លោកឧត្តមសេនីយ៍ទោ ម៉ែន លី ដាក់ផែនការចំនួន៣សំខាន់ៗ ដល់កងកម្លាំងនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ក្នុងកិច្ចប្រជុំប្រចាំសប្តាហ៍

0
62

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

លោកឧត្តមសេនីយ៍ទោ ម៉ែន លី ដាក់ផែនការចំនួន៣សំខាន់ៗ ដល់កងកម្លាំងនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ក្នុងកិច្ចប្រជុំប្រចាំសប្តាហ៍

     (កំពង់ធំ)÷ លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តកំពង់ធំ ដឹកនាំកិច្ចប្រជុំប្រចាំសប្ដាហ៍ នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្ត នាព្រឹកថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៤។

      លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្ត ថ្លែងក្រើនរំលឹកលើផែនការងារសំខាន់ៗ ចំនួន០៣ ÷ 
១.ផែនការងារប្រឆាំងបទល្មើសគ្រឿងញៀន
២.ផែនការងារព្រហ្មទ័ណ្ឌ : សំដៅ បង្ការ ទប់ស្កាត់ បង្ក្រាបបទល្មើសគ្រប់ប្រភេទ ទាន់ពេលវេលា ធានាថែរក្សាបាន សន្តិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាពសង្គម
៣.ផែនការងារអត្តសញ្ញាណកម្ម បង្កើនប្រសិទ្ធភាព ការផ្តល់សេវាសាធារណៈ ប្រកបដោយប្រសិទ្ធភាពខ្ពស់។

      បន្ទាប់ពីលោកវរសេនីយ៍ឯក ហួត សាវុធ នាយការិយាល័យសរុបផែនការ បានអានរបាយការណ៍ បូកសរុបលទ្ធផលការងារ ប្រចាំសប្ដាហ៍ លោកឧត្តមសេនីយ៍ទោស្នងការ បានឯកភាព និងកោតសរសើរដល់កងកម្លាំងគ្រប់លំដាប់ថ្នាក់ ដែលចូលរួមយ៉ាងសកម្ម ចំពោះការអនុវត្ត តួនាទី/ភារកិច្ចជំនាញ សម្រេចបានលទ្ធផលជាបន្តបន្ទាប់ ដូចបញ្ជាក់ក្នុងរបាយការណ៍ ខាងលើនេះស្រាប់។

      ជាមួយការខិតខំប្រឹងប្រែងបំពេញភារកិច្ច របស់បងប្អូនកងកម្លាំង ជាប្រចាំថ្ងៃនាពេលកន្លងមក លោកឧត្តមសេនីយ៍ ស្នងការ បន្ថែមលើការងារ ការិយាល័យបុគ្កលិក ត្រូវគ្រប់គ្រងកងកម្លាំង ពង្រឹងការអនុវត្តវិន័យឲ្យបានខ្លាំងក្លាបំផុត ជំរុញការលើកទឹកចិត្ត ចំពោះមន្ត្រីដែលសកម្ម មានស្នាដៃ ក្នុងការអនុវត្តតួនាទី/ភារកិច្ច និងការដាក់វិន័យ ចំពោះមន្ត្រី អសកម្មសម្រាប់ការបំពេញភារកិច្ច តាមលក្ខន្តិកៈរបស់កងកម្លាំងនគរបាលជាតិ ។

      ជាចុងក្រោយលោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តកំពង់ធំ បានណែនាំដល់ប្រធានវេនប្រចាំបញ្ជា
ក្រុមនីមួយៗ ត្រូវពង្រឹងរបៀបរបបប្រជុំ ដកបទពិសោធន៍ សម្រាប់ការអនុវត្តភារកិច្ច នាពេលខាងមុខបន្តទៀត ដើម្បីឱ្យអង្គភាពមានការរីកចម្រើនជាលំដាប់ ប្រកបដោយការទទួលខុសត្រូវខ្ពស់។

Loading

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

LEAVE A REPLY

Please enter your comment!
Please enter your name here