លោកស្នងការនគរបាលខេត្តកំពង់ធំ បានដាក់បទបញ្ជាដល់កងកម្លាំងជំនាញចរាចរណ៍ ទាំងអស់ត្រូវរកឱ្យឃើញនូវបញ្ហាប្រឈម ករណីគ្រោះថ្នាក់ចរាចរណ៍ ដើម្បីកាត់បន្ថយការបាត់បង់នូវអាយុជីវិត និងទ្រព្យសម្បត្តិ បងប្អូនប្រជាពលរដ្ឋ

អង្គភាពគេហទំព័រ និងទូរទស្សន៍អនឡាញ រស្មីបូព៌ា (www.rsp-news.com) ចាងហ្វាងការផ្សាយ លោក កង ចេស្តា និង និពន្ធនាយក លោក ហ៊ី ឈុនលី ទំនាក់ទំនងនិងផ្តល់ព័ត៌មានការិយាល័យនិពន្ធ លេខទូរស័ព្ទ 012 881 959 - 031 4444 517 - 015 995 589

(កំពង់ធំ)÷  លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្ត ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមករា និងលើកទិសដៅសម្រាប់ខែកុម្ភៈ នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្ត រសៀលថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥។

លោកឧត្តមសេនីយ៍ទោ ហេង សុផល បានថ្លែងអំណរគុណ ដល់កងកម្លាំងនគរបាលជាតិ គ្រប់លំដាប់ថ្នាក់ ដែលបានលះបង់ កម្លាំងកាយ កម្លាំងចិត្តធនធានសម្ភារៈ ថវិកាផ្ទាល់ខ្លួន ចូលរួមចំណែក ក្នុងបេសកកម្ម ក្នុងរយៈពេលឆ្នាំ២០២៤ កន្លងមកនេះ សម្រេចបានស្នាដៃ លទ្ធផលល្អប្រសើរគួរជាទីមោទនៈ ជូនជាតិមាតុភូមិ និងប្រជាពលរដ្ឋ។

លោកឧត្តមសេនីយ៍ទោស្នងការនគរបាលថ្លែងសង្កត់ធ្ងន់លើការងារមួយចំនួនមាន÷១.ការងារព្រហ្មទណ្ឌ ប្រើប្រាស់វិធានការជំនាញ និងវិធានការរដ្ឋបាលសំដៅបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រប់ប្រភេទ ដែលអាចកើតមានឡើងតាមមូលដ្ឋានរបស់ខ្លួន ធានា ថែរក្សាបាន សុខក្សេមក្សាន្ត
ជូនប្រជាពលរដ្ឋ និងសង្គមជាតិ។ ២.ការងារប្រឆាំងបទល្មើសគ្រឿងញៀន ជំរុញលើកទឹកចិត្ត ដល់កម្លាំងជំនាញបង្ក្រាបបទល្មើសគ្រឿងញៀនដូចភ្លៀងរលឹម ដើម្បីបង្ការ ទប់ស្កាត់ កាត់បន្ថយបទល្មើសគ្រឿងញៀន
ឱ្យមានការថយចុះ ជាបន្តបន្ទាប់ ស្របតាមគោលនយោបាយ របស់ប្រមុខរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា។ ៣.ការងារចរាចរណ៍ផ្លូវគោកបង្កើនការផ្សព្វផ្សាយច្បាប់ ដល់មហាជន គ្រប់ស្រទាប់វណ្ណៈ តាមគោលដៅងាយរងគ្រោះ ដើម្បីលើកកម្ពស់ ការយល់ដឹង និងចូលរួមអនុវត្តឱ្យមានលទ្ធផលល្អប្រសើរ ជាពិសេសការផ្សព្វផ្សាយគោលនយោបាយ”ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព” តាមវេទិកាសាធារណៈ។

លោកស្នងការ បានផ្ដាំផ្ញើ ដល់ថ្នាក់ដឹកនាំ ផែនការងារជំនាញ និងលោកអធិការនគរបាលទាំង ០៩ ក្រុង-ស្រុក÷ ពង្រឹងរបៀបបបកិច្ចប្រជុំ។ គោរព អនុវត្តបទវិន័យលេខ ៨៧៣ របស់កងកម្លាំងនគរបាលជាតិ។ ពង្រឹងរបៀបរបបការងារជំនាញ ត្រួតពិនិត្យ តួនាទី ភារកិច្ច និងបទបញ្ជា
ដែលថ្នាក់ដឹកនាំប្រគល់ជូន។ ត្រូវរៀបចំខ្លួន ក្នុងនាមជាកងកម្លាំង មានគ្រងឯកសណ្ឋានត្រូវ ក្នុងម៉ោងធ្វើការ  សាកសមជាមន្ត្រីនគរបាលជាតិ។ ត្រូវពិនិត្យមើលវត្តមាន និងម៉ោងធ្វើការកម្លាំង អោយបានត្រឹមត្រូវក្នុងការឈប់សម្រាក និងតាមកាលកំណត់។ ត្រូវចេះថែទាំសុខភាព និងអនាម័យអោយបានត្រឹមត្រូវ។ សាមគ្គីភាព ឯកភាពផ្ទៃក្នុង និងការងារសង្គម សប្បុរសធម៌ជួយគ្នាទៅវិញ
ទៅមក នាគ្រាជួបទុក្ខលំបាក។ ចូលរួមជ្រុំជ្រែងកសាងអភិវឌ្ឍន៍អង្គភាព រីកចម្រើនបន្ថែមទៀត។ ថែរក្សាទ្រព្យសម្បត្តិរដ្ឋ ឲ្យបានគង់វង្ស បន្សល់ជាកេរ្តិ៍ដំណែល ដល់មន្ត្រីបន្តវេន។

Loading

Subscribe Raksmey BopiaTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2025 Rsp-news - Web Design by Phoeun