អភិបាលខេត្តកំពង់ធំ នាំយកថវិកាសម្ដេចតេជោ ហ៊ុន សែន ចូលរួមរំលែកទុក្ខបុណ្យសពកុមារីឈ្មោះ អុីន សុភ័ក្រ ក្នុងករណីលិចទូកដរ  នៅស្ទឹងសែន ស្រុកប្រាសាទសំបូរ      

0
60

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

អភិបាលខេត្តកំពង់ធំ នាំយកថវិកាសម្ដេចតេជោ ហ៊ុន សែន ចូលរួមរំលែកទុក្ខបុណ្យសពកុមារីឈ្មោះ អុីន សុភ័ក្រ ក្នុងករណីលិចទូកដរ  នៅស្ទឹងសែន ស្រុកប្រាសាទសំបូរ      

    (កំពង់ធំ)÷ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ និងលោកជំទាវ ព្រមទាំងក្រុមការងារថ្នាក់ខេត្ត នាំយកថវិកាសម្ដេចតេជោ ហ៊ុន សែន ចូលរួមរំលែកទុក្ខបុណ្យសពកុមារីឈ្មោះ អុីន សុភ័ក្រ ក្នុងករណីលិចទូកដរ  នៅស្ទឹងសែន ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ដែលមរណភាពក្នុងករណីលិចទូកដរនៅកំពង់ចម្លងភូមិបឹងខ្វែក ឃុំស្រើង និងភូមិឈូកស្ទឹង ឃុំឈូក នៅរសៀលថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៤។      

   ក្នុងឱកាសនោះឯកឧត្តម ងួន រតនៈ បានចូលរួមសោកស្ដាយអាឡោះអាល័យចំពោះក្រុមគ្រួសារសព និងក្មួយដែលបានជូបឧបទ្ទវហេតុលិចទូក កាលពីថ្ងៃទី០៨ ខែមិថុនាឆ្នាំ២០២៤កន្លងទៅថ្មីៗនេះ ព្រមទាំងបានសំដែងនូវការសោកស្តាយបំផុត ចំពោះការបាត់បង់សមាជិកគ្រួសារ និងសូមឧទ្ទិសឱ្យដួងវិញ្ញាណក្ខ័ន្ធសពកុមារីឈ្មោះ អ៊ីន សុភ័ក្រ  អាយុ១៣ឆ្នាំ រៀនថ្នាក់ទី៧ បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។       

     ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ បានលើកទឹកចិត្តដល់ក្រុមគ្រួសារសព ឱ្យខំកាត់ចិត្តទប់អារម្មណ៍ ហើយថែរក្សាសុខភាពអោយល្អរឹងមាំ។ សូមឱ្យក្មួយៗជាសិស្សានុសិស្សទាំងអស់បន្តថែទាំសុខភាព ប្រឹងប្រែងសិក្សារៀនសូត្រ ជាពិសេសត្រូវប្រយ័ត្នចំពោះចរាចរណ៍ផ្លូវទឹកនៅពេលឆ្លងទៅសិក្សា ដោយពាក់អាវពោងជាប្រចាំពេលឆ្លងទឹក ដើម្បីកុំឱ្យជួបគ្រោះអកុសលបែបនេះទៀត។ ចំណែកអ្នកប្រកបរបរអាជីវកម្មទូកចម្លងនេះ ក៏ត្រូវមានអាវពោងសម្រាប់ការពារគ្រប់គ្រាន់ និងត្រូវពិនិត្យបច្ចេកទេសទូកឱ្យបានត្រឹមត្រូវ ដើម្បីសុខសុវត្ថិភាពរបស់អ្នកធ្វើដំណើរនៅលើទូកដរបស់ខ្លួន។

     សូមបញ្ជាក់ថា ឧបទ្ទវហេតុលិចទូកចម្លងនេះកើតឡើងនៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង១១.២២នាទីថ្ងៃត្រង់ នៅកំពង់ចម្លងភូមិឈូកស្ទឹង ឃុំឈូក និងភូមិបឹងខ្វែក ឃុំស្រើង ស្រុកប្រាសាទសំបូរ ដោយមានសិស្សានុសិស្សអនុវិទ្យាល័យឈូក ចេញពីសាលារៀនធ្វើដំណើរទៅផ្ទះវិញ (ត្រើយម្ខាងទៀតនៅឃុំស្រើងស្រុកប្រាសាទសំបូរ) បានលិចទូកបណ្តាលឱ្យរងគ្រោះសិស្សចំនួន១៥នាក់ ស្រី១០នាក់ និងម្ចាស់ទូក០១នាក់ជាស្រ្តី ក្នុងនោះជួយសង្គ្រោះបានចំនួន១៤នាក់ ស្រី១០នាក់ ហើយបានបាត់ជីវិតចំនួន០១នាក់ ភេទស្រី។       

       ចំពោះប្រាក់ឧបត្ថម្ភដល់គ្រួសារសពមានដូចតទៅ÷
១* សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ឧបត្ថម្ភថវិកា ចំនួន ២០.០០០.០០០រៀល (ម្ភៃលានរៀល)។
២* ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ និងជាប្រធានក្រុមការងារចុះជួយខេត្តកំពង់ធំ ឧបត្ថម្ភថវិកាចំនួន១.០០០.០០០រៀល(មួយលានរៀល)។
៣* ឯកឧត្តមបណ្ឌិត ថោង ខុន  អនុប្រធានចុះជួយខេត្តកំពង់ធំ ឧបត្ថម្ភថវិកាចំនួន១.០០០.០០០រៀល(មួយលានរៀល)។
៤* ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ និងលោកជំទាវ ព្រមទាំងសហការីឧបត្ថម្ភថវិកាចំនួន ១.៣៥០.០០០រៀល(មួយលាន សាមសិបប្រាំម៉ឺនរៀល)។
៥* លោកជំទាវ ជា សេរី  អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជាឧបត្ថម្ភថវិកាចំនួន២.០០០.០០០រៀល(ពីរលានរៀល)។

Loading

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

LEAVE A REPLY

Please enter your comment!
Please enter your name here