អគ្គីភ័យបានលេបត្របាក់តូបអាជីវករផ្សារកំពង់ថ្មចំនួន៨តូប ខូចខាតសម្ភារ: មួយចំនួនធំ

0
294

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

កំពង់ធំៈ មេឃភ្លៀងរលឹមស្ទើរពេញមួយយប់បណ្តាលឲ្យឆ្លងចរន្តអគ្គីសនីផ្ទុះសេខ្សែរភ្លើងឆេះតូបអាជីវករផ្សារកំពង់ថ្ ចំនួន៨តូបខូច ខាតសម្ភារ:មួយចំនួនធំ

ហេតុការណ៍អគ្គីភ័យលេបត្របាក់តូបអាជីករក្នុងផ្សារកំពង់ថ្ម នេះបានកើតនៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង០២និង៣៥នាទីរំលងអាធ្រាត នៅចំណុចផ្សារកំពង់ថ្ម ភូមិត្រស់ ឃុំបល្ល័ង ស្រុកបារាយណ៍ ខេត្តកំពង់ធំ ករណីអគ្គីភ័យឆាបឆេះនេះកើតឡើងបណ្តាលឲ្យឆេះតូបលក់គ្រឿងបន្លាស់រថយន្ត លក់នាឡិកា តូបកាត់សក់ និងតូបលក់គ្រឿងអគ្គីសនី សរុបចំនួន០៨តូប តាមប្រភពព័ត៌មានពីសមត្តកិច្ចបានឲ្យដឹងថា តូបដែលត្រូវអគ្គីភ័យឆាបឆេះរួមមាន៖

១/តូបឈ្មោះ ឃី ម៉េងឃៀង ភេទប្រុស អាយុ៤២ឆ្នាំ ទីលំនៅបច្ចុប្បន្នភូមិព្រៃតាត្រាវ ឃុំបល្ល័ង្ក ស្រុកបារាយណ៍ ឆេះតូប២ខ្នង ទំហំ៦មx៤ម ធ្វេីពីដែកប្រក់ស័ង្កសី ជញ្ជាំងស័ង្កសី ខូចខាតសម្ភារៈ ដូចជា គ្រឿងបន្លាស់រថយន្តទាំងស្រុង(ទាំង២តូប)

២/តូបកាត់សក់ ឈ្មោះ គង់ ភេទប្រុស អាយុ ៦៣ទីលំនៅបច្ចុប្បន្នភូមិបន្ទាយយមរាជ ខូចខាត សម្ភារៈ កាត់សក់មួយចំនួន

៣/តូបលក់គ្រឿងអគ្គិសនី ឈ្មោះ ស៊ុយ គឹមលាង ភេទប្រុស អាយុ ៤៩ឆ្នាំ ទីលំនៅបច្ចុប្បន្នភូមិត្រស់ ឃុំបល្ល័ង្ក ស្រុកបារាយណ៍ ឆេះតូប០១ខ្នងទំហំ ៣មx៤ម ធ្វេីពីដែកប្រក់សង្កសី ជញ្ជាំងសង្កសី ខូចខាត សម្ភារៈ គ្រឿង អគ្គីសនី មួយចំនួន

៤/តូបលក់គ្រឿងបន្លាស់រថយន្ដ ឈ្មោះ ឃឿង ធា ភេទប្រុស អាយុ ៥១ឆ្នាំ ទីលំនៅបច្ចុប្បន្នភូមិត្រស់ ឃុំបល្ល័ង្ក ស្រុកបារាយណ៍ ឆេះតូប០១ខ្នងទំហំ ៣មx៤ម ធ្វេីពីដែកប្រក់សង្កសី ជញ្ជាំងសង្កសី ខូចខាត សម្ភារៈ គ្រឿង បន្លាស់ រថយន្ដ ទាំងស្រុង

៥/តូបលក់នាឡិកា ឈ្មោះ លី ណា ភេទប្រុស អាយុ ៥០ឆ្នាំ ទីលំនៅបច្ចុប្បន្នភូមិធន់មោង ឃុំកំពង់ថ្ម ស្រុកសន្ទុក ខូចខាត សម្ភារៈ គ្រឿង បន្លាស់ នាឡិកា និង នាឡិកា មួយចំនួន

៦/តូបលក់គ្រឿងបន្លាស់រថយន្ដ ឈ្មោះ ឃី កែវ រ៉ាវិន ភេទប្រុស ៥៣ ឆ្នាំ ទីលំនៅបច្ចុប្បន្នភូមិត្រស់ ឃុំបល្ល័ង្ក ស្រុកបារាយណ៍ ឆេះតូប០១ខ្នងទំហំ ៣ម x៤ម ធ្វេីពីដែកប្រក់សង្កសី ជញ្ជាំងសង្កសី ខូចខាត សម្ភារៈ គ្រឿង បន្លាស់ រថយន្ដ ទាំងស្រុង
ក្នុងកិច្ចប្រតិបត្តិការពន្លត់អគ្គីភ័យនេះប្រេី កម្លាំងសរុបចំនួន៩៥នាក់ រថយន្តពន្លត់អគ្គីភ័យ៦គ្រឿង កម្លាំងខេត្តចំនួន២៥នាក់ រថយន្ដ ពន្លត់ អគ្គីភ័យ ចំនួន ៣គ្រឿង រថយន្តពន្លត់អគ្គីភ័យអធិការដ្ឋាននរគរបាល ស្រុកបារាយណ៍ ០២គ្រឿង កម្លាំងប៉ុស្ដិ៍ បល្ល័ង្ក ចំនួន៨នាក់
កម្លាំងអធិការដ្ឋាននរគបាល ស្រុកសន្ទុកចំនួន១១នាក់ និងរថយន្ដពន្លត់អគ្គីភ័យ ០១គ្រឿង កម្លាំងកងរាជអាវុធហត្ថស្រុកបារាយណ៍ចំនួន១៦នាក់និង កម្លាំងសិករងស្រុកបារាយណ៍ចំនួន០៥នាក់ ប្រជាការពារចំនួន១៥នាក់និង ប្រជាពលរដ្ឋចំនួន២២នាក់ ក្នុងកិច្ចប្រតិបត្តិការពន្លត់អគ្គីភ័យនេះដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ហៀង ហ៊ល ស្នងការរងខេត្តកំពង់ធំ និងប្រជាពលរដ្ឋជាច្រេីននាក់ទេីបពន្លត់បានទាំងស្រុងនៅវេលាម៉ោង៣និង៣០នាទី សម្ថកិច្ចជំនាញបានអំពាវទៅដល់បងប្អូនប្រជាពលរដ្ឋដែលប្រើប្រាស់ចរន្តអគ្គីសនីទាំងអស់មេត្តាប្រុងប្រយ័ត្នក្នុងការប្រើប្រាស់ខ្សែរភ្លើង។
ដោយលោកម៉ា ណារឹទ្ធ

Loading

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

LEAVE A REPLY

Please enter your comment!
Please enter your name here