លោកវីរៈសេនីយ៍ឯក គឹម សុខមករា អរធិការនគរបាលក្រុងស្ទឹងសែន បានបើកវគ្គបណ្ដុះបណ្ដាលគ្រូគោល ស្ដីពីវិន័យកងជូរ ក្នុងការគ្រងឯកសណ្ឋាននគរបាលជាតិ តួនាទី ភារកិច្ច និងសិទ្ធិប្រជាការពារ នៅសង្កាត់កំពង់រទេះ

0
57

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

លោកវីរៈសេនីយ៍ឯក គឹម សុខមករា អរធិការនគរបាលក្រុងស្ទឹងសែន បានបើកវគ្គបណ្ដុះបណ្ដាលគ្រូគោល ស្ដីពីវិន័យកងជូរ ក្នុងការគ្រងឯកសណ្ឋាននគរបាលជាតិ តួនាទី ភារកិច្ច និងសិទ្ធិប្រជាការពារ នៅសង្កាត់កំពង់រទេះ

កំពង់ធំ#ព្រឹកថ្ងៃទី០៩ខែមិថុនាឆ្នាំ២០២៤
បើលោកវរសេនីយ៍ឯក គឹម សុខមករា អធិការនគរបាលក្រុង បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលគ្រូបង្គោល ស្តីពីវិន័យកងជួរ ការគ្រងឯកសណ្ឋាននគរបាលជាតិ តួនាទី ភារកិច្ច និងសិទ្ធរបស់ប្រជាការពារ នៅសង្កាត់កំពង់រទេះ។
វគ្គបណ្តុះបណ្តាលខាងលើនេះ គោលបំណងនៃការបើកវគ្គបណ្តុះបណ្តាលមានចំនួន០៣ធំៗ៖
ទី១-ដើម្បីអោយកងកម្លាំងនគរបាលទាំងអស់មានវិន័យ និងសណ្តាប់ធ្នាប់ល្អ ប្រកបដោយក្រមសីលធម៌ វិជ្ជាជីវៈ ក៏ដូចជាការគ្រងឯកសណ្ឋាននគរបាល អោយបានត្រឹមត្រូវតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាលដែលបានដាក់ចេញកន្លងមក ដើម្បីធ្វើអោយកងកម្លាំងមានសេចក្តីថ្លៃថ្នូរ មានទំនុកចិត្តពីសំណាក់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន។

ទី២-ដើម្បីអោយមានការយល់ដឹងអំពីតួនាទី ភារកិច្ច សិទ្ធិ និងសារៈសំខាន់របស់ប្រជាការពារ និងអនុវត្ត អោយបានត្រឹមត្រូវតាមសេចក្តីណែនាំលេខ០០៤ស.ណ.ន ចុះថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២ របស់អគ្គស្នង ការដ្ឋាននគរបាលជាតិ ស្តីពីការពង្រឹងសមត្ថភាពប្រជាការពារ
ក្នុងនោះគ្រប់បណ្តាសង្កាត់ទាំង៨។
ទន្ទឹមនោះ ត្រូវយកចិត្តទុកដាក់ពង្រឹងសមត្ថភាពកម្លាំងប្រជាការពារអោយមានគុណភាព និងលទ្ធភាពសម ស្របជាកម្លាំងជំនួយក្នុងការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ដោយត្រូវ៖
ធ្វើបច្ចុប្បន្នភាពពង្រឹងកងជួររបស់កម្លាំងប្រជាការពារនៅតាមសង្កាត់អោយបានច្បាស់លាស់ ក្នុងរយៈ ពេល៣ខែម្តង និងត្រូវរៀបចំ មួយក្រុមមានសមាជិក១០ឬ១២នាក់ និងអនុប្រធានក្រុម២នាក់ ថែបំប៉ន លើកទឹកចិត្ត និងត្រូវបណ្តុះបណ្តាល ហ្វឹកហ្វឺន អប់រំ អំពីវិន័យកងជួរ សីលធម៌ អាកប្បកិរិយា និងពាក្យសម្តីក្នុងពេលបំពេញការងារ ឬទំនាក់ទំនងជាមួយប្រជាពលរដ្ឋ ដើម្បីអោយកម្លាំងនេះក្លាយជា កម្លាំងជំនួយប្រកបដោយសមត្ថភាពចូលរួមក្នុងចលនាសន្តិសុខមាតុភូមិ ក៏ដូចជាជំរុញចលនាភូមិ ឃុំ សង្កាត់មានសុវត្ថិភាពអោយទទួលបានជោគជ័យ។

ទី៣-ដើម្បីបណ្តុះបណ្តាលគ្រូបង្គោលនៅតាមបណ្តាសង្កាត់ ដើម្បីយកទៅបើកវគ្គបន្តនៅតាម ប៉ុស្តិ៍នគរបាលរដ្ឋបាល និងត្រូវសហការអោយបានដាច់ខាតជាមួយ ចៅសង្កាត់ ដើម្បីចូលរួមបណ្តុះបណ្តាលប្រជាការពារនៅតាមសង្កាត់អោយយល់ដឹងគ្រប់ៗគ្នា ។

Loading

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

LEAVE A REPLY

Please enter your comment!
Please enter your name here