សាធារណជន សង្កេត ឃើញថា ឧបករណ៍នេសាទ ស្បៃមុង ជាករណី ប្រឈមខ្លាំង  ញ៉ាំងឱ្យ សមត្ថកិច្ចជលផល បង្ក្រាប ឥតឈប់

0
26

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

សាធារណជន សង្កេត ឃើញថា ឧបករណ៍នេសាទ ស្បៃមុង ជាករណី ប្រឈមខ្លាំង  ញ៉ាំងឱ្យ សមត្ថកិច្ចជលផល បង្ក្រាប ឥតឈប់

កំពង់ឆ្នាំង/ សាធារណជន សង្កេតឃើញថា ស្បៃមុង ត្រូវបាន ប្រជានេសាទ ស្ទើរទូទៅ យកទៅប្រើ ជាឧបករណ៍ នេសាទ ស្ទាក់ចាប់ត្រី នៅគ្រប់ទីកន្លែង ដែលជា ករណីប្រឈមខ្លាំង ជំរុញឱ្យ សមត្ថកិច្ច រដ្ឋបាលជលផល ចេញបង្ក្រាប ស្ទើរ ពុំលស់ថ្ងៃ។

ករណីនេះ ត្រូវបានមតិ មហាជន លើកឡើងថា គួរតែ ដល់ពេល ដែលរដ្ឋបាល ខេត្តកំពង់ឆ្នាំង និងក្រសួងសាម៉ីប្រើមធ្យោបាយ សរុប ពន្លត់ភ្លើង ដោយមាន ប្រសិទ្ធភាព បំផុត គប្បីស៊ូទ្រាំ បក់តែ ផ្សេងដូច្នេះ ។

នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤ នេះ បើយោងតាម របាយការណ៍ រដ្ឋបាល ជលផល កំពង់ឆ្នាំង ជូន ឯកឧត្ដម​ អភិបាល​ នៃគណៈ​អភិបាល​ ខេត្ត​ និង​ជាប្រធាន គណ:បញ្ជាការ​ ឯកភាពខេត្ត នោះ
គឺបានឱ្យដឹងថា÷

សមត្ថកិច្ច រដ្ឋបាល ជលផល កំពង់ឆ្នាំង បានចេញ បង្ក្រាប ទៀតហើយ គឺដឹកនាំ ដោយលោក អុឹង ជីប៉ោ នាយរងខណ្ឌកំពង់ឆ្មាំង គឺបង្ក្រាប នៅកន្លែងដដែលៗ គ្មានការ រាងចាល។

ពោលគឺ នៅចំណុច ព្រែកតាសួស ឋិតនៅភូមិពាមឆ្កោក និងចំណុច ព្រែកក្បាល កន្លង់ ឋិតនៅភូមិ ក្បាលកន្លង់ ឃុំពាមឆ្កោក ស្រុកជលគិរី។

ដោយប្រើប្រាស់ កម្លាំងសរុប ២១ នាក់ រួមមាន កម្លាំង សហគមន៍ នេសាទ អន្លង់មេត្រី សែនជ័យ​, សហគមន៍ នេសាទភ្លងសែនជ័យ, សហគមន៍ នេសាទ កោះធំ មធ្យោបាយដោយ បាឡាស្មាច់ ចំនួន០៥ គ្រឿង។

ជាលទ្ធផល បានរុះរើ របាំងស្បៃមុង និងលូស្បៃមុង ហើយវត្ថុតាង ទាំងនោះ ត្រូវបំផ្លាញ ចោល នៅនឹងកន្លែង។

ដោយឡែក ១ករណីទៀត គឺ សហការជាមួយ អធិការដ្ឋាន រដ្ឋបាល ជលផលខាងត្បូង បឹងទន្លេសាប ប្រចាំខេត្តកំពង់ឆ្នាំង, ប៉ុស្តិ៍នគរបាល រដ្ឋបាលកំពង់ព្រះគគីរ និងសហគមន៍ នេសាទកំពង់ព្រះគគីរ។

បានចុះ ប្រតិបត្តិការ បង្ក្រាប បទល្មើសនេសាទ នៅភូមិសាស្រ្ត ចំណុចព្រែកកោះរ៉ង និងចំណុច ចុងតាគង់ ឋិតនៅ ភូមិកោះតាម៉ូវ ឃុំកំពង់ព្រះគគីរ ស្រុកបរិបូណ៌ ដោយប្រើ មធ្យោបាយ  កាណូត ចំនួន ០៦ គ្រឿង ។

ជាលទ្ធផល រួមមាន÷
១- រុះរើ សម្រាស់ រួមផ្សំនឹង កំប្លោក ចំនួន ០២ ករណី ស្មើនឹង ៤៧ កន្លែង ស្មើនឹង ទំហំ ២៣៥០ ម៉ែត្រការ៉េ , មែកសម្រាស់ ចំនួន ១៤១០ មែក , បង្គោល ចំនួន ៧០៥ ដើម និងខ្សែចំណង ចំនួន ២០ គីឡូក្រាម។

២- របាំងស្បៃមុង ០១ករណី ស្មើនឹង  ១១ កន្លែង ប្រវែង ២៥០ ម៉ែត្រ , លូស្បៃមុង ចំនួន ១១ គ្រឿង , បង្គោល ចំនួន ២០០ដើម និងចាក់លែង ត្រីចំរុះ ចំនួន៥០ គីឡូក្រាម ក្នុងដែនេសាទវិញ៕ ដោយ ការិយាល័យ និពន្ធ

Loading

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

LEAVE A REPLY

Please enter your comment!
Please enter your name here