មន្ត្រីបរិស្ថានស្រុកស្ទោងម្នាក់ បានបើកបរក្នុងស្ថានភាពស្រវឹង បង្ករគ្រោះថ្នាក់ចរាចរណ៍បណ្តាលឲ្យមាន មនុស្សម្នាក់ស្លាប់ភ្លាមៗ នៅកន្លែង។

0
16

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

មន្ត្រីបរិស្ថានស្រុកស្ទោងម្នាក់ បានបើកបរក្នុងស្ថានភាពស្រវឹង បង្ករគ្រោះថ្នាក់ចរាចរណ៍បណ្តាលឲ្យមាន មនុស្សម្នាក់ស្លាប់ភ្លាមៗ នៅកន្លែង។
កំពង់ធំ:ករណីនេះនៅម៉ោងប្រមាណ១៤និង២៥នាទីល្ងាចថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤ នៅលើផ្លូវជាតិលេខ៦ ស្ថិតក្នុងភូមិរលួស ឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ។

ប្រភពនៅទីនោះអះអាងថា៖ ជនបង្កឈ្មោះលោកអែម សំអ៊ុន មានតួនាទីប្រធានការិយាល័យបរិស្ថានស្រុកស្ទោង ចំណុះឲ្យការិយាល័យកសិកម្មស្រុក បើកបររថយន្ត ម៉ាកHIGLANDERពាក់ផ្លាកលេខ ភ្នំពេញ:2AB.3682 បើកបរក្នុងស្ថានភាពស្រវឹងស្រា បើកបុកពីក្រោយអ្នកលក់ ផ្លែស្រកានាគ បណ្ដាលឲ្យស្លាប់ម្នាក់នៅកន្លែងកើតហេតុ ហើយរថយន្តបានបន្តជ្រុលទៅបុកតូបនៅក្បែរនោះបណ្ដាលឲ្យខូចខាតប៉ែកខាងមុខ ផងដែរ។

ប្រភពដដែលបន្តឲ្យដឹងថា៖ ជនរងគ្រោះមានឈ្មោះផល នន់ ភេទប្រុស អាយុ៣៤ឆ្នាំ រស់នៅភូមិអង្កាញ់ ឃុំប្រធាតុ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។

បច្ចុប្បន្នទាក់ទងទៅសាច់ញាតិដើម្បីយកសពទៅធ្វើបុណ្យ ពាក់ព័ន្ធករណីខាងលើ យើងពុំអាចសុំការបំភ្លឺពីលោកជឹម រីណា អធិការនគរបាលស្រុកស្ទោងដែលទើបតែ កាន់តំណែងថ្មីបានទេ ដោយមិនឆ្លើយតប។
ដោយឡែក! មានគេបង្ហើបប្រាប់ថាជនបង្ក កំពុងតែរៀបចំរត់ការដោះស្រាយក្រៅប្រព័ន្ធ ស្របពេលដែលនគរបាលចរាចរណ៍ផ្លូវគោកកំពុងរឹតបណ្តឹងការអនុវត្តច្បាប់ មិនលើកលែងដាច់ខាតជនដែលប្រព្រឹត្តល្មើស។

Loading

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

LEAVE A REPLY

Please enter your comment!
Please enter your name here