ឯកឧត្តម នួន ផារ័ត្ន  ត្រួតពិនិត្យកម្លាំងអន្តរាគមន៍  និងប្រគល់ភារកិច្ចចាំបាច់មួយចំនួន ជូនដល់កងកម្លាំងអន្តរាគមន៍នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ 

អង្គភាពគេហទំព័រ និងទូរទស្សន៍អនឡាញ រស្មីបូព៌ា (www.rsp-news.com) ចាងហ្វាងការផ្សាយ លោក កង ចេស្តា និង និពន្ធនាយក លោក ហ៊ី ឈុនលី ទំនាក់ទំនងនិងផ្តល់ព័ត៌មានការិយាល័យនិពន្ធ លេខទូរស័ព្ទ 012 881 959 - 031 4444 517 - 015 995 589

ឯកឧត្តម នួន ផារ័ត្ន  ត្រួតពិនិត្យកម្លាំងអន្តរាគមន៍  និងប្រគល់ភារកិច្ចចាំបាច់មួយចំនួន ជូនដល់កងកម្លាំងអន្តរាគមន៍នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ 

  (ខេត្តកំពង់ធំ)៖ នៅរសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្ត  ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ  រួមជាមួយឯកឧត្តម លោក ជំទាវ  អភិបាលរងខេត្តកំពង់ធំ  បានអញ្ជើញមកសំណេះសំណាលសាកសួរសុខទុក្ខ  និងប្រគល់ភារកិច្ចចាំបាច់មួយចំនួន  ជូនដល់កងកម្លាំងអន្តរាគមន៍នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ  ដែលកំពុងត្រៀមខ្លួនរួចជាស្រេចដើម្បីអនុវត្តន៍បទបញ្ជា ។

  ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ  បានឡើងធ្វើរបាយកាណ៍ស្វាគមន៍ ដោយបានគូសបញ្ជាក់ថា កងកម្លាំងអន្តរាគមន៍នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ  បានត្រៀមខ្លួនរួចជាស្រេច រួមជាមួយសម្ភារះ គ្រឿងបំពាក់គ្រប់គ្រាន់ និងមធ្យោបាយនានា ដើម្បីការពាររាជរដ្ឋាភិបាលស្របច្បាប់ និងកំចាត់ចោលជនទាំង ឡាយណា ដែលមានបំណងបំផ្លាញសន្តិភាព និងការអភិវឌ្ឍរបស់ប្រជាជនកម្ពុជា ។

   ឧត្តមសេនីយ៍ទោ សោម ស៊ុន បានគូសបញ្ជាក់បន្ថែមទៀតថា យោធិននៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំទាំងអស់ បានប្តេជ្ញាចិត្តដាច់ខាត ក្នុងការគោរពតាមបទបញ្ជារបស់ថ្នាក់ ដឹកនាំ គ្រប់លំដាប់ថ្នាក់ នៃកងយោធពលខេមរភូមិន្ទ និងបទបញ្ជាផ្ទាល់របស់ឯក ឧត្តម អភិបាលខេត្ត  ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ ដើម្បីចល័តអន្តរាគមន៍បង្រ្កាបរាល់ជនទាំងឡាយណា ដែលមានគោលបំណងធ្វើបដិវត្តពណ៌ផ្តួលរំលំរាជរដ្ឋាភិបាលស្រប ច្បាប់ ដែលប្រសូត្រចេញពីការបោះឆ្នោត ដោយប្រជាជនគាំទ្រយ៉ាងច្រើនលើសលប់ ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។

  ឯកឧត្តម នួន ផារ័ត្ន បានថ្លែងនូវការកោតសរសើរចំពោះកងកម្លាំង នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដែលបានត្រៀមបម្រុងកម្លាំង និងមធ្យោ បាយគ្រប់គ្រាន់ តាមបទបញ្ជារបស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត និងបានពន្យល់ណែនាំអំពីការដាក់តំបន់ត្រីកោណអភិវឌ្ឍន៍(DTA) ដែលជាការអភិវឌ្ឍន៍ និងការគ្រប់គ្រងរបស់ប្រទេសនីមួយៗរៀងៗខ្លួន ជាមួយនឹងប្រទេសជិតខាង លេីវិស័យសេដ្ឋកិច្ចពាណិជ្ជកម្ម និងបង្កលក្ខណះងាយស្រួលដល់ប្រជាជននៅក្នុងវិស័យសុខាភិបាលផងដែរ ។

  ឯកឧត្តម នួន ផារ័ត្ន  បានដាក់បទបញ្ជាដល់កងកម្លាំង នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ  ត្រូវត្រៀមខ្លួន មធ្យោបាយ  សម្ភារៈ  គ្រប់គ្រាន់ ដើម្បីចល័តអន្តរាគមន៍តាមបទបញ្ជា ឲ្យទាន់ពេលវេលា  និងមានប្រសិទ្ធភាព  ដើម្បីបង្ក្រាប និងកំចាត់ចោលជនទាំងឡាយណា  ដែលមានគោលបំណងផ្តួលរំលំ រាជរដ្ឋាភិបាលស្របច្បាប់ ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា  ឲ្យបានជាដាច់ខាត ទោះបីក្នុងតម្លៃណាកីដោយ។ អត្ថបទតំបន់សឹករងកំពង់ធំ-ពិនិត្យដោយអ៊ុមញឹប។

Loading

Subscribe Raksmey BopiaTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2024 Rsp-news - Web Design by Phoeun