ស្នងការដ្ឋាននគរបាល ខេត្តកំពង់ធំ បង្គ្រាបបានក្មេងទំនើង២ក្រុម នៅក្នុងស្រុកតាំងគោក និងស្រុកសន្ទុក

អង្គភាពគេហទំព័រ និងទូរទស្សន៍អនឡាញ រស្មីបូព៌ា (www.rsp-news.com) ចាងហ្វាងការផ្សាយ លោក កង ចេស្តា និង និពន្ធនាយក លោក ហ៊ី ឈុនលី ទំនាក់ទំនងនិងផ្តល់ព័ត៌មានការិយាល័យនិពន្ធ លេខទូរស័ព្ទ 012 881 959 - 031 4444 517 - 015 995 589

(កំពង់ធំ)÷ ដោយអនុវត្តបទបញ្ជារម៉ឹងម៉ាត់របស់ប្រមុខរាជរដ្ឋាភិបាល និងដោយស្មារតីទទួលខុសត្រូវខ្ពស់ នៅយប់ថ្ងៃទី២៦ ធ្នូ ២០២៤ ស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ បានដឹកនាំបញ្ជារឲ្យផែនការងារនគរបាលព្រហ្មទណ្ឌ សហការជាមួយអធិការក្រុង ស្រុក បើកប្រតិបត្តិការល្បាត និងបង្គ្រាបក្រុមក្មេងទំនើងដែលបង្កអសន្តិសុខ ធ្វើឲ្យប៉ះពាល់សណ្ដាប់ធ្នាប់សាធារណ:បានចំនួនពីរករណី ដោយឡែកពីគ្នា។
ជាក់ស្ដែង ក្រុមក្មេងទំនើងពីរក្រុមនៅក្នុងសន្ទុកចំនួន៥នាក់ និងស្រុកតាំងគោកចំនួន៤នាក់ ត្រូវបានចាប់ឃាត់ខ្លួន និងកសាងសំណុំតាមនីតិវិធី ។
ករណីទី១ សមត្ថកិច្ចនគរបាលព្រហ្មទណ្ឌបានឲ្យដឹងថា នៅវេលាម៉ោង១០.៣០នាទីយប់ ក្មេងទំនើងមួយក្រុមមានគ្នា៤នាក់ ប្រដាប់ដោយ ដំបង ពូថៅ និងដាវ បាននាំគ្នាជិះម៉ូតូជ្រែ និងវាយបំផ្លាញ កាប់ ម៉ូតូ ក្មេងប្រុសម្នាក់បណ្ដាលឲ្យខួចខាតយ៉ាងដំណំ ។

ដោយឡែក ករណីទី២ នៅវេលាម៉ោង១៨.៣០នាទី ថ្ងៃដដែល ក្រុមក្មេងទំនើងចំនួន៥នាក់ នៅក្នុងស្រុកសន្ទុក ត្រូវបានឃាត់ខ្លួន បន្ទាប់ពីក្រុមនេះបានប្រើដាវ ជិះម៉ូតូនាំគ្នាបំរុងចូលកាប់ ក្មេងប្រុសម្នាក់ដល់ក្នុងផ្ទះ ។

នៅថ្ងៃទី២៧ ១២ ២០២៤ ក្មេងទំនើងទាំងពីរក្រុមនេះត្រូវបានបញ្ជូនដល់ស្នងការដ្ឋាន និងកសាងសំណុំរឿងបញ្ជូនខ្លួន ។

លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការបានបញ្ជាក់ច្បាស់យ៉ាងម៉ឹងម៉ាត់ថា ករណីក្មេងទំនើងនៅតាមមូលដ្ឋាន ត្រូវតែបង្ក្រាប់ដោយគ្មានការយោគយល់ និងលើកលែងទៀតឡើយ  ម្យ៉ាងទៀតលោកស្នើអធិការ ក្រុង ស្រុក ទាំងអត់ត្រូវបន្តប្រតិបត្តិការដោយយកចិត្តទុកដាក់ និងទទួលខុសត្រូវខ្ពស់ ។

ជាមួយនិងការប្រកាស ចាត់វិធានការយ៉ាងម៉ឹងម៉ាត់របស់ប្រមុខរាជរដ្ឋាភិបាល បានធ្វើឲ្យប្រជាពលរដ្ឋនៅតាមមូលដ្ឋានសំដែងការពេញចិត្ត និងគាំទ្រ ពេញទំហឹង៕

Loading

Subscribe Raksmey BopiaTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2025 Rsp-news - Web Design by Phoeun