ដោយមានការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ ថ្ងៃនេះស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ បើកថវិកាសមាគមមិត្តនគរបាលជាតិកម្ពុជា ជូនសមាជិក ចំនួន០៤គ្រួសារ សរុបថវិកា ២៤,០០០,០០០រៀល (ម្ភៃបួនលានរៀលគត់)

អង្គភាពគេហទំព័រ និងទូរទស្សន៍អនឡាញ រស្មីបូព៌ា (www.rsp-news.com) ចាងហ្វាងការផ្សាយ លោក កង ចេស្តា និង និពន្ធនាយក លោក ហ៊ី ឈុនលី ទំនាក់ទំនងនិងផ្តល់ព័ត៌មានការិយាល័យនិពន្ធ លេខទូរស័ព្ទ 012 881 959 - 031 4444 517 - 015 995 589

(កំពង់ធំ)៖ នៅព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ត្រី ទាន ប៉េងស៊ន ស្នងការរង ផែនការងារធនធានមនុស្ស តំណាងលោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្ត និងជាប្រធានគណ:កម្មាធិការមូលដ្ឋានជួបសំណេះសំណាលប្រគល់ថវិកា សមាគមមិត្តនគរបាលជាតិកម្ពុជា ជូនសមាជិក ដែលមរណភាព។

ថ្លែងក្នុងពិធីនោះ លោកឧត្តមសេនីយ៍ត្រី  ទាន ប៉េងស៊ន ពាំនាំប្រសាសន៍ ផ្តាំផ្ញើរបស់លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្ត  ចូលរួមរំលែកទុក្ខ ចំពោះមរណៈភាព ស្វាម៉ី ឪពុក  ដែលមនុស្សជាទីស្រឡាញ់ ក្នុងក្រុមគ្រួសារបងប្អូន។

លោកឧត្តមសេនីយ៍ត្រីស្នងការរង បានលើកឡើងអំពីស្នាដៃ គុណបំណាច់
ពលិកម្ម របស់កងកម្លាំង ចំពោះជាតិមាតុភូមិ ការពារ ថែរក្សាបាន សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម  រយៈពេលកន្លងមក រហូតទទួល
បានសុខសន្តិភាព យ៉ាងពេញលេញ នាពេលបច្ចុប្បន្ន។

ឆ្លៀតក្នុងឱកាសនោះ លោកស្នងការរង បានប្រគល់ថវិកា ដល់សមាជិក ÷
១.លោកអនុសេនីយ៍ឯក ឆែ ប៊ុនលាភ ( មន្ត្រីចូលនិវត្តន៍ នៃអធិការដ្ឋាន
នគរបាលក្រុងស្ទឹងសែន ៦,០០០,០០០រៀល)។
២.លោកអនុសេនីយ៍ឯក ហេង សាម (មន្ត្រីចូលនិវត្តន៍ នៃអធិការដ្ឋាន
នគរបាលស្រុកសន្ទុក ៦,០០០,០០០រៀល)។
៣. អនុសេនីយ៍ឯក ព្រំ ឃួន  ( នាយរងផ្នែកបង្ក្រាបបទល្មើស នៃការិយាល័យនគរបាលការពារបេតិកភណ្ឌ  ៦,០០០,០០០រៀល) ។
៤.លោកអនុសេនីយ៍ឯក ហ៊ាន ខី ( នាយរងផ្នែកសេនាធិការ នៃអធិការដ្ឋាននគរបាលស្រុកប្រាសាទសំបូរ ៦,០០០,០០០រៀល) ។

លោកផ្ដាំផ្ញើ ដល់គ្រួសារសមាជិក សូមថែទាំ សុខភាព តាមរយៈការរស់នៅមានអនាម័យ បរិភោគម្ហូប អាហារ ចម្អិន បានល្អ ពិសារទឹកស្អាត ឧស្សាហ៍ ហាត់ប្រាណ ពង្រឹងកាយសម្បទា។

Loading

Subscribe Raksmey BopiaTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2025 Rsp-news - Web Design by Phoeun