ឯកឧត្តម ពេជ សោភ័ន អញ្ជើញជាអធិបតីភាពក្នុង កិច្ចប្រជុំការចាប់ផ្តើមយុទ្ធនាការវគ្គគាំទ្រសាលារៀនគោលដៅ គ.វ.អ ក្នុងខេត្តកំពង់ធំ និងខេត្តព្រះវិហារ

អង្គភាពគេហទំព័រ និងទូរទស្សន៍អនឡាញ រស្មីបូព៌ា (www.rsp-news.com) ចាងហ្វាងការផ្សាយ លោក កង ចេស្តា និង និពន្ធនាយក លោក ហ៊ី ឈុនលី ទំនាក់ទំនងនិងផ្តល់ព័ត៌មានការិយាល័យនិពន្ធ លេខទូរស័ព្ទ 012 881 959 - 031 4444 517 - 015 995 589

(កំពង់ធំ)៖ ឯកឧត្តម ពេជ សោភ័ន ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានលេខាធិការដ្ឋាន (គ.វ.អ) អមដំណើរដោយ ឯកឧត្តម ញឹក បានខេង អភិបាលរងខេត្ត តំណាង ឯឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ ក្នុងអង្គពិធីប្រជុំការចាប់ផ្តើមយុទ្ធនាការវគ្គគាំទ្រសាលារៀនគោលដៅ គ.វ.អ ដែរមានការចូលរួមពី អភិបាលរងខេត្តកំពង់ធំ-ព្រះវិហារ ថ្នាក់ដឹកនាំមន្ទីរ អង្គភាព រដ្ឋបាលក្រុង-ស្រុក នាយក នាយិការសាលា លោកគ្រូ អ្នកគ្រូ គណៈគ្រប់គ្រងសាលា និងមាតាបិតា អាណាព្យាបាលសិស្ស សរុបប្រមាណជាង៤០០នាក់ចូលរួម ដែរប្រារព្វឡើងនូវសាលប្រជុំសាសាខេត្តកំពង់ធំ នាព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥ ។

ឯកឧត្តម ញឹក បានខេង បានមានប្រសាសន៍ថា យុទ្ធនាការវត្តគាំទ្រ សាលារៀនគោលដៅ គ.វ.អ គឺជាផ្នែកមួយយ៉ាងសំខាន់ក្នុងការជំរុញឲ្យការផលិតបាននូវធនធាន មនុស្សប្រកបដោយសមត្ថភាព សីលធម៌ និងវិន័យ ។ ក្នុងន័យនេះ សូមអោយសាលារៀនគោលដៅទាំង ០៧នៅក្នុងស្រុកសន្ទុក ស្ទោង និងកំពង់ស្វាយនៃខេត្តកំពង់ធំ និងសាលាគោលដៅទាំងអស់នៃ ខេត្តព្រះវិហារ ជាពិសេសគណៈគ្រប់គ្រងសាលារៀន និងលោកគ្រូអ្នកគ្រូ ចូលរួមសហការឲ្យបាន ជិតស្និទ្ធជាមួយនឹងក្រុមការងារនៃគណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះក្នុងវិស័យអប់រំ ដើម្បីឲ្យការអនុវត្តការងារទទួលបានជោគជ័យឈានទៅសម្រេចបានតាមចក្ខុវិស័យកម្ពុជា ២០៥០ ។

ឯកឧត្តម ពេជ សោភ័ន បានមានប្រសាសន៍ក្នុងពិធីថា គណៈកម្មាធិការនេះ ត្រូវបានបង្កើតឡើង ក្នុងគោលបំណងលើកកម្ពស់គុណភាពអប់រំ តាមរយៈការពង្រឹង គុណភាពសាលា រដ្ឋចាប់ពីថ្នាក់មត្តេយ្យដល់មធ្យមសិក្សា ដើម្បីផលិតមូលធនមនុស្ស ប្រកបដោយចំណេះដឹង និងជំនាញ សីលធម៌ល្អ ឥរិយាបថល្អ និងសមត្ថភាព បំពេញការងារខ្ពស់ ព្រមទាំងឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់សង្គមសេដ្ឋកិច្ច និងទីផ្សារការងារ។

ឯកឧត្តមទេសរដ្ឋមន្ត្រីក៏បានបញ្ជាក់ផងដែរថា លេខាធិការដ្ឋាននេះ ដើរតួនាទី ជាសេនាធិការរបស់ គ.វ.អ.ក្នុងគោលបំណងជួយគាំទ្រដល់ការ លើកកម្ពស់ការអប់រំតាមរយៈ ការពង្រឹងអភិបាលកិច្ចសាលារៀន ការពិនិត្យកែលម្អកម្មវិធីសិក្សា ការរៀបចំកម្មវិធីសិក្សា និងសកម្មភាពក្រៅម៉ោងសិក្សាឱ្យស្របតាមតម្រូវការ ក្នុងពង្រឹងចំណេះដឹង វិន័យ សីលធម៌ និងឥរិយាបថសិស្ស ការយកចិត្តទុកដាក់លើសុខភាពសិស្សតាមរយៈកម្មវិធីអាហារូបត្ថម្ភ ដល់កុមារ និងការត្រួតពិនិត្យគុណភាពចំណីអាហារនៅតាមសាលារៀន និងការជំរុញ និងលើកទឹកចិត្តការចូលរួមរបស់មាតាបិតា អាណាព្យាបាល និងសហគមន៍ក្នុងការអប់រំ ៕

Loading

Subscribe Raksmey BopiaTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2025 Rsp-news - Web Design by Phoeun