ឈ្មួញនៅតែបន្តដឹកឈើចេញ ពីដែនព្រៃហាមឃាត់ ក្រោមការហ៊ុមព័ទ្ធនៃសមត្ថកិច្ចបរិស្ថាន និងសមត្ថកិច្ចមេព្រៃ នៅតាមផ្លូវ

0
543

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

កំពង់ធំ៖ ប្រជាពលរដ្ឋងឿងឆ្ងល់ថា ម្ដេចឈើនៅតែបន្តដឹកចេញ ពីដែនព្រៃហាមឃាត់របស់រដ្ឋ ដែលមានសមត្ថកិច្ចបរិស្ថានហ៊ុមព័ទ្ធ ស្ទើរគ្រប់ច្រកល្ហក និងសមត្ថកិច្ចមេព្រៃ នៅតាមផ្លូវផងនោះ។

នៅកណ្ដាលថ្ងៃត្រង់ ម៉ោងប្រមាណ១១ និង១៥នាទី ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២១ កម្លាំងអធិការដ្ឋានរដ្ឋបាលព្រៃឈើខាងជើងបឹងទន្លេសាបដឹកនាំដោយលោក ចាន់ រដ្ឋា បានស្ទាក់ចាប់បានរថយន្តសាំយ៉ុងដឹកឈើខុសច្បាប់ ១ គ្រឿង នៅចំណុចភូមិជាំ ឃុំតាំងក្រសៅ ស្រុក បា្រសាទសំបូរ ក្នុងដែនសមត្ថកិច្ចមេព្រៃ សង្កាត់ប្រាសាទសំបូរ។

ក្រុមបេសកកម្មនេះ បានឲ្យដឹងថា ការបង្ក្រាបនេះ បានធ្វើឡើងក្រោមចំណាត់ការរបស់លោក ហោ ភាជ នាយរងអធិការដ្ឋានប៉ែកខាងជើងបឹងទន្លេសាប ដោយសហការ ជាមួយលោក ឈឹម សុក្រស៊ីវុត្ថា មន្រ្តីមេព្រៃខណ្ឌកំពង់ធំ។

រថយន្តដឹកឈើនេះ ម៉ាកសាំយ៉ុងព៌ណ ស ពាក់ស្លាកលេខ ភ្នំពេញ 2Q – 0696 ដឹកឈើកែច្នៃគ្រឿងផ្ទះ ប្រភេទឈើលេខ១(ត្រសេក) ចំនួន២៨ដុំ ស្មើ ១,៨០ ម៉ែត្រគូប។

ម្ចាស់រថយន្តនេះ ត្រូវបានគេស្គាល់ឈ្មោះថាជាកម្មសិទ្ធិរបស់ឈ្មោះងឿន ហ័ង ភេទប្រុស អាយុ២៦ឆ្នាំ នៅភូមិចុងដូង ឃុំចុងដូង ស្រុកបារាយណ៍ខេត្តកំពង់ធំ ឈើទាំងនេះដឹកចេញពីភូមិបឹង ឃុំមានរិទ្ធស្រុកសណ្ដាន់ ក្នុងដែនសមត្ថកិច្ចមេព្រៃសណ្ដាន់ ដោយបំណងយកទៅលក់បន្តនៅស្រុកសន្ទុក ប៉ុន្តែត្រូវកម្លាំងសមត្ថកិច្ចស្ទាក់ចាប់បាន ។

បច្ចុប្បន្នវត្ថុតាងនេះ យកទៅរក្សាទុកនៅទីអធិការរដ្ឋានរដ្ឋបាលព្រៃឈើប៉ែកខាងជើងបឹងទន្លេសាប រង់ចាំចំណាត់ការបន្ត។

ប្រជាពលរដ្ឋឆ្ងល់ថា ម្ដេចឈើនៅតែបន្តដឹកចេញឥតដាច់ ពីដែនព្រៃហាមឃាត់របស់រដ្ឋ ដូចជាព្រៃអង់តែន និងព្រៃឡង់ជាដើម ហើយដែនព្រៃទាំងនោះ គឺមានទីស្នាក់ការសមត្ថកិច្ចបរិស្ថាន នៅគ្រប់ផ្លូវចេញ ចូល ឯសមត្ថកិច្ចមេព្រៃ ក៏មានទីតាំងសង្កាត់-ផ្នែក នៅតាមផ្លូវ និងកម្លាំងចល័តស្ទើរគ្រប់ច្រកល្ហក ហើយឈើទាំងនោះខ្លះ ដឹកកាត់មុខទីស្នាក់ការ បរិស្ថាន និងសង្កាត់-ផ្នែក មេព្រៃ ទៀតផង ដូចជានៅស្នាក់ការបរិស្ថានតំបន់ច្រកតោល ស្នាក់ការបរិស្ថានតំបន់៤៤ , សង្កាត់មេព្រៃប្រាសាទសំបូរ សង្កាត់មេព្រៃទំរីង ផ្នែកមេព្រៃសណ្ដាន់ និងសង្កាត់មេព្រៃក្រយា ជាដើម។

មតិទាំងនេះ បន្តថា សូមសាម៉ីក្រសួង និងមន្ទីរ ជំនាញ ព្រមទាំង ឯកឧត្តម ងួន រតន: អភិបាលខេត្ត ដែលទើបមកកាន់ដំណែងថ្មី មេត្តាពិនិត្យផងទាន…! ៕ដោយ លោក ស៊ីន វុទ្ធី

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

LEAVE A REPLY

Please enter your comment!
Please enter your name here