ជនសង្ស័យឈ្មោះ ឡន សុខជា (ហៅសុខ) បានយកកាំបិតបុ័ងតោ វាយទៅលើក្បាលជនរងគ្រោះចំនួន០២នាក់រងរបួសស្រាល 

អង្គភាពគេហទំព័រ និងទូរទស្សន៍អនឡាញ រស្មីបូព៌ា (www.rsp-news.com) ចាងហ្វាងការផ្សាយ លោក កង ចេស្តា និង និពន្ធនាយក លោក ហ៊ី ឈុនលី ទំនាក់ទំនងនិងផ្តល់ព័ត៌មានការិយាល័យនិពន្ធ លេខទូរស័ព្ទ 012 881 959 - 031 4444 517 - 015 995 589

ជនសង្ស័យឈ្មោះ ឡន សុខជា (ហៅសុខ) បានយកកាំបិតបុ័ងតោ វាយទៅលើក្បាលជនរងគ្រោះចំនួន០២នាក់រងរបួសស្រាល 

(កំពង់ធំ)÷ នៅវេលាម៉ោង១២និង៥០នាទីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤ កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ធំ ចំនួន០៨នាក់ មានរថយន្ត០៣គ្រឿង ដឹកនាំដោយ លោកវរសេនីយ៍ទោ គង់ ជាន ប្រធានមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស កងរាជអាវុធហត្ថខេត្ត បានចុះបង្ក្រាបករណីហិង្សាដោយចេតនាមានអាវុធ (កាំបិតបុ័ងតោ) នៅចំណុចភូមិព្រៃតាហ៊ូ សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែន។ 

ករណីនេះបង្កឡើងដោយជនសង្ស័យឈ្មោះ ឡន សុខជា (ហៅសុខ) ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិស្ទឹងសែន សង្កាត់កំពង់ក្របៅ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ បានយកកាំបិតបុ័ងតោ វាយទៅលើក្បាលជនរងគ្រោះចំនួន០២នាក់ ៖ ១-ឈ្មោះ ផេង ស៊ីថៃ ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិស្ទឹងសែន សង្កាត់កំពង់ក្របៅ ក្រុងស្ទឹងសែន។ ២-ឈ្មោះ ជឹន សុខវ៉ាន់ ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិកំពង់ក្របៅ សង្កាត់កំពង់ក្របៅ ក្រុងស្ទឹងសែន បណ្តាលពេលឱ្យពកក្បាល។ ជនរងគ្រោះទាំងពីរនាក់ កំពុងអង្គុយលេងនៅក្រោមផ្ទះឈ្មោះ បាន រស្មី ភេទបុ្រស អាយុ៣០ឆ្នាំ រស់នៅភូមិព្រៃតាហ៊ូ សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។

ជាលទ្ធផលបាននាំខ្លួនជនសង្ស័យ និងចាប់យកវត្ថុតាង ពូថៅ០១ កាំបិតបុ័ងតោ០១ (ជនសង្ស័យ និងវត្ថុតាង ត្រូវបានកម្លាំង​កងរាជអាវុធហត្ថជំនាញ បានធ្វើការឃាត់ខ្លួន និងកំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការ តាមនីតិវិធីច្បាប់។

Loading

Subscribe Raksmey BopiaTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2025 Rsp-news - Web Design by Phoeun