រដ្ឋលេខាធិការក្រសួងសុខាភិបាល ដឹកនាំកិច្ចប្រជុំបូកសរុបការងារពង្រឹងសេខាសុខាភិបាលថ្នាក់មណ្ឌលសុខភាព ក្នុងខេត្តកំពង់ធំ

0
41

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

រដ្ឋលេខាធិការក្រសួងសុខាភិបាល ដឹកនាំកិច្ចប្រជុំបូកសរុបការងារពង្រឹងសេខាសុខាភិបាលថ្នាក់មណ្ឌលសុខភាព ក្នុងខេត្តកំពង់ធំ

      (កំពង់ធំ)÷ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល បានថ្លែងថា ដោយមានការចូលចិត្តទុកដាក់ពីមណ្ឌលសុខភាព បម្រើសេវា និងព្យាបាលដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានបានទាន់ពេលវេលា និងបានជួយសង្គ្រោះអាយុជីវិតដល់គាត់។

       កម្មវិធីនេះក៏មានការអញ្ជើញចូលរួមពីឯកឧត្តម អ៊ុន បុត្តអភិបាលរងខេត្តកំពង់ធំ ឯកឧត្តមវេជ្ជបណ្ឌិត ស្រី ស៊ីន ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ធំ ប្រធាន/អនុប្រធានមន្ទីរជុំវិញខេត្ត លោកអភិបាល/អភិបាលរងក្រុងស្រុកទាំង៩ និងមន្ត្រីរាជការជាច្រើននាក់ អញ្ជើញក្នុងកិច្ចប្រជុំសរុបការងារបង្រឹងសេវាសុខាភិបាលក្នុងមណ្ឌលសុខភាព ក្នុងខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៤ នៅសាសប្រជុំសាលាខេត្តកំពង់ធំ។

     ឯកឧត្តម អ៊ុន បុត្ត អភិបាលរងខេត្តកំពង់ធំ បានលើកឡើងថា ស្ថិតក្នុងស្ថានភាពដែលប្រទេសជាតិកម្ពុជាទទួលបាននូវសុខសន្តិភាពពេញលេញ ក្រោមការដឹកនាំដ៏ឆ្នើម និងប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាធិបតីតេជោ ហ៊ុន សែន មគ្គុទេសឆ្នើម និងជាស្ថានីកនយោបាយឈ្នះ ឈ្នះ និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងក្រោមម្លប់នៃសន្តិភាព រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧នៃរដ្ឋសភា បានដាក់ចេញនូវយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី១ ដែលផ្តល់អាទិភាពដល់វស័យសុខាភិបាលជាចំបង។ ការលើកកំពស់សុខភាព និងសុខមាលភាពប្រជាពលរដ្ឋត្រូវបានចាត់ជាអាទិភាព គឺសំដៅដល់ការផ្តល់សេវាថែទាំ-ព្យាបាលនៅមូលដ្ឋានសុខាភិបាល រួមមានមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែក ដើម្បីធានាបាន នូវគុណភាព ប្រសិទ្ធិភាព និងបរិយាបន្ន។

      ថ្លែងនៅក្នុងកម្មវិធីនេះផងដែរលោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល បានមានប្រសាសន៍ថា មណ្ឌលសុខភាពគឺជាមូលដ្ឋានសុខាភិបាលជួរមុខដែលផ្តល់នូវសេវាថែទាំសុខភាពបឋមជូនដល់ប្រជាពលរដ្ឋ។ ការលើកកំពស់គុណភាពសេវាការធានានូវនិរន្តរភាពនៃដំណើរការផ្តល់សេវា២៤ម៉ោង គឺជាកិច្ចការគន្លឹះ និងជាអាទិភាព ដើម្បីធានានូវការបំពេញតម្រូវការនៃការស្វែងរកការថែទាំសុខភាពរបស់ប្រជាពលរដ្ឋ ហើយក៏ជាចំណែកដ៏សំខាន់ក្នុងការលើក កំពស់សុខមាលភាពប្រជាពលរដ្ឋ និងរួមចំណែកជាមួយនឹងរាជរដ្ឋាភិបាលក្នុងការកាត់បន្ថយនូវភាពក្រីក្រ។ ជាមួយគ្នានេះ ដែរការអនុវត្ត ក្របខ័ណ្ឌអនុវត្តការជំរុញបង្កើនការថែទាំសុខភាពបឋម គឺតម្រូវឱ្យមានការប្តេជ្ញាចិត្ត ការគាំទ្រនិងចូលរួម យ៉ាងសកម្មរបស់អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ និងគ្រប់ភាគីពាក់ពន្ធ័ ដើម្បីឈានទៅការគ្របដណ្តប់សុខភាពជាសកល។

      លោកជំទាវវេជ្ជបណ្ឌិតរដ្ឋលេខាធិការក្រសួងសុខាភិបាល បានផ្ដាំផ្ញើដល់ប្រធានមណ្ឌលសុខភាពទាំងអស់នៅក្នុងខេត្តកំពង់ធំ ត្រូវតែបន្តយកចិត្តទុកដាក់បម្រើសេវា និងព្យាបាលជូនបងប្អូនប្រជាពលរដ្ឋដែលមកពិនិត្យជំងឺបានទាន់ពេលវេលា ដើម្បីជួយសង្គ្រោះអាយុជីវិតបានមួយកម្រិតផងដែរ។ ពិសេស នៅតាមមណ្ឌលសុខភាពនីមួយៗត្រូវតែមានវេនយាមប្រចាំកាចជារៀងរាល់ថ្ងៃ មិនថាពេលយប់ឬពេលថ្ងៃ ដើម្បីឱ្យប្រជាពលរដ្ឋគាត់មានទំនុកចិត្តមកពិនិត្យព្យាបាលជំងឺ ដែលជាកត្តាចាំបាច់នៅក្នុងគ្រួសាររបស់ពួកគាត់។

Loading

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

LEAVE A REPLY

Please enter your comment!
Please enter your name here