្ទាទោសតាមផ្លូវច្បាប់ ជាធរមាន។ ហើយឯកឧត្តមអភិបាលខេត្តកំពង់ធំ បានណែនាំដល់អាជ្ញាធរដែនដីមន្ត្រីរាជការ និងប្រជាពលរដ្ឋទាំងអស់ ត្រូវចូលរួមការពារសម្បត្តិធនធានធម្មជាតិរបស់យើង កុំឲ្យមានការបាត់បង់តទៅទៀត និងត្រូវមើលថែទាំកូនឈើថ្មី  ដែលបានដាំនេះ ឲ្យបានដុះលូតលាស់ឡើងវិញ។

      ឧត្តមសេនីយ៍ទោ សោម ស៊ុន ក្នុងនាមអនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មការ គ្រប់គ្រង ការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិខេត្តកំពង់ធំ បានគោរពថ្លែងអំណរគុណចំពោះឯកឧត្តមអភិបាលខេត្ត លោកប្រធានមន្ទីរ​កសិកម្ម​រុក្ខា​ប្រម៉ាញ់ និង​នេសាទ​ខេត្ត រួមជាមួយអាជ្ញាធរដែនដី មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ ដែលបានរៀបចំឱ្យមានការដាំកូនឈើឡើងវិញ  តាមបទបញ្ជារបស់ឯកឧត្តម  នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការ​រង​នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ​កង​ទ័ព​ជើង​គោក ដោយបានណែនាំ និងប្រគល់ភារកិច្ច​ជូនដល់កងទ័ពទាំងអស់ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ​ ត្រូវចូលរួមយ៉ាងសកម្មក្នុងការការពារទប់ស្កាត់​ បង្រ្កាបបទល្មើសធនធានធម្មជាតិ និងការដាំកូនឈើ ដើម្បីស្ដារព្រៃឈើឡើងវិញ ទុកជាកេរ្ត៍ដំណែលដល់កូនចៅយើងនៅជំនាន់ក្រោយៗទៀត។

Loading

Subscribe Raksmey BopiaTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2024 Rsp-news - Web Design by Phoeun