ដីព្រៃលិចទឹកតំបន់៣ជិត១០០ហិចតា នៅចំណុចព្រែកស្តីដកគង ក្នុងឃុំពាម ឆ្កោកដែលគេលួចឈូសឆាយកាន់កាប់ពីរដូវទឹកឡើងឆ្នាំ២០២៣ ត្រូវរដ្ឋបាលស្រុកជលគីរីចុះបង្ក្រាបមិនអោយធ្វើស្រែឡើយ

0
14

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

ដីព្រៃលិចទឹកតំបន់៣ជិត១០០ហិចតា នៅចំណុចព្រែកស្តីដកគង ក្នុងឃុំពាម ឆ្កោកដែលគេលួចឈូសឆាយកាន់កាប់ពីរដូវទឹកឡើងឆ្នាំ២០២៣ ត្រូវរដ្ឋបាលស្រុកជលគីរីចុះបង្ក្រាបមិនអោយធ្វើស្រែឡើយ

ខេត្តកំពង់ឆ្នាំង ;)សមត្ថកិច្ចចម្រុះ នៃគណបញ្ជាការឯកភាពរដ្ឋបាលស្រុកជលគីរីនៅថ្ងៃទី ២៧ខែមករា ឆ្នាំ២០២៤ បានសហ ការគ្នាចុះបង្ក្រាបបទល្មើសលួចឆាយដីព្រៃលិចទឹកក្នុងតំបន់៣ជិត១០០ហិកតានិងលួចព្រោះស្រួវ នៅចំណុចព្រែកស្ដីដកគងតូច ជាប់ដៃព្រែកផ្ទោល ស្ឋិតនៅក្នុងភូមិក្បាលកន្លង់ ឃុំពាមឆ្កោក ស្រុកជល គីរី ខេត្តកំពង់ឆ្នាំង។

លោក ដូវ គឹមស៊ីន អភិបាលស្រុកជលគិរីនិងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋ បាលស្រុកបានអោយដឹង នៅព្រឹកថ្ងៃទី២៨ ខែមករានេះបាននិយាយឲ្យដឹងថា ដីព្រៃលិចទឹកក្នុងតំបន់៣ នៅចំណុចខាងលើនេះត្រូវបានជនខិលខូចលួចទន្ទ្រានឈូសឆាយកាលរដូវទឹកទន្លេឡើងក្នុងឆ្នាំ២០២៣កាលនោះសមត្ថកិច្ចយើងក៏ធ្លាប់បានកោះហៅអ្នកឈូសឆាយមួយចំនួននោះ មកធ្វើកិច្ច សន្យាបញ្ឈប់ការឈូសឆាយ និងក៏មិនអនុញ្ញាតឲ្យព្រោះស្រូវធ្វើស្រែនោះឡើយ។

ប៉ុន្តែជាក់ស្ដែងនៅរដូវសម្រកឆ្នាំនេះសមមត្ថកិច្ចយើងបានចុះទៅពិនិត្យឃើញដីព្រៃលិចទឹកតំបន់៣នៅចំណុចនេះត្រូវគេលួច​អស់ជិត១០០ហិកតា ។

ហើយក៏មានអ្នកលួចចូលមកព្រោះស្រូវដើម្បីកាន់កាប់ធ្វើជាកម្មសិទ្ធិផងដែរ។ ដូចនេះហើយទើបនៅថ្ងៃទី២៧ ខែមករាឆ្នាំ២០២៤ សមត្ថកិ ច្ចចម្រុះនៃគណៈបញ្ជា ការឯកភាពរដ្ឋបា លស្រុកជលគីរីបានស ហការគ្នាចុះបង្ក្រា បករណីនេះ ។

ដោយពេលសមត្ថកិច្ចចុះ ទៅដល់ ឃើញមានជនល្មើសជិត១០នាក់ កំពុងព្រោះស្រូវបានរត់គេចខ្លួន សមត្ថកិច្ចបានដកហូតពូជពង្រោះបាន១២បាវដែលក្នុង១បាវៗមានទម្ងន់៤០គីឡូ ហើយនៅលើទីតាំងនោះ ដីមួយចំនួនតូច ត្រូវបានគេលួចព្រោះស្រូវរួចហើយ ករណីនេះរដ្ឋបាលស្រុកបន្តចុះបង្ក្រាបមិនអនុញ្ញាតឲ្យមានការធ្វើស្រែបន្តទៀតឡើយ។

លោកអភិបាលស្រុកជលគីរីបានបញ្ជាក់ ឲ្យដឹងទៀតថា ករណីលួចឈូសឆាយដីលិចទឹកតំបន់បីនៅចំណុចនេះគឺប្រឆាំងនឹងគោលការណ៍របស់រាជរដ្ឋាភិបាល។

ដោយមានការសង្ស័យថា មានអ្នករៀបចំបើកភ្លើងខៀវនូវពី ក្រោយខ្នង ដែលសមត្ថកិច្ចយើងកំពុង ធ្វើការស៊ើបអង្កេត ដើម្បីកសាងសំណុំ រឿងបញ្ជូនទៅ។តុលាកាចំណាត់ការរ។

ប្រភពព័ត៌មានពីប្រជាពលរដ្ឋបានបង្ហើបឲ្យដឹងថាអ្នកលួចឈូសឆាយដីតំបន់ ៣ នៅចំណុចខាងលើនេះ មួយចំនួនជាមន្ត្រីរាជការ និងមួយចំនួនជាប្រជាពលរដ្ឋនៅ ក្នុងឃុំស្វាយរំពារ ឃុំកំពង់ហាវ និងឃុំពា មឆ្កោក។

ករណីនេះសមត្ថកិច្ចជំនាញនិងអាជ្ញាធរគួរតែស្រាវជ្រាវរកមុខជនល្មើសឲ្យឃើញ បញ្ជូនទៅតុលាការផ្ដន្ទាទោសតាមផ្លូវច្បាប់ទើបបទល្មើសនេះដូចនេះលែងកើតមាន។

ពាក់ព័ន្ធនិងដីតំបន់ ៣ នេះកន្លងមកឯកឧត្តម ស៊ុនសុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំងក្នុងអង្គប្រជុំនានាកន្លងមក ធ្លាប់ព្រមានជាញឹកញាប់ដល់មន្ត្រីរាជការនិងអាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់សូមកុំឲ្យប៉ះពាល់ដីតំបន់៣អោយសោះ។

អភិបាលខេត្តកំពង់ឆ្នាំងឯកឧត្តមស៊ិនសុវណ្ណារិទ្ធបានបញ្ជាក់ឲ្យដឹងទៀតថានៅក្នុងករណីដែលមានមន្ត្រីរាជការឬអាជ្ញាធរ មានការពាក់ព័ន្ធត្រូវទទួលខុសត្រូវចំពោះមុខច្បាប់គឺរដ្ឋបាលខេត្តមិនអត់ឱនអោយនោះឡើយ ៕

Loading

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

LEAVE A REPLY

Please enter your comment!
Please enter your name here