កម្លាំងនគរបាលខេត្តកំពង់ធំ បង្ក្រាបក្មេងទំនើង បានទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់ 

0
107

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

កម្លាំងនគរបាលខេត្តកំពង់ធំ បង្ក្រាបក្មេងទំនើង បានទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់ 

      (កំពង់ធំ)÷ ដោយអនុវត្តយោងតាមបទបញ្ជា របស់ប្រមុខថ្នាក់ដឹកនាំ នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ  លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្ត បានដាក់ចេញនូវផែនការយ៉ាងតឹងរ៉ឹងបំផុតដល់ថ្នាក់ដឹកនាំតាមបណ្តាផែនការងារជំនាញ និងអធិការដ្ឋាននគរបាលទាំង០៩ ក្រុង-ស្រុក ក៏ដូចជាប៉ុស្តិ៍នគរបាលរដ្ឋបាល ត្រូវអនុវត្តវិធានការជំនាញបង្ក្រាបឱ្យមានប្រសិទ្ធភាពខ្ពស់ចំពោះបទល្មើសនានា ជាពិសេសបទល្មើស ដែលបង្ករឡើងដោយក្មេងទំនើង ដើម្បីធានារក្សាបាន សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម។

    ជាក់ស្ដែងនៅវេលាម៉ោង២០:៣០នាទី យប់ថ្ងៃទី០៧ ខែ មិថុនា ឆ្នាំ២០២៤ កម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលក្រុងស្ទឹងសែន ដឹកនាំលោកវរសេនីយ៍ឯក គឹម សុខមករា អធិការនគរបាលក្រុង បានចេញអន្តរាគមន៍ ឃាត់ខ្លួនក្មេងទំនើងចំនួន០១ក្រុម បន្ទាប់ធ្វើសកម្មភាពជិះម៉ូតូជាន់ជន្ទុល តាមបណ្តោយផ្លូវក្រាលកៅស៊ូ បង្ករឱ្យមានបែកផ្កាភ្លើង និងមានសំឡេងរំខាន ដល់ប្រជាពលរដ្ឋ ស្ថិតក្នុងចំណុចមុខវត្តស្រយ៉ូវជើង សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំឃាត់ខ្លួនក្មេងទំនើង០១ក្រុមមានគ្នា០៤នាក់÷ ១.ឈ្មោះ ភិន ថេង ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរសិស្ស រស់នៅភូមិពុកយុក សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ។
២.ឈ្មោះ ម៉ឹង សុធារិទ្ធ ភេទប្រុស អាយុ១៤ឆ្នាំ មុខរបរសិស្ស រស់នៅភូមិពុកយុក សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។ ៣.ឈ្មោះ តាន់ ចាន់ថា ភេទប្រុស អាយុ១៤ ឆ្នាំ មុខរបរសិស្ស រស់នៅភូមិរការ សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។ ៤.ឈ្មោះ​ ព្រឿង​ ស៉ីវន​ ភេទប្រុស​ អាយុ១៤ឆ្នំា​ មុខរបរ​សិស្ស​ នៅភូមិ​រកា​ សង្កាត់ស្រយ៉ូវ​ ក្រុងស្ទឹងសែន​ ខេត្ត​កំពង់​ធំ​។

     លោកវរសេនីយ៍ឯក គឹម សុខមករា អធិការនគរបាលក្រុង បានឱ្យដឹងថា ករណីខាងលើនេះ កម្លាំងនគរបាល បាននាំយកវត្ថុតាង និងក្មេងទាំង០៤នាក់ មកអធិការដ្ឋាននគរបាលក្រុង ដើម្បីធ្វើកិច្ចសន្យាអប់រំ និងប្រគល់ជូនអាណាព្យាបាលឱ្យវិលត្រលប់ទៅផ្ទះវិញ នារសៀលថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៤។

Oplus_0

Loading

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

LEAVE A REPLY

Please enter your comment!
Please enter your name here