ចរន្តអគ្គិសនី ឆ្លងទន្លេ នៅស្រុកជលគិរី ត្រូវបានជួសជុល និងកសាងឡើងហើយ បន្ទាប់ពីសាឡាងមន្ទីរសាធារណការខេត្តកំពង់ឆ្នាំង បើកបុកផ្ដាច់ អស់ជាច្រើនសប្ដាហ៍មកនោះ

0
479

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

កំពង់ឆ្នាំង/ នាថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ក្រុមហ៊ុនអគ្គិសនី ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង បានចាប់កសាង និងដាក់ឱ្យដំណើរឡើងវិញហើយ នូវចរន្ត ឆ្លងទន្លេមួយកន្លែង ដែលនាវិកសាឡាងធន់ធំ របស់មន្ទីរសាធារណការ ខេត្តកំពង់ឆ្នាំង បានបើបុកផ្ដាច់អស់រយ:ពេលជាច្រើនសប្ដាហ៍មកនេះ។

បង្គោល និងខ្សែភ្លើង ឆ្លងទន្លេ ដែលនាវិកសាឡាងធន់ធំ បានបើកបុកផ្ដាច់នេះ គឺស្ថិតនៅភូមិកោះធំ ឃុំព្រៃគ្រី ត្រង់ចំណុចព្រែកប្រចាន់ ឆ្លងទន្លេ ទៅភូមិឬស្សីដង្កួច ឃុំជលសារ។

ការបុកផ្ដាច់ខ្សែភ្លើង ឆ្លងទន្លេ និងធ្វើឱ្យបង្គោលភ្លើងខ្លះទ្រេត និងដួលបាក់នោះ គឺនៅយប់ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២១ ស្ថិតនៅកំឡុងទឹកកំពុងជន់ឡើងខ្លាំង ជាការអសកម្ម មិនអាចឱ្យក្រុមហ៊ុនផ្គត់ផ្គង់អគ្គិសនី ស្រុកជលគិរី ជួសជុល និងកសាងឡើងវិញ បានភ្លាមៗឡើយ ដែលធ្វើឱ្យប្រជាពលរដ្ឋ ជាអថិតិជន ប្រើប្រាស់ ជួបការលំបាកជាខ្លាំង។

នៅព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ដោយស្ថានភាព និងអាកាសធាតុ អំណោយឱ្យ ក្រុមហ៊ុនផ្គត់ផ្គង់អគ្គិសនី ស្រុកជលគិរី បានចាប់ផ្ដើមជួសជុល និងកសាង ដាក់ឱ្យមានដំណើរការ ឡើងវិញហើយ ដែលធ្វើឱ្យប្រជាពលរដ្ឋ ប្រើប្រាស់ជាច្រើនភូមិ នៅតាមដងទន្លេ ត្រេកអរ ជាពន់ពេក។

នៅខណ:នោះ លោកកែ សារឿន ប្រធានក្រុមហ៊ុនផ្គត់ផ្គង់ចរន្តអគ្គិសនី ស្រុកជលគិរី បានមានប្រសាសន៍ថា ថ្ងៃក្រោយ សង្ឃឹមថា គ្មានរឿងអញ្ចឹងទៀត ម៉្យាងក៏សូមជូនដំណឹង ដល់បងប្អូនជាអ្នកបើកបរ នាវាធំៗ សូមប្រុងប្រយ័ត្ន ពេលមកដល់ចំណុចនេះផង ព្រោះបើដូចហេតុការណ៍កន្លងមកនេះ វាមិនត្រឹមតែជាផលលំបាករបស់ក្រុមហ៊ុនអគ្គិសនី និងប្រជាពលរដ្ឋ អ្នកប្រើសប្រាស់នោះទេ វាថែមមានហានិភ័យ សម្រាប់មនុស្សនៅលើនាវា និងបងប្អូនអ្នកធ្វើដំណើរ នៅគ្រានោះដែរ៕ ដោយការិយាល័យនិពន្ធ៕

រូបភាពកសាងឡើងវិញនាថ្ងៃទី២៩ ,១១ ,២០២១

រូបភាពបុកផ្ដាច់នៅយប់ថ្ងៃទី៩,១១,២១

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

LEAVE A REPLY

Please enter your comment!
Please enter your name here