មន្ត្រីជំនាញជលផលចុះបង្ក្រាបបទល្មើសនេសាទនៅចំណុចមាត់ព្រែកអន្លង់តាអោនជាប់នឹងព្រំប្រទល់អភិរក្ស ទន្លេឆ្មារ

អង្គភាពគេហទំព័រ និងទូរទស្សន៍អនឡាញ រស្មីបូព៌ា (www.rsp-news.com) ចាងហ្វាងការផ្សាយ លោក កង ចេស្តា និង និពន្ធនាយក លោក ហ៊ី ឈុនលី ទំនាក់ទំនងនិងផ្តល់ព័ត៌មានការិយាល័យនិពន្ធ លេខទូរស័ព្ទ 012 881 959 - 031 4444 517 - 015 995 589

មន្ត្រីជំនាញជលផលចុះបង្ក្រាបបទល្មើសនេសាទនៅចំណុចមាត់ព្រែកអន្លង់តាអោនជាប់នឹងព្រំប្រទល់អភិរក្ស ទន្លេឆ្មារ

ខេត្តកំពង់ធំ=លោក ហួន ផល នាយសង្កាត់រដ្ឋបាលជលផលពាមបាង និងជាសមាជិកក្រុមការងារទីបញ្ជាការស្រាល ត្រូវនឹងថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥បានដឹកនាំក្រុមការងារទីបញ្ជាការស្រាលប្រចាំឃុំពាមបាង ចុះត្រួតពិនិត្យ ទប់ស្កាត់ និងបង្ក្រាបបទល្មើសជលផល នៅចំណុចមាត់ព្រែក អន្លងតាអោន ជាប់ព្រំប្រទល់អភិរក្សទន្លេឆ្មា ឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ។  
កម្លាំងបង្ក្រាបរួមមាន÷
កម្លាំងស្នងការដ្ឋាននគរបាលខេត្តកំពង់ធំចំនួន០២នាក់
សង្កាត់រដ្ឋបាលជលផលពាមបាង ចំនូន ០២ នាក់
    កម្លាំងមន្រ្តីឧទ្យានុរក្សស្នាក់ការដូនស្តើងចំនួន ០២ នាក់
    ក្រុមប្រឹក្សា ០១ នាក់
    មេភូមិដូនស្តើង ០១ នាក់
   សហគមន៍នេសាទ ចំនួន ០៣ នាក់។
  បានរុះរើ នឹងកាប់បំផ្លាញចោល ឧបករណ៏នេសាទរបាំងសាច់អួនក្រឡាញឹក និងបានវាស់វែង និងបោះបង្គោល តាមព្រំតំបន់អភិរក្សទន្លេឆ្មា
  *លទ្ធផលបង្ក្រាបបានចំនួន(០១ករណី)
    ១-របាំងសាច់អួនក្រឡាញឹកចំនួន ២របាំង ប្រវែង ៥០០ ម៉ែត.ឡុកសាច់អួនចំនួន ៤គ្រឿ.លូសាច់អួនចំនួន ៤មាត់បង្គោលចំនួន ៤០ ដើម
   ប្រើប្រាស់មធ្យោបាយដោយកាណូតបាឡាស្មាច់ចំនួន ៥គ្រឿង ។
   *ប្រើប្រាស់ប្រេងសាំងអស់ ចំនួន ៥០លីត្រ។

Loading

Subscribe Raksmey BopiaTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2025 Rsp-news - Web Design by Phoeun