ផ្លូវលំមួយខ្សែត្រូវបានជូសជុលទ្បេីងវិញក្រោយពីទឹកជន់បុកផ្ដាច់ផ្លូវនៅឃុំក្រយា ស្រុកសន្ទុកខេត្តកពង់ធំ

0
397

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

កំពង់ធំ៖ ផ្លូវលំមួយខ្សែចេញពីឃុំកំពង់ថ្មស្រុកសន្ទុក ឆ្ពោះទៅឃុំទំរីងស្រុកសណ្ដាន់ ខេត្តកំពង់ធំ ត្រូវបានជូសជុលទ្បេីងវិញ បន្ទាប់ពីភ្លៀងធ្លាក់ជាប់ៗគ្នាជាច្រើនខែកន្លងមកបណ្ដាលឲ្យទឹកជន់បុកផ្ដាច់ផ្លូវ នៅក្នុងភូមិសាស្ត្រ ឃុំក្រយា ស្រុកសន្ទុក។

ជាក់ស្ដែងនៅថ្ងៃទី16 ខែវិច្ឆិកា ឆ្នាំ2021មន្ទីសារធារណការដឹកជញ្ជួនខេត្តកំពង់ធំ បានដឹកនាំកំលាំងចុះជូសជុលផ្លូវដោយបានចាក់ដីលុបផ្លូវដែលដាច់និងកាយប្រព័ន្ធលូដេីម្បីបញ្ឆៀសទឹកចេញ។

លោកជូរ កូទ្បា ប្រធានមន្ទីសារធារណការដឹកជញ្ជូនខេត្តបានប្រាប់ឲ្យដឹងថា គំរោងជូសជុលផ្លូវលំមួយខ្សែនេះជាគំរោងថែទាំផ្លូវគ្រួសក្រហមរបស់ខេត្ត ហេីយលោកបានបន្តថា ការជូសជុលផ្លូវលំមួយខ្សែនេះមានការលំបាកដោយរយះពេលប៉ុន្មានថ្ងៃនេះមានភ្លៀងធ្លាក់ជាប់ ធ្វេីអោយលំបាកក្នុងជូសជុលរាល់ថ្ងៃ ប៉ុន្តែទោះជាយ៉ាងណាក៏ខាងមន្ទីរនិងខិតខំតភ្ជាប់ផ្លូវចររាចរដេីម្បីអោយប្រជាពលរដ្ឋធ្វេីដំណេីរបានស្រួលដែរ។

ដោយលោកម៉ា ណារឹទ្ធ

Loading

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

LEAVE A REPLY

Please enter your comment!
Please enter your name here