កាណូតបាឡាស្មាច២គ្រឿង អំណ
(ខេត្តកំពង់ធំ)៖ នៅព្រឹកថ្ងៃអង្គារ ទី២១ ខែមករា ឆ្នាំ២០២៥ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ធំ យោធភូមិភាគទី៤ និងថ្នាក់ដឹកនាំ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំព្រមទាំង នាយទាហាននាយទាហានរង ជាច្រើនរូបានទទួលកាណូតបាឡាស្មាច់ចំនួន ០២ គ្រឿង ម៉ាស៊ីន ៣២ សេស និង ២៥ រួមនឹងសម្ភារបំពាក់ចំនួន ០២ ឈុត ដែលជាអំណោយដ៍ថ្លៃថ្លារបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី តាមរយៈ ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក សម្រាប់បេសកកម្មបង្ក្រាបបទល្មើសធនធានធម្មជាតិ និងជួយសង្គ្រោះប្រជាជន ក្នុងពេលមានគ្រោះមហន្តរាយដោយទឹកជំនន់ ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានប្តេជ្ញាចិត្តអនុវត្តឱ្យបានដាច់ខាត តាមបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល ដែលដឹកនាំប្រកបដោយភាពមុឺងម៉ាត់ និងស្វាហាប់ របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់នៃកងយោធពលខេមរភូមិន្ទ និងឯកឧត្តមអភិបាលខេត្ត ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ ឲ្យទទួលបានជោគជ័យ ក្នុងការការពារទប់ស្កាត់បង្ក្រាបបទល្មើសធនធានធម្មជាតិ ពិសេសបទល្មើសជលផល នៅក្នុងភូមិសាស្ត្រខេត្ត និងតំបន់បឹងទន្លេសាបក្នុងរដូវហាមឃាត់នៅពេលខាងមុខ ឲ្យមានប្រសិទ្ធភាព ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន ព្រមទាំងនាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ ទូទាំងតំបន់ប្រតិបត្តិការសឹករងកំពង់ធំសូមគោរពថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដែលតែងតែឧបត្ថម្ភ ឧបករណ៍ សម្ភារប្រើប្រាស់ដល់អង្គភាព និងសូមប្តេជ្ញាថែរក្សា និងប្រើប្រាស់សម្ភារទាំងអស់ឲ្យចំគោលដៅ ដើម្បីបុព្វហេតុជាតិមាតុភូមិ និងប្រជាជន និងសូមប្រសិទ្ធពរជ័យ សិរីមង្គល វិបុលសុខ ពុទ្ធពរទាំងឡាយ ៤ប្រការ កុំបីឃ្លៀងឃ្លាតឡេីយ។