សមត្ថកិច្ចមេព្រៃទំរីង ស្រុកសណ្ដាន់ បំភ្លឺជុំវិញការបង្ក្រាបគោយន្តដឹកកូន ឈើ២គ្រឿង នៅដែនព្រៃសហគមន៍កន្ទីរ

0
601

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

កំពង់ធំ÷លោកស៊ិន សៀងឡាយ នាយរងសង្កាត់រដ្ឋបាលព្រៃឈើទំរីង ស្រុកសណ្ដាន់ បានបំភ្លឺថា ករណីបង្ក្រាបគោយន្ត២គ្រឿង ដឹកកូនឈើ នៅដែនព្រៃសហគមន៍ កន្ទីរ ឋិតនៅក្នុងភូមិកន្ទីរ ឃុំមានរិទ្ធ ស្រុកសណ្ដាន់នោះ មិនមែនកូនឈើ បួនដប់ដើម ដូចជាការយល់ ច្រឡំ របស់មហាជនខ្លះនោះទេ។

គឺកូនឈើរាប់រយដើម ដែលជនសង្ស័យបានដឹកចេញទៅស្តុកទុកនៅផ្ទះរួចទៅហើយ ដោយផ្ទះជនសង្ស័យក៏នៅភូមិនេះដែរ ហើយជនសង្ស័យ គឺជាមុខសញ្ញារកស៊ីឈើយូរមកហើយ ហើយក៏ធ្លាប់ សមត្ថកិច្ច ហៅធ្វើការអបរំ និងធ្វើកិច្ចសន្យាឲ្យបញ្ឈប់ តែឈ្មោះនេះនៅតែ មិនរាងចាល ហើយនៅតែបន្តដដែល។

លុះមកដល់ម៉ោង១០ និង៣០នាទីព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២១ សមត្ថកិច្ចរដ្ឋបាលស្រុកសណ្ដាន់ ដឹកនាំដោយលោក គង់ សុភា អភិបាលរងស្រុក ដោយមានចំណាត់ការពីលោក អភិបាលស្រុក អ៊ុត វណ្ណារ៉ា នោះ ក៏បានបង្ក្រាបគោយន្តដឹកកូនឈើ២គ្រឿង របស់ជនសង្ស័យ យោងតាមបណ្ដឹងរបស់គណ:កម្មាការសហគមន៍ការពារព្រៃកន្ទីរ យកមកប្រគល់ឲ្យសមត្ថកិច្ចរដ្ឋបាលព្រៃឈើ ចាត់និតិវិធី។

មន្ត្រី ប៉ូលិសដែលចូលរួម ករណីបង្ក្រាបនេះដែរ បានប្រាប់គេហទំព័រ និងទូរទស្សន៍អនឡាញ រស្មីបូព៌ា ថា កូនឈើ ដែលជនសង្ស័យកាប់ នៅក្នុងដែនព្រៃសហគមន៍កន្ទីរ គឺមានរាប់រយដើម ប៉ុន្តែដោយថ្ងៃនោះ ភ្លៀងធ្លាក់ខ្លាំង បណ្ដាលឲ្យស្ថានភាពផ្លូវលំបាក មិនអាចដឹកកូនឈើ ទាំងនោះចេញបាន ទើបដឹកតែប៉ុណ្ណឹង មកធ្វើជាសក្ខីកម្មខាងផ្លូវច្បាប់។

ទាក់ទិននឹងការបំភ្លឺនេះ បានធ្វើឡើងតាមការស្នើសុំ របស់គេហទំព័រ និងទូរទស្សន៍អនឡាញ រស្មីបូព៌ា បន្ទាប់ពីមានការបង្ក្រាបខាងលើ ដោយមានមតិរិះគន់ជាច្រើន ដោយយល់ច្រឡំថា បទល្មើសដឹកជញ្ជូនឈើកំរិតធំៗមិនចាប់ ទៅចាប់កូនឈើកំប៉េកកំប៉ុក បួនដប់ដើម ដែលប្រជាពលរដ្ឋ ដឹកយកទៅប្រើប្រាស់៕ ដោយលោក ស៊ីន វុទ្ធី

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

LEAVE A REPLY

Please enter your comment!
Please enter your name here