មេខ្លា កូនលា ទាក់ទិននឹងបទល្មើសព្រៃឈើ ដឹកចេញតាមតំបន់ច្រកតោល

0
813

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

កំពង់ធំ÷ ប្រជាពលរដ្ឋនិយាយថា ប្រធានមន្ទីរ បរិស្ថាន ខេត្តកំពង់ធំ លោក តុប កក្ដា គឺចំណាត់ការបង្ក្រាប និងទប់ស្កាត់យ៉ាងក្ដៅគគុក ចំពោះបទល្មើសព្រៃឈើ ប៉ុន្តែកូនៗខ្លះ ដូចជា មេស្នាក់ការតំបន់ច្រកតោល ស្ថិតនៅក្នុងឃុំសណ្ដាន់ ស្រុកសណ្ដាន់ គឺត្រជាក់ស្រឹប ចំពោះបទល្មើសព្រៃឈើទៅវិញ។

ប្រភពព័ត៌មានពីប្រជាពលរដ្ឋនេះ បានបន្តឲ្យដឹងថា ផ្លូវច្រកតោលនេះ គឺមានបទល្មើសព្រៃឈើដឹកចេញស្ទើពុំលស់ថ្ងៃ កាត់មុខទីស្នាក់ការ បរិស្ថានតំបន់ច្រកតោលតែម្ដង ហើយឈើទាំងនោះ គឺមានប្រភពចេញពីដែនព្រៃឡង់ ដែលច្បាប់ហាមឃាត់ ។

ក្នុងករណីដឹកជញ្ជូនឈើទាំងនេះ គឺដឹកតាមគោយន្ត ដូចជាយប់ម៉ោង៣ រំលងអាធ្រាត្រ ឈានចូល ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ មានអ្នកសារព័ត៌មាន បានប្រទះឃើញគោយន្តដឹកឈើ ២គ្រឿង នៅលើផ្លូវច្រកតោល ប្រមាណ១គីឡូម៉ែត្រ ពីផ្លូវកែងអូរល្អក់ហៅ៩៩។

មួយករណីទៀត នៅម៉ោងប្រមាណ ១១ និង១៥នាទី ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១ ឈ្មួញឈើឈ្មោះ ប៉ាង នៅភូមិអូរពកសាមគ្គី ឃុំមានរិទ្ធ ស្រុកសណ្ដាន់ បានដឹកឈើចេញតាមផ្លូវច្រកតោល យ៉ាងគឃ្លើន ទាំងកណ្ដាលថ្ងៃត្រង់ ដោយសុវត្ថិភាព និងគ្មានការ រំខានពីសមត្ថកិច្ចណាឡើយ។

បើយោងតាមប្រភពព័ត៌មានដដែលខាងលើ គឺឈើទាំងនោះ គឺគេដឹកមកស្តុកទុក នៅក្នុងបរិវេណផ្ទះ ឬចំការក្បែរផ្ទះ របស់ពួកគេ រង់ចាំឈ្មួញធំ ចូល ប្រមូលទិញ និងខ្លះទៀត លក់បន្តឲ្យឈ្មួញ នៅកែងអូរល្អក់នោះតែម្ដង។

ចំពោះករណីដឹកជញ្ជូនឈើព្រៃឡង់ ចេញតាមផ្លូវច្រកតោលនេះ គេមិនដឹងថាមន្រ្តីបរិស្ថាន លោក ជា គឹមគង់ ប្រធានស្នាក់ការតំបន់ច្រកតោលនេះ បំភ្លឺ និងបរិយាយដូចម្ដេចទេ ដោយទូរស័ព្ទរបស់លោក ហៅមិនចូលសោះ នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២១នេះ ប៉ុន្តែទោះ ជាយ៉ាងណាក្ដីក៏គេសង្កេតថា បទល្មើសព្រៃឈើ ដែលបង្ហូរចេញពីដែនព្រៃឡង់នេះ ក៏មានការបង្ក្រាប និងមានចំណាត់ការ យ៉ាងតឹងរ៉ឹង ពីលោក តុប កក្ដា ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ធំនោះដែរ៕ ដោយ ស៊ីន វុទ្ធី

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

LEAVE A REPLY

Please enter your comment!
Please enter your name here