ឯកឧត្តម ជា វ៉ាន់ចាន់ ដឹកនាំក្រុមការងារចុះសំអាត និងរើសសំរាមនៅតាមដងផ្លូវបេតុងចូលទៅទីលានទុកដាក់សំរាម និងហូបនំបញ្ចុកសាមគ្គី

0
14

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

ឯកឧត្តម ជា វ៉ាន់ចាន់ ដឹកនាំក្រុមការងារចុះសំអាត និងរើសសំរាមនៅតាមដងផ្លូវបេតុងចូលទៅទីលានទុកដាក់សំរាម និងហូបនំបញ្ចុកសាមគ្គី

  (កំពង់ធំ)÷ បញ្ហាសំរាមជាកត្តាមមួយសំខាន់ ក្នុងការទុកដាក់ទៅតាមប្រភេទនីមួយៗ និងមានសណ្ដាប់ធ្នាប់ល្អដើម្បីឱ្យខេត្តកំពង់ធំ ប្រកបដោយអនាម័យ មានសុខភាពល្អដល់ប្រជាពលរដ្ឋ ចៀ
សវាងការឆ្លងជំងឺផ្សេងៗ ឱ្យប្រជាពលរដ្ឋយល់ដឹងពីការទុកដាក់សំរាម។

     នៅរសៀលថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តម ជា វ៉ាន់ចាន់ អភិបាលរងខេត្តកំពង់ធំ លោក អ៊ុត វណ្ណារិន មេឃុំត្រពាំងឬស្សី និងក្រុមការងារ បានចូលរួមសំអាត និងរើសសំរាមនៅតាមដងផ្លូវបេតុង នៅទីលានទុកដាក់សំរាម ដើម្បីឱ្យមានបរិស្ថានល្អ នឹងចេះវិចខ្ចប់ប្រកបដោយអនាម័យនៅទីលានគ្រប់គ្រងសំរាមនេះមានទំហំ២០ហិចតា កសាងឡេីងដោយក្រសួងសាធារណការនិងដឹកជញ្ជូន ក្រោមកំចីរបស់ធនាគារអភិវឌ្ឍន៍អាសុី (ADB)  ស្ថិតនៅភូមិរូង ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

     នៅក្នុងកម្មវិធីនេះឯកឧត្តម ជា វ៉ាន់ចាន់ បានថ្លែងថា ទីលានទុកដាក់សំរាមបានដំណេីរការទទួលយកសំរាម ពីក្រុមហ៊ុនប្រមូលសំរាមក្នុងក្រុងស្ទឹងសែន និងតាមទីផ្សារធំៗក្នុងខេត្ត។ ពេលដឹកជញ្ជូនសំរាមមកដល់ទីលានត្រូវតែថ្លឹងទំងន់ជាមុនសិនមុននឹងយកសំរាមទៅចាក់ក្នុងអាងសំរាម ហេីយពេលត្រឡប់ចេញពីអាងសំរាមត្រូវតែលាងរថយន្តឱ្យស្អាតជាមុនសិន មុននឹងថ្លឹងសំបករថយន្ត ជាពិសេសនោះ គឺរថយន្តមិនមានក្លិនស្អុយពេលបេីកបរតាមទីសាធារណ:។
      
    ឯកឧត្តមអភិបាលរងខេត្ត បានបញ្ជាក់ថា ដើម្បីធានាបាននូវសុខសន្តិភាពក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សម្ដេចតែងតែគិតគូរពីបរិស្ថាន និងការទុកដាក់សំរាមប្រកបដោយអនាម័យ ចៀសវាងការឆ្លងជំងឺផ្សេងៗដល់ប្រជាពលរដ្ឋ។ ម្យ៉ាងវិញទៀតរដ្ឋបាលខេត្តកំពង់ធំ បានបង្កើតទីតាំងដ៏ធំទូលាយនេះ ដើម្បីដឹកជញ្ជូនសំរាមពីក្រុងស្ទឹងសែន និងស្រុកកំពង់ស្វាយ ទៅទុកដាក់ប្រកបដោយការទទួលខុសត្រូវខ្ពស់ជាមួយក្រុមហ៊ុនដឹកជញ្ជូនសំរាម។

    ជាចុងក្រោយឯកឧត្តម ជា វ៉ាន់ចាន់ អភិបាលរងខេត្ត បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ មេត្តាយកចិត្តទុកដាក់ទៅលើសំរាម នឹងយកសំរាមទៅចោលនៅទីលានទុកដាក់បានត្រឹមត្រូវ មិនត្រូវបោះចោលពារវាលពាសកាលនៅតាមដងផ្លូវបេតុងចូលទៅទីលានចាក់សារាមនោះឡើយ។

      សូមឱ្យអាជ្ញាធរមូលដ្ឋាន ប្រជុំផ្សព្វផ្សាយបន្ថែមពីការចោលសំរាមនៅតាមដងផ្លូវបេតុងចូលទីលានចាក់សំរាមឱ្យបានល្អបន្ថែមទៀត ចៀសវាងកុំយកទៅចោលគ្មានសណ្ដាប់ធ្នាប់ និងអនាម័យធ្វើឱ្យប៉ះពាល់ដល់បងប្អូនប្រជាពលរដ្ឋរស់នៅទីនោះ និងអ្នកធ្វើដំណើរ និងរៀបចំពិធីហូបនំបញ្ចុកសាមគ្គីជូនដល់ក្រុមការងារដែលបម្រើការនៅទីលានចាក់សំរាមនោះផងដែរ។

  

    

Loading

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

LEAVE A REPLY

Please enter your comment!
Please enter your name here