សមត្ថកិច្ចរដ្ឋបាលជលផលខណ្ឌកំពង់ឆ្នាំង ចុះបង្ក្រាបបទល្មើសនេសាទរបាំងស្បៃមុង ២ករណី ក្នុងស្រុកជលគីរី

អង្គភាពគេហទំព័រ និងទូរទស្សន៍អនឡាញ រស្មីបូព៌ា (www.rsp-news.com) ចាងហ្វាងការផ្សាយ លោក កង ចេស្តា និង និពន្ធនាយក លោក ហ៊ី ឈុនលី ទំនាក់ទំនងនិងផ្តល់ព័ត៌មានការិយាល័យនិពន្ធ លេខទូរស័ព្ទ 012 881 959 - 031 4444 517 - 015 995 589

សមត្ថកិច្ចរដ្ឋបាលជលផលខណ្ឌកំពង់ឆ្នាំង ចុះបង្ក្រាបបទល្មើសនេសាទរបាំងស្បៃមុង ២ករណី ក្នុងស្រុកជលគីរី

កំពង់ឆ្នាំង ÷នៅព្រឹកថ្ថ្ងៃទី06 ខែវិច្ឆិកា ឆ្នាំ២០២៤ សមត្ថកិច្ចខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង ចុះបង្ក្រាបបទល្មើស    
នេសាទរបាំងស្បៃមុង នៅចំណុចបឹងធំ ស្ថិតនៅខាងកើតភូមិកំពង់បាស្រូវ ឃុំជលសា ស្រុកជលគិរី  ខេត្តកំពង់ឆ្នាំង ដោយប្រើប្រាស់កម្លាំងចំនួន 10 នាក់ មធ្យោបាយដោយបាឡាស្មាច់ចំនួន 2 គ្រឿង។

បេីយោងតាមរបាយការណ៍ របស់លោកលី ឡា នាយខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង រាយការណ៍ជូនឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំងបានបញ្ជាក់ឲ្យដឹងថា នៅថ្ងៃដដែលនេះ  ការចេញបង្ក្រាបចែកគ្នាជា2ក្រុម÷  ក្រុមទី 2 បង្ក្រាបរបាំងស្បៃមុងនៅ ចំណុចក្បាលដំរី ឋិតនៅក្នុងភូមិសាស្ត្រ ភូមិព្រែកឆ្ដោ  ឃុំកំពង់អុស ស្រុកជលគីរី  ដោយប្រើប្រាស់កម្លាំងចំនួន 6 នាក់ និងមធ្យោបាយដោយបាស្មាច់2គ្រឿង ។

ជាលទ្ធផលរួមមាន÷
រុះរើរបាំងស្បៃមុងចំនួន2ករណី  ស្មេីរហ្នឹង 13 កន្លែង. មានប្រវែង 1070 ម៉ែត្រ . លូស្បៃមុងចំនួន 13 គ្រឿង. បង្គោលចំនួន 390ដើម នឹងចាក់លេងកូនត្រីចម្រុះចូលដែននេសាទវិញមានទម្ងន់ 65 គីឡូក្រាម
ឯវត្ថុតាងសាច់ស្បៃមុងត្រូវបានដុតបំផ្លាញចោលនៅនឹងកន្លែង។
ដោយការិយាល័យនិពន្ធ

Loading

Subscribe Raksmey BopiaTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2024 Rsp-news - Web Design by Phoeun