មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ធំអញ្ជើញចូលរួមក្នុងពិធីបើកវគ្គបំប៉នជំនាញកងរាជអាវុធហត្ថ ប្រចាំឆមាសទី១ ឆ្នាំ២០២៤

0
82

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ធំអញ្ជើញចូលរួមក្នុងពិធីបើកវគ្គបំប៉នជំនាញកងរាជអាវុធហត្ថ ប្រចាំឆមាសទី១ ឆ្នាំ២០២៤

       (កំពង់ធំ)÷ នៅរសៀលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ធំ បានធ្វើពិធីបើកវគ្គបំប៉នជំនាញកងរាជអាវុធហត្ថ ប្រចាំឆមាសទី១ ឆ្នាំ២០២៤ ក្រោមអធិបតីភាព លោក ឧត្តមសេនីយ៍ត្រី មាស យ៉ត មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ធំ ដោយមានការអញ្ជើញចូលរួម ពីសំណាក់ លោក លោកស្រី មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត លោក នាយ នាយសេនាធិការរង លោកប្រធានមន្ទីរ លោក នាយការិយាល័យ មេបញ្ជាការមូលដ្ឋានក្រុង/ស្រុកទាំង៩ មេបញ្ជាការកងអនុសេធំចល័ត និងសិក្ខាកាមផង សរុបចំនួន៩០នាក់ (នារី០២នាក់)។

      ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ត្រី មាស យ៉ត  បានមានប្រសាសន៍ថា តាងនាមឯកឧត្តមនាយឧត្តមសេនីយ៍ សៅសុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរ:ភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស សូមថ្លែងអំណរគុណ ដល់នាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថខេត្តកំពង់ធំទាំងអស់ដែលបានខិតខំធ្វើការងារ ចូលរួមអនុវត្តបទបញ្ជាបានល្អប្រសើរ និងសម្រេចបានជោគជ័យលើតួនាទីភារ:កិច្ចរៀងៗខ្លួននាពេលកន្លងមក។

        លោកឧត្តមសេនីយ៍ត្រីមេបញ្ជាការ បានក្រើនរំលឹកដល់សិក្ខាកាមបន្តថា នេះគ្រាន់តែជាការរំលឹកឡើងវិញនូវមេរៀនដែលបានរៀនរួចហើយមកទេ។ នាយទាហាន នាយទាហានរងជាសិក្ខាកាមកងរាជអាវុធហត្ថ ដែលចូលរៀនសូត្រក្នុងវគ្គបំប៉ននេះ សូមខិតខំប្រឹងប្រែងយកចិត្តទុកដាក់ក្នុងរៀនសូត្រ ឆ្ងល់ចំណុចណាមួយត្រូវហ៊ានសួរគ្រូ ដើម្បីយល់ដឹងច្បាស់លាស់ ។ ត្រូវយកចិត្តទុកដាក់លើបញ្ហាសុខភាព សំអាតអនាម័យ ខ្លួនប្រាណ សំលៀកបំពាក់ឱ្យបានសមរម្យ។ ត្រូវចេះគោរពគ្នាទៅតាមឋានានុក្រម ប្រកាន់ខ្ជាប់នូវវិន័យ ត្រូវចេះសាមគ្គីភាពគ្នា ឱ្យតម្លៃគ្នាទៅវិញទៅមក គោរពវិន័យនិងបទបញ្ជាផ្ទៃក្នុង ត្រូវគោរពឲ្យបានម៉ឺងម៉ាត់នៅពេលវេលា និងម៉ោងសិក្សាឱ្យបានត្រឹមត្រូវតាមកម្មវិធី។

    លោកឧត្តមសេនីយ៍ត្រី បានលើកទឹកចិត្ត និងផ្ដល់កម្លាំងចិត្តចំពោះការិយាល័យហ្វឹកហ្វឺនវគ្គបំប៉នលើកក្រោយ ពេលធ្វើផែនការ សូមរាយការណ៍ទៅមេបញ្ជាការរងទទួលជំនាញ  កោះអញ្ជើញប្រធានមន្ទីរមកប្រជុំ ពិភាក្សាឱ្យជំនាញនិមួយៗរៀបចំបញ្ចូល មេរៀនឱ្យបានច្បាស់លាស់ខ្លីខ្លឹមស្តាប់បានងាយយល់ ដើម្បីឆ្លងមេបញ្ជាការ ចៀសសវាងការមិនបានប្រុងប្រៀបជាមុន យកមេរៀនដែលគ្មានខ្លឹមសារមកបង្រៀនដែលនាំឱ្យខាតពេលវេលា។ លោកមេបញ្ជាការ បានណែនាំបន្ថែមដល់គ្រូឧទ្ទេសនាម ត្រូវរៀបចំប្លង់និងខ្លឹមសាមេរៀនឱ្យបានត្រឹមត្រូវ ល្អៗវិវត្តន៍ថ្មីៗ តាមការរីកចម្រើនរបស់ប្រទេសជាតិ ទាក់ទងទៅនឹងជំនាញនិមួយៗដើម្បីឱ្យសិក្ខាកាមស្តាប់បានងាយយល់ នឹងយកទៅអនុវត្តន៍ចំគោលដៅ ។

      លោកមេបញ្ជាការ បានយកឱកាសនេះធ្វើការណែនាំផងដែរដល់គណ:កម្មការគ្រប់គងវគ្គ   ត្រូវចាត់តាំងគ្រប់គ្រងឱ្យបានល្អ  តាមដានត្រួតពិនិត្យឲ្យបានល្អិតល្អន់ ការអវត្តមានក្នុងម៉ោងរៀនសូត្រ ការគោរពវិន័យ   និងបូកសរុបវាយតម្លៃលទ្ធផលនៃការរៀនសូត្រនៅពេលបញ្ចប់វគ្គ ។ ត្រូវសហការជាមួយមន្ទីរភស្តុភារ ការិយាល័យហិរញ្ញវត្ថុ ពិនិត្យការហូបចុក ឱ្យបងប្អូនហូបបានគ្រប់គ្រាន់មានអនាម័យខ្ពស់ ការពារជំងឺដង្កាត់ផ្សេងៗកើតឡើង  ព្រោះខ្ញុំបានបន្ថែមប្រាក់ហូបឱ្យហើយ ហាមផឹកស៊ីឡូឡា ហាមលេងល្បែងសុីសង ហាមសេពគ្រឿងញៀន និងសូមពិនិត្យមើលការស្នាក់នៅរបស់បងប្អូនចាត់តាំងធ្វើអនាម័យបោសសំអាតជាប្រចាំ ព្រោះពេលនេះជារដូវភ្លៀង ។

     ឆ្លៀតឱកាសនេះលោកឧត្តមសេនីយ៍ត្រី មាស យ៉តមេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ធំ បានសង្កត់ធ្ងន់ថា . មិនចំពោះតែសិក្ខាកាម សូមបញ្ជាក់ទៅកាន់នាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថខេត្តកំពង់ធំគ្រប់លំដាប់ថ្នាក់ សូមថែរក្សាសាមគ្គីភាពផ្ទៃក្នុង គោរពឋានានុក្រម ប្រកាន់ខ្ជាប់នូវវិន័យ សេចក្តីថ្លៃថ្នូររបស់កងរាជអាវុធហត្ថ ត្រូវគោរអនុវត្តន៍បទបញ្ជា គោរពច្បាប់ ដើរហើរត្រូវសុំការអនុញ្ញាតច្បាប់ ធ្វើដំណើរឆ្លងខេត្ត ឬអវត្តមានដោយធុរ:ផ្ទាល់ខ្លួន ចៀសវាងជាប់វិន័យ ពេលមានគ្រោះថ្នាក់ផ្សេងៗ និងមិនទទួលបានថវិការមូនិធិមហាគ្រួសារកងរាជអាវុធហត្ថ ។ ហើយសូមចូលរួមក្នុងការអំពាវនាវផ្សេងៗ ពិសេសមូលនិធិមហាគ្រួសារ របស់យើង ព្រោះម្តងគេ ម្តងយើង ។ 
និងសូមអនុវត្តតាមទិសស្លោករបស់មេបញ្ជាការដែលបានដាក់ចេញ(ជួយគិត ជួយធ្វើ រួមគ្នាទទួលខុសត្រូវ) និង (ប្រទេសជាតិត្រូវតែការពារ ប្រជាត្រូវតែបម្រើ ច្បាប់ត្រូវតែគោរព បទល្មើសត្រូវតែបង្ក្រាប)។

Loading

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

LEAVE A REPLY

Please enter your comment!
Please enter your name here