ឯកឧត្តម ប៉ែន ផល្លីកា និងកម្លាំងជំនាញបន្តចុះត្រួតពិនិត្យនិងបង្ក្រាបបទល្មើសជលផល ក្នុងរដូវត្រីពងកូន ក្នុងភូមសាស្ត្រខេត្តកំពង់ធំ កំពង់ឆ្នាំង និងខេត្តពោធិ៍សាត់ 

អង្គភាពគេហទំព័រ និងទូរទស្សន៍អនឡាញ រស្មីបូព៌ា (www.rsp-news.com) ចាងហ្វាងការផ្សាយ លោក កង ចេស្តា និង និពន្ធនាយក លោក ហ៊ី ឈុនលី ទំនាក់ទំនងនិងផ្តល់ព័ត៌មានការិយាល័យនិពន្ធ លេខទូរស័ព្ទ 012 881 959 - 031 4444 517 - 015 995 589

ឯកឧត្តម ប៉ែន ផល្លីកា និងកម្លាំងជំនាញបន្តចុះត្រួតពិនិត្យនិងបង្ក្រាបបទល្មើសជលផល ក្នុងរដូវត្រីពងកូន ក្នុងភូមសាស្ត្រខេត្តកំពង់ធំ កំពង់ឆ្នាំង និងខេត្តពោធិ៍សាត់ 

     (កំពង់ធំ)÷ លោក ចាយ គង់ម៉េង នាយរងខណ្ឌរដ្ឋបាលជលផលកំពង់ធំ ដឹកនាំមន្រ្តីខណ្ឌ ផ្នែករដ្ឋបាលជលផល
ផាត់សណ្តាយ សង្កាត់រដ្ឋបាលជលផលកំពង់ស្វាយក្រោម ក្រុមការងារកម្លាំងទីបញ្ជាការស្រាលប្រចាំឃុំផាត់សណ្តាយ បន្តចូលរួមសហការជាមួយអធិការដ្ឋានរដ្ឋបាលជលផលខាងជើងបឹងទន្លេសាប ដឹកនាំដោយលោក កើត គា នាយអធិការ មន្ត្រីបរិស្ថានតំបន់រាំសារ កងរាជអាវុធហត្ថB06ឃុំផាត់សណ្តាយ និងប្រតិបត្តិការសឹករងខេត្តកំពង់ធំ អមដំណើរ ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បន្តចុះត្រួតពិនិត្យនិងបង្ក្រាបបទល្មើសជលផលក្នុងភូមសាស្ត្រខេត្តកំពង់ធំ កំពង់ឆ្នាំង និងខេត្តពោធិ៍សាត់ ដោយប្រើប្រាស់មធ្យោបាយអធិការកិច្ចចំនួន៩គ្រឿងនិងកម្លាំងសរុបចំនួន៣៩នាក់ចែកចេញជា២មុខព្រួញ។
  
       កម្លាំងជំនាញនៅតែបន្តបានចុះត្រួតពិនិត្យចាប់ពីចំណុចព្រែកទាល់(ព្រំប្រទល់ខេត្តកំពង់ឆ្នាំង កំពង់ធំ និងខេត្តពោធិ៍សាត់)ដល់ចំណុចផ្សោត និងចំណុចតាំវីដល់ចំណុចសរខ្ទម(អតីតឡូត៍នេសាទលេខ២ស្ទួន)ស្ថិតក្នុងភូមិសាស្ត្រឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ បានធ្វើការរុះរើនិងបំផ្លាញចោលនៅនឹងកន្លែងរបាំងសាច់អួនក្រឡាញឹកនិងលើសប្រវែង(ក្នុងរដូវបិទនេសាទ)។

       ក្នុងនោះកម្លាំងចម្រុះចុះបង្ក្រាបបទល្មើសនេសាទបឹងទន្លេសាបមានចំនួន២ករណី រួមមាន របាំងសាច់អួនក្រឡាញឹក៧កន្លែង ប្រវែង២ ១០០ម៉ែត្រ ឡុកចំនួន១៤ឡុក      របាំងសាច់អួនលើសប្រវែងចំនួន៣កន្លែង ប្រវែង៩០០ ម៉ែត្រ
លូចំនួន៣១មាត់ បង្គោលចម្រឹងចំនួន២.០៥០ដើម
លែងកូនត្រីចម្រុះចំនួន១៥០គីឡូក្រាម។
                                    
      លោក សៅ វណ្ណសិរីវុទ្ធ នាយសង្កាត់រដ្ឋបាលជលផលកំពង់ស្វាយលើ  បន្តចូលរួមជាមួយកំលាំងគណ:បញ្ជាការឯកភាពរដ្ឋបាលស្រុកកំពង់ស្វាយ ដឹកនាំដោយលោក ថន ពុទ្ធា អភិបាលរងស្រុកកំពង់ស្វាយ បានចុះទប់ស្កាត់ និងបង្ក្រាបបទល្មើសជលផលនៅតំបន់វាលក្រោមនៅចំណុច: ពាមក្រែង ឃុំក្តីដូង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ លទ្ធផលអនុវត្តបាន០១ករណី បានចុះរុះរើ និងបំផ្លាញចោលនូវឧបករណ៍នេសាទខុសច្បាប់នៅនឹងកន្លែងរួមមាន របាំងស្បៃមុងចំនួន ១៥របាំងប្រវែង ៩៥០ម៉ត្រ ឡុកចំនួន១៥គ្រឿង
លូស្បៃមុងចំនួន៣០មាត់ បង្គោលចំនួន៨៥០ដើម
ចាក់លែងត្រីស្រស់ចំរុះទំងន់២៥គីឡូក្រាម ចូលទន្លេវិញ។

      លោក កែវ សុឃឿន មន្ត្រីសង្កាត់រដ្ឋបាលជលផលបារាយណ៍(ប្រចាំស្រុកតាំងគោក) សហការជាមួយកម្លាំងទី
បញ្ជាការស្រាលប្រចាំស្រុកតាំងគោក ចុះទប់ស្កាត់ និងបង្ក្រាបបទល្មើសជលផល នៅចំណុច: បឹងក្រសា.អន្លង់ស្ពង់.ទួលវិហារ.ចង្អើរលាវ និងចំណុចបឹងកក់ ស្ថិតក្នុងភូមិសាស្ត្រឃុំ ស្រឡៅ ស្រុកតាំងគោក ខេត្តកំពង់ធំ លទ្ធផលអនុវត្តបាន០១ករណី បានចុះរុះរើ និងបំផ្លាញចោលឧបករណ៍នេសាទខុសច្បាប់នៅហ្នឹងកន្លែងរួមមាន របាំងស្បៃមុងចំនួន០៤របាំងប្រវែង១៥០ម៉ែត្រ  ឡុកចំនួន០៤គ្រឿង
លូស្បៃមុងចំនួន០៤មាត់ បង្គោលចំនួន៧៥ដើម
ចាក់លែងត្រីចំរុះទំងន់២០គីឡូក្រាម ចូលទន្លេវិញ។

Loading

Subscribe Raksmey BopiaTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2024 Rsp-news - Web Design by Phoeun