លោកឧត្តមសេនីយ៍ត្រី ហេង សុផល ដឹកនាំកងកម្លាំងនគរបាល ចុះសួរសុខទុក្ខ ឧបត្ថម្ភគ្រឿងឧបភោគបរិភោគ  ដល់សមាជិក និងគ្រួសារសមាជិកអតីតយុទ្ធជន នៅស្រុកសន្ទុក 

អង្គភាពគេហទំព័រ និងទូរទស្សន៍អនឡាញ រស្មីបូព៌ា (www.rsp-news.com) ចាងហ្វាងការផ្សាយ លោក កង ចេស្តា និង និពន្ធនាយក លោក ហ៊ី ឈុនលី ទំនាក់ទំនងនិងផ្តល់ព័ត៌មានការិយាល័យនិពន្ធ លេខទូរស័ព្ទ 012 881 959 - 031 4444 517 - 015 995 589

លោកឧត្តមសេនីយ៍ត្រី ហេង សុផល ដឹកនាំកងកម្លាំងនគរបាល ចុះសួរសុខទុក្ខ ឧបត្ថម្ភគ្រឿងឧបភោគបរិភោគ  ដល់សមាជិក និងគ្រួសារសមាជិកអតីតយុទ្ធជន នៅស្រុកសន្ទុក 

(កំពង់ធំ)÷ ទោះបីជាមមាញឹកការងារយ៉ាងណា លោកឧត្តមសេនីយ៍ត្រី ហេង សុផល ស្នងការនគរបាល មិនភ្លេចពីគុណបំណាច់ ពលិកម្ម របស់អតីតយុទ្ធជន ព្រមទាំងដឹកនាំកងកម្លាំងចុះសួរសុខទុក្ខ ឧបត្ថម្ភគ្រឿងឧបភោគបរិភោគ ភេសជ្ជៈ និងថវិកាជូនសមាជិក គ្រួសារសមាជិកអតីតយុទ្ធជន នៅស្រុកសន្ទុក ខេត្តកំពង់ធំ នាឱកាសបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ ។

នៅព្រឹកថ្ងៃ០១ ខែតុលា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ត្រី ហេង សុផល ស្នងការនគរបាលខេត្ត  ដឹកនាំកម្លាំងចុះសាកសួរសុខទុក្ខអតីតយុទ្ធជន ស្ថិតនៅដីសប្បទានសង្គមកិច្ច និងគេហដ្ឋានថ្មី ដែលជាអំណោយដ៏ថ្លៃថ្លា របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្ដេចទាំងពីរតែងតែយកចិត្តទុកដាក់និងផ្ដល់កម្លាំងចិត្តដល់អតីតយុទ្ធជនដែលពាក់លីកម្មជូនជាតិមេតុភូមិ។

លោកឧត្តមសេនីយ៍ត្រី ហេង សុផល បានថ្លែងថា ដោយមានការយកចិត្តទុកដាក់ពីសម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បច្ចុប្បន្នជាប្រធានព្រឹទ្ធសភា បន្តមកដល់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ អគ្គស្នងការដ្ឋាននគរបាលជាតិ ចំពោះស្នាដៃ គុណបំណាច់ ពលិកម្ម របស់អតីតយុទ្ធជន ដើម្បីជាតិមាតុភូមិ ការពារ ថែរក្សាបាន សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម  រយៈពេលកន្លងមក រហូតទទួលបានសុខសន្តិភាព យ៉ាងពេញលេញ នាពេលបច្ចុប្បន្ន ជារៀងដរាបថ្នាក់ដឹកនាំ តែងតែគិតគូរពី សុខទុក្ខ សុខុមាលភាព ការប្រកបមុខរបរចិញ្ចឹមជីវិត របស់សមាជិក គ្រួសារសមាជិក មិនបោះបង់ចោលបងប្អូន ស្ថិតក្នុងស្ថានភាពណាមួយឡើយ ហើយមិនត្រូវតែប៉ុណ្ណោះ ថ្នាក់ដឹកនាំ ចាត់តាំងក្រុមការងារ ចុះដល់លំនៅដ្ឋាន នាំយកសម្ភារៈ ថវិកា គ្រឿងឧបភោគបរិភោគ ជាប្រចាំ ។

បន្ថែមលើកិច្ចសំណេះសំណាលលោកឧត្តមសេនីយ៍ស្នងការ បានផ្ដាំផ្ញើថា÷រដូវកាលនេះ ជារដូវវស្សា សូមបងប្អូន ១.ត្រៀមលក្ខណៈ សម្រាប់ការបង្ករបង្កើនផល ដាំដំណាំ បន្លែផ្លែឈើ ចិញ្ចឹមសត្វ តាមក្រុមគ្រួសារនីមួយៗដើម្បីជួយសម្រាលចំណាយដោះស្រាយជីវភាពឲ្យកាន់តែប្រសើរឡើង។ ២.ថែទាំសុខភាព តាមរយៈការធ្វើអនាម័យ បរិភោគម្ហូបអាហារ ចម្អិនបានល្អ ហូបទឹកស្អាត សម្អាតបរិស្ថាន ជុំវិញគេហដ្ឋានបងប្អូនស្នាក់នៅ។

ឆ្លៀតក្នុងឱកាសនោះ លោកស្នងការ បានឧបត្ថម្ភ គ្រឿងឧបភោគបរិភោគរួមមាន÷ ១-អតីតយុទ្ធជនទាំង០៤ គ្រួសារក្នុង០១គ្រួសារទទួលបាន÷អង្ករទម្ងន់ ៥០គីឡូក្រាម មី ០១កេស ទឹកបរិសុទ្ធ០១កេស និងថវិកា ១០០,០០០រៀល។២-មេភូមិថវិកា១០០,០០០រៀល។ ៣-សមាជិកអតីត
យុទ្ធជន២០នាក់ និងកម្លាំងប្រជាការពារ១០នាក់ ទទួលបានថវិកាមួយចំនួនសរុបថវិកា១,៧៥០,០០០រៀលផងដែរ។

Loading

Subscribe Raksmey BopiaTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2024 Rsp-news - Web Design by Phoeun