ដំណាំស្វាយចន្ទី ដែលមានផ្ទៃដីដាំដុះស្វាយចន្ទីសុទ្ឋ១១៥.០២១ហិចតា នៅក្នុងខេត្តកំពង់ធំ

0
23

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

ដំណាំស្វាយចន្ទី ដែលមានផ្ទៃដីដាំដុះស្វាយចន្ទីសុទ្ឋ១១៥.០២១ហិចតា នៅក្នុងខេត្តកំពង់ធំ

      (ខេត្តកំពង់ធំ)៖  ឯកឧត្តម ងួន រាសី អភិបាលរងខេត្តកំពង់ធំ ជាសមាជិក​ក្រុមប្រឹក្សា និងគណៈកម្មការស្វាយចន្ទីខេត្តកំពង់ធំ​ សូមកោតសរសើរ និងសូមសម្តែងនូវការអបអរសាទរដល់សមាគមស្វាយចន្ទីកម្ពុជា ដែលបានខិតខំស្វះស្វែង​រកដៃគូរសហការ ទំនាក់ទំនងយ៉ាងសកម្មជាមួយវិនិយោគិនជាតិ និងអន្តរជាតិ ដើម្បីធ្វើឱ្យផលិតផល​ស្វាយចន្ទីមានដំណើរការល្អ និងមានកំណើនកើនឡើងជាលំដាប់ ជាពិសេសស្វាយចន្ទីនៅក្នុងខេត្តកំពង់ធំយើង បានកំពុងមានកេរ្តិ៍ឈ្មោះនៅបណ្តាប្រទេសក្នុងអាស៊ាន និងសកលលោក។

     ការលើកឡើងនេះឯកឧត្តម ងួន រាសី អភិបាលរងខេត្ត ក្នុងវេទិកាជំនួបធុរកិច្ចរវាងក្រុមហ៊ុន CSNC ជាមួយសិប្បករ កសិករស្វាយចន្ទី និងកម្មវិធីចុះអនុស្សរណៈនៅសណ្ឋាគារគ្លររៀស ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៤
 
     លោក​អភិបាល​រងខេត្តកំពង់ធំបានបន្តថា ខេត្តកំពង់ធំយើងនេះពិត​ជាមានភ័ព្វសំណាងដែលមានដី​ស្ថិតនៅលើទីតាំង​ភូមិសាស្រ្តល្អ និងអាកាសធាតុ​អំណោយ​ផលចំពោះ ដំណាំស្វាយចន្ទី ដែលមានផ្ទៃដីដាំដុះស្វាយចន្ទី ១១៥.០២១ ហិចតា ឱ្យទិន្នផលជាមធ្យម ២០០.០០០តោន ឬ៣០% នៃផលិតកម្មស្វាយចន្ទីនៅក្នុងប្រទេសកម្ពុជា។ ខេត្តកំពង់ធំ មានសិប្បកម្មកែច្នៃ០៨កន្លែង ក្នុងនោះតូចមាន០៦ និងមធ្យមមាន២កំពុងសាងសង់ ដោយក្រុមហ៊ុនសឹង្ហបុរី និងក្រុមហ៊ុនជប៉ុន។

     យោងតាម​បាយការណ៍ឆ្នាំ២០២៣ កម្ពុជាសម្រេចបាន នូវការនាំចេញគ្រាប់ស្វាយចន្ទីមិនទាន់កែច្នៃទៅទីផ្សារអន្តរជាតិចំនួន៦៥៦.០០០តោន ថយចុះ៧%។ ដោយឡែកនាំចេញទៅប្រទេសវៀតណាមចំនួន៦១៨.០០០តោន ថយចុះ១៦% គិតជាទឹកប្រាក់៨៣៧លានដុល្លារអាមេរិក។

     លោក​អភិបាលរងខេត្តបន្ថែមថា គោលនយោបាយជាតិស្តីពីស្វាយចន្ទីបានកំណត់នូវយុទ្ធសាស្ត្រសំខាន់ចំនួន៣គឺ៖
១-យុទ្ធសាស្រ្តនៃការផលិត ២-យុទ្ធសាស្រ្តនៃការកែច្នៃ ៣-យុទ្ធសាស្រ្តនៃការនាំចេញ។

Loading

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

LEAVE A REPLY

Please enter your comment!
Please enter your name here