ស្លាប់ម្នាក់ និង៦៤នាក់ទៀតកំពុងសង្គ្រោះនៅមន្ទីរពេទ្យ សង្ស័យពុលនំបញ្ចុក

0
14

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

ស្លាប់ម្នាក់ និង៦៤នាក់ទៀតកំពុងសង្គ្រោះនៅមន្ទីរពេទ្យ សង្ស័យពុលនំបញ្ចុក

      (កំពង់ធំ)៖ យ៉ាងហោចណាស់មានមនុស្ស០១នាក់បានស្លាប់ និងមនុស្សប្រុស ស្រី ក្មេង ចាស់ ៦៤នាក់ទៀតកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកសន្ទុក-បារាយណ៍ សង្ស័យជាករណីពុលនំបញ្ចុក។ ករណីនេះកើតឡើងនៅថ្ងៃទី២៩-៣១ ខែមករា ឆ្នាំ២០២៣ ស្ថិតក្នុងឃុំឈូកខ្សាច់ ស្រុកបារាយណ៍ ខេត្តកំពង់ធំ។

     ប្រភពនៅទីនោះនៃគ្រួសារសពឱ្យដឹងថា៖ កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤ ជនរងគ្រោះទាំងនោះ នាំគ្នាទិញនំបញ្ចុកហូបរៀងៗខ្លួន នៅតូបម្ចាស់អ្នកលក់តែមួយ។ លុះហូបរួច រហូតដល់ចន្លោះម៉ោង២១ទៅម៉ោង១២យប់ពួកគាត់មានអាការ:ក្អួតចង្អោរ វិលមុខ រាគរូស និងត្រូវបងប្អូនសាច់ញាតិដឹកយកមកសង្គ្រោះនៅមន្ទីរពេទ្យបង្អែកបារាយណ៍-សន្ទុក ជាបន្តបន្ទាប់។

     ប៉ុន្តែក្នុងចំណោមនោះ ជាអកុសល មានលោកយាយម្នាក់ ឈ្មោះអ៊ុំ ងៀម អាយុ៧១ឆ្នាំ រស់នៅភូមិផ្លូវទទឹង ឃុំឈូកខ្សាច់ ស្រុកបារាយណ៍ ខេត្តកំពង់ធំ បានស្លាប់តាមផ្លូវបន្ទាប់ដឹកយកមកសង្គ្រោះនៅមន្ទីពេទ្យ។

      មកដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ នេះលោក អួង សារឿន អភិបាលស្រុកបារាយណ៍ និងក្រុមការងារបានចុះសួរសុខទុក្ខទៅដល់បងប្អូនប្រជាពលរដ្ឋដែលពុលចំណីអាហារកំពុងសម្រាកព្យាលបាលនៅមន្ទីរពេទ្យបង្អែកបារាយណ៍-សន្ទុកផងដែរ។ ក្នុងនោះលោកបញ្ជាក់ថា៖ ពេលនេះជនរងគ្រោះដែលពុលចំណីអាហារ បានរួចផុតពីអាយុជីវិត និងជាសះស្បើយអស់ហើយ៕

Loading

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

LEAVE A REPLY

Please enter your comment!
Please enter your name here