តើវាសនា លោក ប៊ុនសុធី  នាយខណ្ឌ ព្រៃឈើ កំពង់ធំ គេចផុតពីការឃុំខ្លួនទេ? ខណៈដែលគាត់ ជួបគ្រោះថា្នក់ ចរាចរ បង្កឱ្យសិស្សម្នាក់ ស្លាប់ និងម្នាក់ទៀត របួសធ្ងន់ នោះ

0
16

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

តើវាសនា លោក ប៊ុនសុធី  នាយខណ្ឌ ព្រៃឈើ កំពង់ធំ គេចផុតពីការឃុំខ្លួនទេ? ខណៈដែលគាត់ ជួបគ្រោះថា្នក់ ចរាចរ បង្កឱ្យសិស្សម្នាក់ ស្លាប់ និងម្នាក់ទៀត របួសធ្ងន់ នោះ

កំពង់ធំ/ លោក ប៊ុន សុធី នាយខណ្ឌ រដ្ឋបាលព្រៃឈើ ខេត្តកំពង់ធំ អាចគេចផុត ពីការឃុំខ្លួន ដែរឬទេ ? ខណៈដែល រថយន្ត របស់លោក ជួបគ្រោះថ្នាក់ចរាចរ បង្កឱ្យយុវជន ជាសិស្សសាលា ម្នាក់ស្លាប់ នៅ កន្លែងកើតហេតុ និងម្នាក់ទៀតរង របួសធ្ងន់នោះ។

ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង ប្រមាណ ជាង ៤ ល្ងាច ថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៤ នៅលើកំណាត់ ផ្លូវជាតិ លេខ៦ ត្រង់ភូមិសង់ឃ្លាំង ឃុំតាំងក្រសាំង ស្រុកសន្ទុក ខេត្តកំពង់ធំ។

នៅក្នុង ឧបទ្ទហេតុនេះ គេដឹងថា លោក ប៊ុន សុធី ជាអ្នកកាន់ចង្កូត រថយន្តផ្ទាល់ គឺរថយន្ត ម៉ាក ត្រៃតុន    ពណ៌ខ្មៅ ពាក់ស្លាកលេខ រដ្ឋ 17 20 725 ។

ប្រភពព័ត៌មាននេះ ត្រូវបានគេទម្លាយឱ្យដឹងថា រថយន្តរបស់ លោក    ប៊ុន សុធី គឺបើកបរ ពីត្បូងទៅជើង ខណៈនោះ ក៏មាន ក្មេងប្រុស ជាសិស្សសាលា ២នាក់ ជិះម៉ូតូ ម៉ាកC 125 ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ធំ 1O 23 02 បើកក្នុង ល្បឿនលឿន ផងដែរ ក្នុងទិសដៅ ពីជើងទៅត្បូង គឺបញ្ច្រាស ទិសគ្នា ពេលមកដល់ ចំណុចខាងលើ ក៏ កើតហេតុ គ្រោះថ្នាក់ ចរាចរ តែម្ដង។

លោក ម៉ៅ ចន្ធី អធិការនគរ បាល ស្រុកសន្ទុក ដែលមាន ទីតាំង នៅក្បែរ កន្លែងកើតហេតុនេះ បាន ប្រាប់គេហទំព័រ និងទូរទស្សន៍ អនឡាញ រស្មីបូព៌ា នៅរសៀល ថ្ងៃទី០៤ នេះ ថា លោក មិនបានដឹង នោះទេ ព្រោះពេលកើតហេតុ លោកមិននៅ គឺលោកអធិការ រង ជាអ្នកធ្វើធ្វើ។

នៅពេលដែល អ្នកសារព័ត៌មាន សុំ លេខទូរស័ព្ទ លោក អធិការ រង ស្រាប់តែលោក បិទទូរស័ព្ទ តែម្ដង។

ចំណែក លោកអធិការ រង ទទួលផ្នែកចរាចរណ៍ គឺខល មិនទទួលទូរស័ព្ទ សោះ តែម្ដង។

រហូតមក ទល់ ពេលនេះ គេមិនទាន់ដឹងថា វាសនា លោក ប៊ុន ធី នាយខណ្ឌ រដ្ឋបាលព្រៃឈើ ខេត្តកំពង់ធំ អាចគេចផុត ពីការឃុំខ្លួនដែរឬទេ ? ទន្ទឹមគ្នានឹងប្រមុខ រាជរដ្ឋាភិបាល សម្ដេច បវរ ធិបតី ហ៊ុន ម៉ាណែត  រឹតបន្តឹង ច្បាប់ចរាចរណ៍ បើបុកស្លាប់ ត្រូវតែចាប់ខ្លួន អ្នក បើកបរ នោះ។

ប៉ុន្តែទោះ ជាយ៉ាងនេះក្ដី គេដឹងថា លោក ប៊ុន ធី នាយខណ្ឌ រដ្ឋបាលព្រៃឈើ នៅខណៈនោះ ត្រូវបាន សមត្ថកិច្ច នគរបាល ស្រុក សន្ទុក ឃាត់ខ្លួន  កំពុងតែសាកសួរ នៅទីអធិការដ្ឋាន ។

ឯយុវជន បើកបរ ម៉ូតូ នោះ ឈ្មោះ  ឆាំ កក្កដា  អាយុ១៦ឆ្នាំ នៅ ភូមិសំរោង ឃុំចុងដូង ស្រុកបារាយណ៍ ខេត្តកំពង់ធំ ស្លាប់នៅហ្នឹង កន្លែងកើតហេតុ និងអ្នករួម ដំណើរ ឈ្មោះ ផាត សុភ័ណ្ឌ  អាយុ២៣ឆ្នាំ នៅភូមិពពេជចុងដូង ឃុំចុងដូង ស្រុកបារាយណ៍ ខេត្តកំពង់ធំ។

យុវជនទាំង ២នាក់ ជាសិស្សសាលា នៅវិទ្យាល័យ សម្ដេចជា ស៊ីម។

លោក សាយ វាសនា ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យ ស្ថាប័ន អយ្យការ អមសាលាដំបូង ខេត្តកំពង់ធំ បានប្រាប់អ្នក សារព័ត៌មាន ថា បើយោងតាម របាយណ៍ស៊ើបអង្កេត បឋមថា ម៉ូតូបើក ល្បឿនលឿន បុកគូថ រថយន្ត ម៉ាកព្រូស១គ្រឿង ហើយក៏ខ្ទាតចូល រថយន្ត១ទៀត បណ្ដាលឱ្យ ស្លាប់តែម្ដង ។

ឯភ័ស្តុតាង នៅកន្លែងកើតហេតុ គឺម៉ូតូខូចគូថក្រោយ ខាងមុខនៅល្អ ចំណែក រថយន្ត គឺខូច ខាងមុខបន្តិច ត្រង់ចង្កៀង ខាងស្ដាំ  ចំណែក សពនៅខាងស្ដាំដៃ របស់ខ្លួន ប្រសិនបើក្នុងទិស ដៅពីជើង ទៅត្បូងនោះ ។

ដោយឡែក អ្នកលក់ដូរ នៅសងខាងផ្លូវ នៅកន្លែង កើតហេតុនោះ គឺមាន ច្រើន ប៉ុន្តែគ្មាន នណាម្នាក់ ឆ្លើយថា បានដឹង និងឃើញ ហេតុការណ៍ គ្រោះថា្នក់ ចរាចរនេះ កើតឡើងនោះទេ។

អ្នកខ្លះទៀត ឆ្លើយថា ឃើញតែប៉ូលិស មានទាំងប៉ូលិស ខេត្តទៀតផង មកជុំៗ នៅទីនោះ ហើយក៏បាត់អស់ទៅ។

ទាក់ទិននឹងការ រឹតបន្តឹង ច្បាប់ចរាចរណ៍ នេះ ថ្វីត្បិតតែ ប្រជាពលរដ្ឋគាំទ្រ ប៉ុន្តែក៏ ជាមានការ ភ័យព្រួយ ពីអ្នក បើកបរ ស្លូតត្រង់ និងគ្មានលុយកាក់ ផងដែរ ដោយពួកគាត់ភ័យខ្លាចថា អ្នករួមដំណើរ លើផ្លូវ បង្កគ្រោះថ្នាក់ ហើយបាត់បង់ជីវិត គឺកំហុសបឋម គឺធ្លាក់មកលើ អ្នកបើកបរ រថយន្ត ដោយស្វ័យ ប្រវត្តិ ទំរាំតែរក ខុសត្រូវឃើញ គឺជាប់ឃុំមួយរយ: បាត់ទៅហើយ៕ ដោយ លោក ម៉ា ណារិទ្ធ

Loading

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

LEAVE A REPLY

Please enter your comment!
Please enter your name here