ពិធីសំណេះសំណាលរវាងក្រុមសមាជិកាព្រឹទ្ធសភា ជាមួយយុវតីសិស្សថ្នាក់ទី១២ វិទ្យាល័យកំពង់ធំ

0
262

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

(កំពង់ធំ)៖លោកជំទាវ មាន សំអាន សមាជិកព្រឹទ្ធសភា អនុប្រធានសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ និងជាប្រធានគណៈចលនាស្ត្រីកម្ពុជាបានជំរុញអាជ្ញាធរជួយលើកកម្ពស់ស្ត្រីចូលរួមក្នុងនយោបាយឲ្យបានច្រើន ហើយយុវតីគ្រប់រួបត្រូវតាំងខ្លួនធ្វើជាគ្រប់ពូជដ៏ល្អក្នុងសង្គមជាតិយើង ដូចជាការផ្តល់ភាពកត្តញ្ញូជូនគ្រូសារពិសេសបំរើសង្គមជាតិទាំងមូល។

ការថ្លែងនេះក្នុងក្រុមការងារបានជួបសំណេះសំណាលជាមួយយុវតីសិស្សថ្នាក់ទី១២ នៃវិទ្យាល័យកំពង់ធំ ព្រឹកថ្ងៃទី ២៦ ខែ វិច្ឆិកា ឆ្នាំ២០២១ នៅភោជនីដ្ឋានឡូវគឹមសេង ។ ពិធីនេះមានការអញ្ជើញចូលរួមពីលោកជំទាវ ឃួន ឃុនឌី លោកជំទាវ មុំ សណ្តាប់ និងសមាជិករដ្ឋសភា រាជរដ្ឋភិបាល អ្នកគ្រូ យុវតី សិស្សានុសិស្សនៅវិទ្យាល័យកំពង់ធំជាង ៣០០នាក់ ។

លោកជំទាវ មាន សំអាន បានថ្លែងបន្តថា អាជ្ញាធរត្រូវជួយធ្វើការដោះស្រាយបញ្ហារបស់ស្ត្រីអំពីភាពក្រីក្រ អំពីការអប់រំសុខភាព អំពើហិង្សា នារីក្នុងរចនាសម្ព័ន្ននយោបាយ និងសេដ្ឋកិច្ច តួនាទីនារីក្នុងការធ្វើសេចក្តីសម្រេចចិត្ត យន្តការ លើកកម្ពស់ការរីកចម្រើនរបស់នារី សិទ្ធិរបស់នារីនៅក្នុងប្រព័ន្ធផ្សព្វផ្សាយ និងបានអញ្ជើញតំណាងនារីចូលរួមរាល់កម្មវិធីនានាក្នុងន័យឲ្យស្រ្តីមានតួនាទីស្មើៗគ្នា និងអនុញ្ញាតិឲ្យនារីដោះស្រាយកិច្ចការផ្សេងៗតាមមូលដ្ឋានបានប្រាស្រ័យជាមួយប្រជាពលរដ្ឋគ្រប់រូបភាព ។

លោកជំទាវក៍បានបន្តថា ស្រ្តីគ្រប់រូបត្រូវចេះរៀនសូត្រពីគ្នាទៅវិញ ទៅមកដោយមានការតស៊ូ ព្យាយាម សាមគ្កីភាពគ្នាល្អ ទំនាក់ទំនងល្អ ចេះសហការណ៍គ្នា មានភាពម្ចាស់ការ ហ្មត់ចត់ ស្វាហាប់ ភាពស្មោះត្រង់ និងមានសេចក្តីក្លាហាន ដើម្បីសម្រេចបាននូវផែនការនិងគោលដៅខាងមុខជាបន្តបន្ទាប់។

ជាមួយគ្នានេះផងដែរលោកជំទាវក៏បាន កោតសរសើរចំពោះការខិតខំប្រឹងប្រែងយកចិត្តទុកដាក់របស់មាតាបិតាអាណាព្យាបាល បានបំពេញជាកាត្វកិច្ចអប់រំណែនាំកូនៗ របស់ខ្លួនដើម្បីក្លាយខ្លួនជាបុគ្គលដ៏ល្អក្នុងសង្គមជាតិយើង។

ជាមួយគ្នានេះលោកជំទាវ ឃួន ឃុនឌី សមាជិកព្រឹទ្ធសភាព បានលើកឡើងថា កម្មវិធីនេះមានគោលបំណងផ្សព្វផ្សាយចំណេះ ចែករំលែកបទពិសោធន៍ផ្ទាល់ខ្លួនដល់ក្មួយៗ សម្រាប់ធ្វើជាមូលដ្ឋានក្នុងការពិចារណាក្រោយពីបញ្ចប់ការសិក្សាដើម្បីឈានឆ្ពោះទៅអនាគត និងភាពជាអ្នកដឹកបន្តវេន និងជំរុញលើកទឹកចិត្តក្មេងស្រីឲ្យចូលរួមកាន់តែច្រើនក្នុងឆាកនយោបាយសម្រាប់ជាទំពាំងស្នងប្ញស្សីនិងក្លាយជាគ្រាប់ពូជដ៏ល្អរបស់ប្រទេសជាតិនាថ្ងៃអនាគត សូមផ្ដាំផ្ញើដល់កូនក្មួយៗទាំងអស់សូមរក្សានូវអនាម័យប(បីកុំបីការពារ)តាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីចៀសផុតពីជំងឺកូវីដ-១៩ ទាំងអស់គ្នា៕ដោយលោកហុី ឈុនលី

Loading

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

LEAVE A REPLY

Please enter your comment!
Please enter your name here