លោកឧត្តមសេនីយ៍ត្រី មាស យ៉ត ដឹកនាំកិច្ចប្រជុំ ផ្សព្វផ្សាយពីផែនការបើកវគ្គបំប៉នជំនាញដល់កងរាជអាវុធហត្ថខេត្តកំពង់ធំ ប្រចាំឆមាសទី១ ឆ្នាំ២០២៤

0
25

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

លោកឧត្តមសេនីយ៍ត្រី មាស យ៉ត ដឹកនាំកិច្ចប្រជុំ ផ្សព្វផ្សាយពីផែនការបើកវគ្គបំប៉នជំនាញដល់កងរាជអាវុធហត្ថខេត្តកំពង់ធំ ប្រចាំឆមាសទី១ ឆ្នាំ២០២៤

    (កំពង់ធំ)÷ នៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៤
  លោក ឧត្តមសេនីយ៍ត្រី មាស យ៉ត មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ធំ អញ្ជើញជាអធិបតីភាពដឹកនាំកិច្ចប្រជុំ ផ្សព្វផ្សាយផែនការបើកវគ្គបំប៉នជំនាញ ដល់កងរាជអាវុធហត្ថខេត្តកំពង់ធំ ប្រចាំឆមាសទី១ ឆ្នាំ២០២៤។កម្មវិធីនេះផងដែរ ក៏មានការអញ្ជើញចូលរួមពីលោកមេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត លោកនាយសេនាធិការ លោក ប្រធានមន្ទីរទាំង៧ នាយការិយាល័យ ជំនាញ  ប្រធានអង្គភាពទាំង២ និងមេបញ្ជាការកងអនុសេនាធំចល័ត។

      ក្នុងឱកាសនោះលោកឧត្តមសេនីយ៍ត្រីមេបញ្ជាការ បានមានប្រសាសន៍ថា ផ្អែកតាមផែនការរបស់កងរាជអាវុធហត្ថលើផ្ទៃប្រទេស បណ្តាកងរាជអាវុធហត្ថរាជធានី/ខេត្ត ក្នុង១ឆ្នាំយើងត្រូវបើកវគ្គបំប៉នជំនាញយ៉ាងហោចឱ្យបាន២លើក នៅឆមាសទី១ និងឆមាសទី២ ត្រូវតែធ្វើដោយមិនឱ្យខកខានទេ ។ គ្រប់បណ្តាមន្ទីរត្រូវត្រៀមរៀបចំមេរៀនទាក់ទងនឹងជំនាញនិមួយៗរបស់ខ្លួន មានខ្លឹមសារខ្លី ខ្លឹម ឱ្យសិក្ខាកាមស្តាប់បានឆាប់យល់ចងចាំ និងយកទៅអនុវត្តបាន។ ដូច្នេះត្រូវធ្វើប្លង់មេរៀនឱ្យបានត្រឹមត្រូវ តាមនិយាមគរុកោសល្យ រៀបចំឱ្យមានសិក្សាអំពីការបាញ់គ្រាប់ពិតផងដែរ។ ជំនាញហ្វឹកហ្វឺនត្រូវរៀបចំកម្មវិធីរៀនសូត្រឱ្យបានច្បាស់លាស់  ទាំងទ្រឹស្តី និងការអនុវត្ត។

      លោកឧត្តមសេនីយ៍ត្រី មាស យ៉ត មេបញ្ជាការបានមានប្រសាសន៍សង្កត់ធ្ងន់ថា ទាក់ទងទៅនឹងការហ្វឹកហ្វឺនរៀនសូត្រនេះគណ:កម្មការគ្រប់គ្រងវគ្គត្រូវកោះប្រជុំចាត់ចែងប្រគល់ភារ:កិច្ចដោយការទទួលខុសត្រូវ  ធ្វើការគ្រប់គ្រងការសិក្សារៀនសូត្រ និងសិក្ខាកាមឱ្យបានល្អ គោរពវិន័យ ពេលម៉ោងរៀនសូត្រ ហាមអវត្តមាន ហាមនាំគ្នាផឹកស៊ីក្នុងពេលរៀនសូត្រ និងវាយតម្លៃឱ្យបានច្បាស់លាស់នូវលទ្ធផលនៃការរៀនសូត្រនេះ។

   

Loading

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

LEAVE A REPLY

Please enter your comment!
Please enter your name here