ព្រៃឈើច្បោះ នៅដែនសហគមន៍អូរ ក្រញូង ត្រូវជនមួយក្រុម ចូលលួចកាប់ជាបន្តបន្ទាប់ ពលរដ្ឋសុំឲ្យសមត្ថកិច្ចមេព្រៃ និងស្ថាប័នអយ្យការ ស្រាវជា្រវ រកជនប្រព្រឹត្តមកផ្ដន្ទាទោស….

0
490

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

កំពង់ធំ៖ ឈើច្បោះក្នុងដែនព្រៃសហគមន៍អូរក្រញូង ឋិតនៅក្នុងភូមិជាំស្វាយ ឃុំមានរិទ្ធ ស្រុកសណ្ដាន់ ដែលប្រជាពលរដ្ឋនៅទីនោះថែរក្សាសម្រាប់យកជ័រនោះ ត្រូវបានជនមួយក្រុម ចូលលួចកាប់ជាបន្តបន្ទាប់ ដោយអាងខ្នងបង្អែកម្នាក់ ដែលតាំងខ្លួនជាអធិរាជ ខាងហៅគេមកចាប់។

លោក ឯក ជីន អតីតមេភូមិជាំស្វាយ និងជាអ្នកថែរក្សាឈើច្បោះនេះមួយកន្លែង នៅក្នុងដែនព្រៃសហគមន៍អូរក្រញូងនេះ បានប្រាប់ អ្នកសារព័ត៌មាន គេហទំព័រ និងទូរទស្សន៍អនឡាញ រស្មីបូព៌ា ថាឈើច្បោះ នៅក្នុងដែនព្រៃសហគមន៍អូរក្រញូងនេះ គឺមានជនមួយក្រុម នៅភូមិជាំស្វាយនេះ ជាអ្នកប្រព្រឹត្តផ្ទាល់ ដោយមានខ្នងបង្អែកម្នាក់ ដែលគេស្គាល់ថា ដៃម្ខាងចាប់ ដៃម្ខាងជួញ បទល្មើសព្រៃឈើនេះឯង តែគេហទំព័រ និងទូរទស្សន៍អនឡាញរស្មីបូព៌ា សុំមិនបញ្ចេញឈ្មោះ នៅពេលនេះ។

អតីតមេភូមិជាំស្វាយ ឯក ជីន បានបញ្ជាក់ថា

ជាក់ស្តែងនៅវេលាម៉ោងប្រមាណ៩ និង៣០នាទី ព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១ ដើមឈើ៤ដើម ,ទំហ៊ុមុខកាត់ប្រមាណពី៦ ទៅ៨ តឹក ប្រវែងប្រមាណពី៩ ទៅ១៣ម៉ែត្រ ជាប្រភេទឈើ ឈើទាល និងឈើផ្ដៀក ដួលដេក នៅក្នុងដែនព្រៃសហគមន៍អូរក្រញូង ដែលជនមួយក្រុមនោះលួចកាប់ ។

ឈើនេះ ត្រូវបានមេព្រៃទៅកំណត់ទុក និងដឹកបញ្ជូនទៅទុក នៅសាលាដំណាក់ភូមិជាំស្វាយ ដើម្បីឲ្យសហគមន៍ថែរក្សា ជាបណ្ដោះអាសន្ន ។

ជាមួយគ្នា នឹងការរិះគន់ ពីប្រជាពលរដ្ឋថា បើសមត្ថកិច្ចមេព្រៃ នៅតែធ្វើរឿងអញ្ចឹង ពោលគឺទាន់បានតែឈើ រឹបអូសចាត់ជា វត្ថុតាង ហើយកសាងសំណុំ រឿង ដាក់ជាអញ្ញតជន ទោះជាគេដឹងថា ជនប្រព្រឹត្តនោះ ជានណាក្ដី ។

ប្រជាពលរដ្ឋបន្តរិះគន់ថា បើគេទាន់….រួចខ្លួន តែបើមិនទាន់បានឈើ យកទៅលក់ បានលុយកប់ក្ដោងយ៉ាងនេះ គឺការប្រព្រឹត្តមិនរាងចាលនោះទេ ហើយអ្នកដែលប្រព្រឹត្តបាន គឺសុទ្ធតែអ្នកត្រូវរ៉ូវជាមួយ សមត្ថកិច្ចជំនាញ និងសមត្ថកិច្ចពាក់ព័ន្ធ បើពុំនោះទេ សូម្បីតែទៅស្ទោះសំបកឈើនោះ ក៏មិនបានផង។

ប្រជាពលរដ្ឋ ស្ទើរពេញទាំងភូមិ នៅក្នុងភូឲមិជាប់នឹងដែនព្រៃសហគមន៍អូរក្រញូងនេះ បានសំណូមពរដល់ សមត្ថកិច្ចរដ្ឋបាលព្រៃឈើ និងស្ថាប័នអយ្យការ អមសាលាដំបូង ខេត្តកំពង់ធំ មេត្តាចាត់វិធានការស្រាវជ្រាវ រកជនដែលប្រព្រឹត្តនោះយកទៅផ្ដន្ទាទោសតាមច្បាប់ ទើបមានការរាងចាល ហើយការផ្ដល់ព័ត៌មាន របស់ប្រជាពលរដ្ឋ ក៏ជាពន្លឺមួយ ដែលធ្វើឲ្យសមត្ថកិច្ខ កំណត់បានមុខសញ្ញាខ្លះៗ ដែលឈានទៅរកកំណត់មុខសញ្ញាអ្នកប្រព្រឹត្តបានជាស្ថាពរ តែនេះភាគច្រើន ដែលគេឃើញ តែសមត្ថកិច្ចមេព្រៃចាប់សំដៅយកតែឈើ មកចាត់ជាវត្ថុតាង ទោះជាជនប្រព្រឹត្ត ត្រូវគសស្គាល់អត្តសញ្ញាណក៏ដោយ។

ទាក់ទិននឹងការប្រព្រឹត្តបទល្មើស ព្រៃឈើ នៅដែនព្រៃសហគមន៍អូរក្រញូងនេះ លោកជា ឌុន មេភូមិជាំស្វាយបានប្រាប់ឲ្យដឹងថា មានការអារផ្ដួលរលំ ដើមឈើធំៗធ្វើអាជីវកម្ម អស់ប្រមាណពី៣០ ទៅ៣៥% នៅលើផ្ទៃដីព្រៃអូរក្រញូង ដែលមានទំហ៊ុប្រមាណ១,១៣០ហិតា ដែលថែរក្សា និងការពារ ដោយសហគមន៍៕ ដោយ ហ៊ីឈុនលី

Loading

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

LEAVE A REPLY

Please enter your comment!
Please enter your name here