សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ផ្តល់​សាឡង់ចំនួន០១គ្រឿង សម្រាប់ប្រើប្រាស់​ជាប្រយោជន៍រួម​ដល់​ប្រជាពលរដ្ឋ​នៅស្រុកប្រាសាទសំបូរ 

អង្គភាពគេហទំព័រ និងទូរទស្សន៍អនឡាញ រស្មីបូព៌ា (www.rsp-news.com) ចាងហ្វាងការផ្សាយ លោក កង ចេស្តា និង និពន្ធនាយក លោក ហ៊ី ឈុនលី ទំនាក់ទំនងនិងផ្តល់ព័ត៌មានការិយាល័យនិពន្ធ លេខទូរស័ព្ទ 012 881 959 - 031 4444 517 - 015 995 589

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ផ្តល់​សាឡង់ចំនួន០១គ្រឿង សម្រាប់ប្រើប្រាស់​ជាប្រយោជន៍រួម​ដល់​ប្រជាពលរដ្ឋ​នៅស្រុកប្រាសាទសំបូរ 

      (កំពង់ធំ)÷ ឯកឧត្តម ព្រឹម រដ្ឋា អភិបាលរងខេត្តកំពង់ធំ បានមានប្រសាសន៍ថា សាលារៀននៅស្រុកប្រាសាទសំបូរ មានទីតាំងស្ថិតនៅត្រើយម្ខាងដងស្ទឹងសែន ក្នុងភូមិសាស្ត្រស្រុក ប្រាសាទសំបូរ  មិនទាន់មានស្ពានសម្រាប់សិស្សានុសិស្សឆ្លងទៅសាលារៀននៅឡើយ ជាពិសេសនៅរដូវវស្សា។  កន្លងមកសិស្សានុសិស្សបានធ្វើដំណើរទៅសាលារៀនដោយឆ្លងតាមទូកដរឯកជនតូចៗ ដែលមានហានិភ័យខ្ពស់មិនអាចធានាបាននូវសុវត្ថិភាពសម្រាប់សិស្សានុសិស្ស ហើយក៏ធ្លាប់មានករណីលិចទូកដរចម្លងបណ្តាល ឱ្យសិស្សមានគ្រោះថ្នាក់ដល់អាយុជីវិត។

     ឃើញហានិភ័យបែបនេះនៅរសៀលថ្ងៃទី​១០ ខែសីហា ឆ្នាំ២០២៤   ឯកឧត្តម ព្រឹម រដ្ឋា អភិបាលរងខេត្តកំពង់ធំ ឯកឧត្តមលោកជំទាវ អភិបាលរងខេត្ត ក្រុមការងារថ្នាក់ស្រុក/ឃុំ បានប្រគល់សាឡាង០១គ្រឿងដែលជាអំណោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី សម្រាប់ប្រើប្រាស់​ជាប្រយោជន៍រួម​ដល់​ប្រជាពលរដ្ឋ​នៅស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ។

      ឯកឧត្តម ព្រឹម រដ្ឋា អភិបាលរងខេត្តកំពង់ធំ បានមានប្រសាសន៍បន្តថា ដោយមានការគិតគូរពីសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ពីសុខទុក្ខប្រជាពលរដ្ឋ ដែលពីមុនមករាល់ការធ្វើដំណើរឆ្លងកាត់ស្ទឹង មានការលំបាកច្រើន ពេលខ្លះក៏មានគ្រោះថ្នាក់កើតឡើង។ បន្ទាប់ពីបានសាឡាងថ្មីនេះសង្ឃឹមថា បងប្អូនប្រជាពលរដ្ឋ សិស្សានុសិស្ស លែងមានការលំបាកក្នុងការធ្វើដំណើរទៀត។  ជាពិសេសសិស្សសាលាគាត់ត្រូវឆ្លងមករៀនទាំងព្រឹក ទាំងល្ងាច កាលពីមុនឆ្លងទូក កែច្នៃពេលរដូវទឹកឡើងងាយប្រឈមគ្រោះថ្នាក់ខ្លាំង តែដោយសារតម្រូវការបាច់ត្រូវតែឆ្លងខានពុំបាន ក្រោយទទួល បានអំណោយដ៏ថ្លៃថ្លាពីសម្តេចមហាបវរតិបតីនិងលោកជំទាវ ប្រជាពលរដ្ឋក្នុងឃុំ ពិតជាមានសេចក្តីរីករាយឥតឧបមាដែលបានសមិទ្ធផលថ្មីក្នុងភូមិរបស់ខ្ញុំបាទ ក្នុងនោះផងដែរខ្ញុំបាន និងសហការីបានចុះទៅ សំអាតទីតាំងដរចម្លង នឹងរៀបចំទីតាំងផ្លូវឡើងចុះសាឡាង ដើម្បីបង្កលក្ខណៈងាយស្រួលក្នុងការធ្វើដំណើរប្រកបដោយសុវត្ថិភាព។

       គួរបញ្ជាក់ផងដែរថា បច្ចុប្បន្ននេះ ប្រជាពលរដ្ឋ សិស្សានុសិស្សបានចរាចរណ៍ឆ្លងកាត់រួមមានទី១.ឃុំឈូក ស្រុកប្រាសាទសំបូរ មាន១៦ភូមិ មាន២,៨៥២គ្រួសារ ប្រជាពលរដ្ឋសរុប១២,៣៧៩នាក់ ធ្វើដំណើរឆ្លងកាត់ទៅមកចន្លោះពី១៥០-២០០នាក់ក្នុង១ថ្ងៃ ។ ទី២.ឃុំ ស្រើង ស្រុកប្រាសាទសំបូរ មាន៩ភូមិ មាន១,៥៨៧គ្រួសារ ប្រជាពលរដ្ឋសរុប៦,៦៨៧នាក់ ធ្វើដំណើរឆ្លងកាត់ទៅមកចន្លោះពី ៥០-១០០នាក់ក្នុង១ថ្ងៃ។ សាឡាងនេះមានប្រវែងបណ្តោយ១៨.៥០ម៉ែត្រ ទទឹង៣.៦០ម៉ែត្រ ជម្រៅ១ម៉ែត្រ ដែលមានទំងន់សាឡាង២០តោន ទំងន់ផ្ទុក ១៣.៥តោន សាងសង់ពីលោហធាតុ ប្រើប្រាស់ម៉ាស៊ីនឡានក្នុងការបញ្ជា អាចផ្ទុកបានរថយន្តធុន តូចលក្ខណៈគ្រួសារ ម៉ូតូ កង់ រួមទាំងអ្នកដំណើរផងដែរ។ អត្ថបទលោក ធូ កែវមុន្នី-ពិនិត្យនិងកែសម្រួលដោយអ៊ុមញឹប។

Loading

Subscribe Raksmey BopiaTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2024 Rsp-news - Web Design by Phoeun