កន្ទេលធំបន្លំដេក លោកប្រាក់ មិន មេឃុំសុចិត្រ ច្នៃដែន ព្រៃឡង់ ឲ្យស្របតាមអនុសាស្ត្រ សម្ដេចហ៊ុន សែន

0
471

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

កំពង់ធំ÷សាធារណជន មានការភ្ញាក់ផ្អើល បន្ទាប់ពីព័ត៌មានមួយ បានផ្ទុះឡើង ក្នុងរឿងលោក ប្រាក់ មិន មេឃុំសុចិត្រ ស្រុកសណ្ដាន់ ខេត្តកំពង់ធំ បានច្នៃរឿង ដីព្រៃឡង់ ដែលជាដែនការពារ របស់រដ្ឋ ឲ្យក្លាយជាដីកាន់កាប់ស្របច្បាប់ ស្របតាម អនុសាស្ត្រ របស់សម្ដេច ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃរាជរដ្ឋាភិបាលកម្ពុជា។

ថ្មីៗនេះ មានព័ត៌មានមួយ ដែលប្រជាពលរដ្ឋ បានទម្លាយឲ្យដឹងថា ធនធានធម្មជាតិ តំបន់ព្រៃឡង់ ដែលស្ថិតនៅក្នុងភូមិសាស្រ្ត ឃុំសុចិត្របាន និងកំពុង រងការ វិនាសកម្ម យ៉ាងធ្ងន់ធ្ងរ មួយករណីទៀត ដោយផ្ដើមឡើង ពីលោក ប្រាក់ មិន មេឃុំសុចិត្រ ដែលបានជួលប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋាននោះ ឲ្យចូលទៅលួចកាប់ នៅដែន ព្រៃឡង់ រាប់រយ ហិតា នៅជុំវិញប្រមាណ៦០០ម៉ែត្រពីប្រាសាទបី ស្រីគ្រប់ល័ក្ខ និងប្រាសាទត្រពាំងប្រើស ។

ប្រភពព័ត៌មាននេះ បានបន្តថា លោកប្រាក់ មិន មេឃុំសុចិត្រ បានយល់ និងជ្រាបច្បាស់ ពីអនុសាស្ត្រ សម្ដេច ហ៊ុន សែន ពីការឆ្វៀលដី ដែលប្រជាពលរដ្ឋបានកាន់កាប់ ដោយផលដំណាំ ឲ្យទៅប្រជាពលរដ្ឋនោះ និងមានការឧបត្ថម្ភ ថវិកា និងមធ្យោបាយគ្រប់បែបយ៉ាង ពីឈ្មួញ និងអ្នកមានអំណាច នៅពីក្រោយខ្នងផងនោះ បានរួសរាន់ ប្រឹងឲ្យទាន់សភាពការណ៍ រៀបចំឯកសារ បំភ្លៃដីនោះ ទៅជាដី រិចរិល និងជាដីមានផលដំណាំ របស់ប្រជាពលរដ្ឋ ត្រៀមដាក់ជូន… ពេលមានគណ:កម្មាការ រៀបចំដីធ្លី ថ្នាក់ខេត្ត និងថ្នាក់ជាតិ ចុះទៅដល់ ។

ក្នុងចំណោមឈ្មួញ ៗ ដែលមានលុយច្រើន និងអ្នកមានអំណាចទាំងនោះ ត្រូវបាន ប្រភពមួយទៀតបង្ហើបឲ្យដឹងថា មានឈ្មួញពីរ-បីនាក់ នៅឃុំក្រយា ស្រុកសន្ទុក និងមន្រ្តីថ្នាក់រងស្រុកម្នាក់ នៅស្រុកសណ្ដាន់ តែគេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា សុំមិនបញ្ចេញឈ្មោះនៅពេលនេះ ។

សាធារណជនបានចោទសួរថា តើរឿងនេះ លោក តុប កក្ដា ប្រធានមន្ទីរបរិស្ថាន និងឯកឧត្តមអភិបាលខេត្តកំពង់ធំ ងួន រតនៈដឹងដែរឬទេ ? ដោយ គេហទំព័រ និងទូរទស្សន៍អនឡាញ រស្មីបូព៌ា ព្យាយាមទំនាក់ទំនង សុំការបំភ្លឺ មិនបានទេ នៅពេលនេះ ប៉ុន្តែទោះ ជាយ៉ាងណា គឺមានការកាប់ទន្ទា្រនដីព្រៃឡង់ នៅចំណុចនោះ ដែលមានទំហ៊ុ ធំធេង…៕ ដោយ លោក ម៉ា ណារិទ្ធ

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

LEAVE A REPLY

Please enter your comment!
Please enter your name here