ប្រធានក្រុមការងារចុះមូលដ្ឋានឃុំម្សាក្រង ណែនាំដល់អាជ្ញាធរមូលដ្ឋាន និងគណៈកម្មការគ្រប់គ្រងទឹកត្រូវបែងចែកនិងប្រើប្រាស់ទឹកឱ្យបានត្រឹមត្រូវ សន្សំសំចៃ

អង្គភាពគេហទំព័រ និងទូរទស្សន៍អនឡាញ រស្មីបូព៌ា (www.rsp-news.com) ចាងហ្វាងការផ្សាយ លោក កង ចេស្តា និង និពន្ធនាយក លោក ហ៊ី ឈុនលី ទំនាក់ទំនងនិងផ្តល់ព័ត៌មានការិយាល័យនិពន្ធ លេខទូរស័ព្ទ 012 881 959 - 031 4444 517 - 015 995 589

(កំពង់ធំ)÷ ឯកឧត្តម ស៊ិន វិសិទ្ធ អនុរដ្ឋលេខាធិការ ក្រសួងធនធានទឹកនិងឧតុនិយម បានមានប្រសាសន៍ដូច្នេះនៅក្នុងឱកាសដែលឯកឧត្តម បានអញ្ជើញជាអធិបតីភាពក្នុងពិធីវេទិកាសាធារណៈក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាននៅក្នុងឃុំម្សាក្រង ស្រុកស្ទោង កំពង់ធំ នារសៀលថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥។

ជាមួយគ្នានេះឯកឧត្តម បានសង្កត់ធ្ងន់ថា ដើម្បីឱ្យកិច្ចការនេះមានប្រសិទ្ធភាពខ្ពស់ សូមអាជ្ញាធរមូលដ្ឋាននិងគណកម្មការ ត្រូវសិក្សា និងស្វែងយល់លម្អិត ជាពិសេសត្រូវធ្វើការស្នើសុំនិងសហការបន្ថែមទៀតជាមួយក្រុមបច្ចេកទេសការងាររបស់ក្រសួងធនធានទឹក និងឧតុនិយមដើម្បីឱ្យយកិច្ចការនេះកាន់តែល្អប្រសើរឡើងថែមទៀត។

ទន្ទឹមនឹងនេះឯកឧត្តម បានណែនាំដល់អាជ្ញាធរភូមិ/ឃុំ ស្រុកត្រូវបង្កើនការយល់ចិត្តទុកដាក់ថែមទៀតដល់សុខទុក្ខសុខុមាលភាពនិងសុខភាពទូទៅរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានឱ្យកាន់តែប្រសើរឡើង និងណែនាំដល់លោកនាយក នាយិកា លោកគ្រូ អ្នកគ្រូអាណាព្យាបាលត្រូវបង្កើនការយកចិត្តទុកដាក់ខ្ពស់ដល់សុខភាពចំណីអាហារដែលដាក់លក់នៅតាមសាលារៀន ជាពិសេសត្រួតពិនិត្យលើគុណភាពនិងផលប៉ះពាល់ដែលនាំឲ្យខូចសុខភាពសិក្សានុសិស្ស។

ពិសេសជាងនេះទៅទៀតឯកឧត្តម បានជំរុញដល់អាជ្ញាធរភូមិ ឃុំត្រូវផ្ដល់សេវាជូនប្រជាពលរដ្ឋឲ្យបានដល់ខ្នងផ្ទះដើម្បីទទួលបាននូវភាពជឿជាក់ពិពលរដ្ឋក៏ដូចជាទទួលបាននូវព័ត៌មានថ្មីៗ កង្វល់និងតម្រូវការជាក់ស្តែងថែមទៀត។

បន្ថែមលើសពីនេះលោក សាយ គឹមឡម អភិបាលស្រុកស្ទោង បានណែនាំដល់អាជ្ញាធរឃុំម្សាក្រងត្រូវធ្វើការបែងចែកឲ្យបានច្បាស់លាស់រវាងគម្រោងអភិវឌ្ឍន៍ដែលប្រើប្រាស់ថវិការមូលនិធិឃុំនិងស្នើសុំជួយដល់ក្រុមការងារចុះមូលដ្ឋានជួយអភិវឌ្ឍន៍បន្ថែមនូវអ្វីដែលហួសពីសមត្ថភាពរបស់ឃុំ ហើយត្រូវផ្ដល់សេវានិងបម្រើប្រជាពលរដ្ឋឲ្យអស់ពីលទ្ធភាពនិងមិនប្រកាន់និន្នាការនយោបាយ ជាពិសេសបញ្ហាកកស្ទះទឹកជនលិចស្រែស្រូវប្រជាពលរដ្ឋដដែលៗជារៀងរាល់ឆ្នាំ ដែលគ្របដណ្ដប់ជាច្រើនភូមិនិងរងផលប៉ះពាល់ស្រែស្រូវកសិករជាច្រើនហិចតា ហើយប៉ុស្តិ៍នគរបាលរដ្ឋបាលនិងអាជ្ញាធរឃុំម្សាក្រងត្រូវធ្វើការយកចិត្តទុកដាក់ខ្ពស់ដល់សុខទុក្ខខុមាលភាពនិងជីវភាពបងប្អូនប្រជាការពារភូមិ ដែលគាត់បានលះបង់គ្រប់បែបយ៉ាងដើម្បីសុខសុវត្ថិភាពនៅក្នុងមូលដ្ឋានជាពិសេសរក្សានូវគោលនយោបាយភូមិ ឃុំមានសុវត្ថិភាពជូនប្រជាពលរដ្ឋ។

លោកអភិបាលស្រុកស្ទោង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ពុក ម៉ែ បង ប្អូនប្រជាពលរដ្ឋនៅក្នុងឃុំម្សាក្រង ដែលបានលះបង់និងចូលរួមសហការជាមួយអាជ្ញាធរជាពិសេសជាមួយរដ្ឋបាលស្រុកក្នុងការអភិវឌ្ឍមូលដ្ឋានក៏ដូចជាកសាងនូវប្រព័ន្ធធារាសាស្ត្រនិងផ្លូវគមនាគមន៍ខ្វាត់ខ្វែងនៅក្នុងឃុំ។

Loading

Subscribe Raksmey BopiaTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2025 Rsp-news - Web Design by Phoeun