សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ  ចុះអប់រំផ្សព្វផ្សាយស្ដីពីការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក និងធ្វើពលកម្មសម្អាតបរិស្ថាន

0
6

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ  ចុះអប់រំផ្សព្វផ្សាយស្ដីពីការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក និងធ្វើពលកម្មសម្អាតបរិស្ថាន

     (កំពង់ធំ)÷ នៅព្រឹកទី០៥ ខែកុម្ភៈ ឆ្នាំ២០២៤ លោក កែវ ផល នាយកសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ បានដឹកនាំមន្រ្តីសាខា ទីប្រឹក្សាយុវជន និងយុវជនសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ ចុះអប់រំផ្សព្វផ្សាយអំពីការប្រែប្រួលអាកាសធាតុ និងបរិស្ថាន ផ្តោតលើការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក ស្របតាពាក្យស្លោ(លាហើយ ប្លាស្ទិក) និងយើងខ្ញុំទាំងអស់គ្នាប្តេជ្ញា មិនប្រើថង់ប្លាស្ទិកទេ ដល់សិស្សានុសិស្ស នៃវិទ្យាល័យកំពង់ថ្ម សរុបចំនួន៣១៣នាក់ ព្រមទាំងបានធ្វើពលកម្មសម្អាតបរិស្ថានជុំវិញសាលា បានចំនួន១លើក។

     នាឱកាសនោះលោក កែវ ផល នាយកសាខា បានពាំនាំប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់ ឯកឧត្តម ងួន រតនៈ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ  ដែលជានិច្ចកាលឯកឧត្តមតែងតែគិតគូរពីសុខភាព និងការរស់នៅប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋ ពិសេសប្អូនៗក្មួយៗ ដែលជាសិស្សានុសិស្ស។ 

      បន្ថែមពីនេះលោកនាយកសាខា ក៏បានមានប្រសាសន៍សំណេះសំណាល និងអប់រំផ្សព្វផ្សាយដល់សិស្សានុសិស្សពីគុណវិបត្តិនៃការប្រើប្រាស់ថង់ប្លាស្ទិក សម្រាប់ថង់ប្លាស្ទិកដែលផលិតឡើងពីប្រេងខ្មៅ និងសារធាតុគីមី(តូនិច) មានផលអាក្រក់ខ្លាំងណាស់ដល់បរិស្ថាន ត្រូវការចំ
ណាយពេលរហូតដល់ទៅ៥០០ឆ្នាំ ទើបរលាយ
និងបញ្ចេញជាតិពុល ដែលធ្វើឱ្យប៉ះពាល់ខ្លាំងដល់សភាវៈមានជីវិតទាំងលើដីនិងក្នុងទឹក ធ្វើឱ្យផែនដីឡើងកំដៅ។ ដូចនេះដើម្បីចូលរួមចំណែកក្នុងការថែរក្សាបរិស្ថាន និងជីវិតទាំងឡាយនៅលើភពផែនដី យើងទាំងអស់គ្នាត្រូវចូលរួមក្នុងការបញ្ឈប់ការប្រើប្រាស់ថង់ប្លាស្ទិក។

     ជាចុងក្រោយលោក កែវ ផល នាយកសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ បានជំរុញនិងលើកទឹកចិត្តដល់សិស្សានុសិស្សទាំងអស់ សូមចូលរួមកាត់បន្ថយការពិសាគ្រឿងកំប៉ុងដែលមានជាតិផ្អែមៗ ដើម្បីការពារនូវជំងឺផ្សេងៗ សូមចៀសឱ្យឆ្ងាយពីគ្រឿងញៀន ព្រោះគ្រឿងញៀនបំផ្លាញខ្លួនឯង គ្រួសារ និងសង្គមជាតិទាំងមូល បាទសូមចូលរួមគោរពចរាចរណ៍ផ្លូវគោកទាំងអស់គ្នា ដើម្បីការពារអាយុជីវិតរបស់ខ្លួន។

Loading

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

LEAVE A REPLY

Please enter your comment!
Please enter your name here