លោក ប៉ែន វណ្ណរិទ្ធ ប្រគល់វិញ្ញាបនបត្រវគ្គបណ្តុះបណ្តាល អប់រំសមត្ថភាពវិជ្ជាជីវៈ ដល់អាជីវករ លក់សម្ភារៈកសិកម្ម (ជី ថ្នាំកសិកម្ម) ក្នុងខេត្តកំពង់ធំ

អង្គភាពគេហទំព័រ និងទូរទស្សន៍អនឡាញ រស្មីបូព៌ា (www.rsp-news.com) ចាងហ្វាងការផ្សាយ លោក កង ចេស្តា និង និពន្ធនាយក លោក ហ៊ី ឈុនលី ទំនាក់ទំនងនិងផ្តល់ព័ត៌មានការិយាល័យនិពន្ធ លេខទូរស័ព្ទ 012 881 959 - 031 4444 517 - 015 995 589

លោក ប៉ែន វណ្ណរិទ្ធ ប្រគល់វិញ្ញាបនបត្រវគ្គបណ្តុះបណ្តាល អប់រំសមត្ថភាពវិជ្ជាជីវៈ ដល់អាជីវករ លក់សម្ភារៈកសិកម្ម (ជី ថ្នាំកសិកម្ម) ក្នុងខេត្តកំពង់ធំ

    (កំពង់ធំ)÷ លោក ប៉ែន វណ្ណរិទ្ធ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទកំពង់ធំ លោក សំរិត គ្រុយ ប្រធានការិយាល័យនីតិកម្មកសិកម្មខេត្ត លោក ផេង ភារម្យ ប្រធានច្រកចេញចូលតែមួយខេត្តកំពង់ធំ និងបងប្អូនអាជីវករលក់ដុំ-លក់រាយជាច្រើននាក់ បានអញ្ជើញប្រគល់វិញ្ញាបនបត្រវគ្គបណ្តុះបណ្តាល អប់រំសមត្ថភាពវិជ្ជាជីវៈ ដល់អាជីវករ លក់សម្ភារៈកសិកម្ម (ជី ថ្នាំកសិកម្ម) ក្នុងខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤ នៅសាលប្រជុំសាលាខេត្តកំពង់ធំ។

       លោក សំរិត គ្រុយ ប្រធានការិយាល័យនីតិកម្មកសិកម្មខេត្ត បានបង្ហាញពីគោលបំណងនៃការបិទវគ្គបណ្តុះបណ្តាលលើកកម្ពស់ ការយល់ដឹង បទដ្ឋានគតិយុត្ត នីតិវិធីនិង វិធានការបច្ចេកទេស ក្នុងការគ្រប់គ្រង និងការធ្វើអាជីវកម្មសម្ភារៈកសិកម្ម ក្នុងទូទាំងខេត្តកំពង់ធំនាពេល នេះគឺផ្តោតទៅលើការផ្សព្វផ្សាយច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានា បច្ចេកទេសមួយចំនួនក្នុង ការគ្រប់គ្រងសម្ភារៈកសិកម្ម ពិសេសបច្ចេកទេសក្នុងការប្រើប្រាស់ ការទុកដាក់ ការតាំងលក់ ការវិចខ្ចប់ ការចែកចាយ ការនាំចូល ថ្នាំកសិកម្ម និងជីកសិកម្ម ដល់អស់លោក លោកស្រី ដែលជាអាជីវករ លក់ដុំ លក់រាយថ្នាំកសិកម្ម និងដឹកសិកម្ម។  លោក សំរិត គ្រុយ បានបញ្ជាក់ផងដែរថា សម្រាប់ខេត្តកំពង់ធំ បានបើកវគ្គបាន១២វគ្គ មានអ្នកចូលរួម១.៣៧៥នាក់ អ្នកបានទទួលវិញ្ញាបនបត្របាន១៥៩នាក់ ដែលអញ្ជើញមកពីខេត្តចំនួន១៥ខេត្ត។

     លោក ប៉ែន វណ្ណរិទ្ធ បានបញ្ជាក់ថា ការកសាងកែលម្អហេដ្ឋារចនាសម្ព័ន្ធ និងសេវាដែលបម្រើដល់ផលិតកម្មកសិកម្មបង្កើនការផ្តល់ សេវាផ្សព្វផ្សាយ បច្ចេកទេសកសិកម្មដល់កសិករ ក្នុងការស្រាវជ្រាវបច្ចេកទេសកសិកម្ម ដើម្បីបង្កើនទិន្នផលដំណាំ និងបន្សំការប្រែប្រួលអាកាសធាតុ ក្នុងការគ្រប់គ្រង និង បង្កើនជីជាតិដីកសិកម្ម ការពង្រឹងសហគមន៍កសិកម្ម ព្រមទាំងការកសាងសមត្ថភាពធនធានមនុស្ស ដើម្បីជំរុញការអភិវឌ្ឍន៍វិស័យកសិកម្ម ។វិស័យកសិកម្ម កំពុងតែរីកចម្រើនកាន់តែខ្លាំង និងបានបណ្ដុះបណ្ដាលធនធានមនុស្សជាច្រើន ទទួលបានចំណេះដឹង និងមានវិជ្ជាជីវៈពិតប្រាកដ ស្របតាមច្បាប់ ស្តីពីការគ្រប់គ្រងថ្នាំកសិកម្ម និងជីកសិកម្ម ។

        លោក ប៉ែន វណ្ណរិទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ បានលើកទឹកចិត្តដល់លោក លោកស្រីជាអាជីវករទាំងអស់ ដែលត្រូវដើរតួនាទីសំខាន់ណាស់ជា អ្នកផ្គត់ផ្គង់ធាតុចូលកសិកម្ម និង ជាអ្នកផ្តល់ព័ត៌មានបច្ចេកទេសពាក់ព័ន្ធ និងការប្រើប្រាស់ថ្នាំកសិកម្ម និងជីកសិកម្មដល់ប្រជាកសិករ ហើយក៏ត្រូវមានការសហការយ៉ាងល្អជាមួយសមត្ថកិច្ចកសិកម្ម។ វិស័យកសិកម្ម នៅតែមានតួនាទីសំខាន់ក្នុងការទ្រទ្រង់កំណើនសេដ្ឋកិច្ច ធានាសមធម៌ ធានាសន្តិសុខស្បៀង និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចជនបទ ដើម្បីបន្តធ្វើទំនើបកម្ម ក្នុងវិស័យកសិកម្មតាមរយៈ ការបង្កើនផលិតភាព ការធ្វើពិពិធភាវូបនីយកម្ម និងពាណិជ្ជបនីយកម្មកសិកម្ម ដោយបានជំរុញ ការអនុវត្តវិធានការចាំបាច់។

     

Loading

Subscribe Raksmey BopiaTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2025 Rsp-news - Web Design by Phoeun