លោកដូវ គឹមស៊ីន អភិបាលស្រុកជលគិរី កំពុងពន្លឿនការរៀបចំសោភ័ណភាពទីសាធារណ:របស់ស្រុក និងសុំឲ្យប្រជាជនចូលរួម

0
145

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

កំពង់ឆ្នាំង÷លោកដូវ គឹម ស៊ីន អភិបាលស្រុកជលគិរី ដែលទើបនឹងឡើងកាន់តំណែងថ្មីៗ បានផ្ដួចផ្ដើម រៀបចំផែនការអភិវឌ្ឍន៍ និងការកែសម្រួលការងារជាច្រើន ក្នុងជំហ៊ានដំបូងមាន÷ ការផ្តល់សេវាសាធារណ:ជូនប្រជាពលរដ្ឋ , ការស្តារប្រឡាយទឹក , ការជួសជុលផ្លូវលំនានាក្នុងស្រុក និងការអភិវឌ្ឍន៍សោភ័ណភាពទីសាធារណ:មុខសាលាស្រុក។ល ។

នៅព្រឹកថ្ងៃទី ០៤ ខែ មីនា ឆ្នាំ២០២២ នៅទីសាធារណ:មុខសា លាស្រុក- លោក ដូវ គឹមស៊ីន អភិបាលនៃគណ:អភិបាលស្រុកជលគិរី បានដឹកនាំមន្រ្តីការិយាល័យ នៃអង្គភាពជុំវិញស្រុក និងកងកំលាំងប្រដាប់អាវុធក្នុងស្រុក បានចុះពិនិត្យ ការកែលម្អ សោភ័ណភាពស្រះទឹក មុខសាលាស្រុក ដោយដាក់អំពូលសូឡា និងធ្វើរបងជុំវិញស្រះទឹក , រៀបចំសួនច្បារ និងបំពាក់ដោយអំពូលសូឡា ដើម្បីបង្កើតកន្លែងកម្សាន្ត ប្រកបដោយផាសុខភាព និងកន្លែហាត់ប្រាណ
ជូនដល់ប្រជាជន ។

លោកដូវ គឹមស៊ីន បានបន្តឲ្យដឹងថា ថវិការកសាង នៅទីសាធារណ: មុខសាលាស្រុកនេះ គឺជាថវិការសម្បុរសធម៌ ដែលបានមកពី ឯក ឧត្តម លោកជំទាវ មន្ត្រីរាជការ ស្ថាប័ន ជុំវិញស្រុក ប្រជាពលរដ្ឋក្នុង ស្រុក និងក្រៅស្រុកផងដែរ។

លោកអភិបាលស្រុកបន្តថា លោកមានផែនការ នឹងរៀបចំ ឱ្យមានកន្លែងលក់ដូរចំណីអាហារ នៅពេលយប់ ដែលលំអ ដោយសួន និងខ្យល់ធម្មជាតិ ក្រោមពន្លឺភ្លើងសូឡា និងព្រះច័ន្ទ នៅខែខ្នើត ដើម្បីទាក់ទាញការកម្សាន្ត និងពង្រីកជីវភាពប្រជាជន។

តែលោកអភិបាលស្រុកបានបញ្ជាក់ថា ទាំងនេះ អាចដំណើរការទៅបាន អាស្រ័យនឹងមានការចូលរួមពីប្រជាពលរដ្ឋមិនអាចខ្វះបាន ទាំងការគាំទ្រ និងការថែរក្សាសន្តិសុខ និងអនាម័យ។

ការចាប់ផ្ដើមចំណុចលេចធ្លោខ្លះៗនេះ បានធ្វើឱ្យប្រជាពលរដ្ឋ ក៏ដូចជាចាស់ព្រឹទ្ធាចារ្យក្នុងស្រុក បាននាំគ្នាចូលរួមចំណែកការងារ សម្បូរសធម៌ ជាមួយលោកអភិបាលស្រុក ជាបណ្ដើរៗទាំងកម្លាំងកាយ-ចិត្តយ៉ាងផុលផុស គួរឱ្យមហាជនចាប់អារម្មណ៍។

លោកតា សៅ ណៃ អាយុ ៦០ ឆ្នាំ នៅភូមិព្រៃគ្រីត្បូង រួមនឹងគ្នាគាត់៤-៥នាក់ទៀត ដែលកំពុងរួមចំណែក រៀបរបងសំណង់ស្រះទឹក នៅសួនមុខសាលាស្រុក ក្រោមកំដៅថ្ងៃ-ក្ដៅហែង នាម៉ោង១១ និង១០នាទីថ្ងៃត្រង់ ថ្ងៃនេះ បានប្រាប់គេហទំព័រ និងទូរទស្សន៍អន
ឡាញរស្មីបូព៌ាឱ្យដឹងថា លោក និងតាៗ ដែលធ្វើនេះ គឺចំណាយទាំងកម្លាំងកាយ-ចិត្ត ដោយមិនគិតកំរ៉ៃ ហើយឈរលើការទទួលខុសត្រូវខ្ពស់ ក្នុងការងារ គឺដោយសារ តែការពេញចិត្ត នឹងការផ្ដួចផ្ដើមគំនិត និងពេញចិត្តចំពោះទង្វើដឹកនាំ របស់លោកអភិបាលស្រុកថ្មី ដែលដឹកនាំ មិនប្រើចរិត”អញ” ពោលគឺលោកតែងតែភិក្សានឹងប្រជាពលរដ្ឋ ជាពិសេសចាស់ៗព្រឹទ្ធាចារ្យ នៅក្នុងមូលដ្ឋាន និងសុំឱ្យមានការចូលរួមចំណែក រួមគ្នាគិត -រួមគ្នាធ្វើ ពីសំណាក់បងប្អូនប្រជាពលរដ្ឋ៕ដោយ ខែម លាភ

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

LEAVE A REPLY

Please enter your comment!
Please enter your name here