ឈើព្រៃឡង់ នៅតែបន្តដឹកចេញ តាមច្រកតោល ទាំងយប់-ទាំងថ្ងៃ របៀបជាសត្វកណ្ដៀរ

0
1026

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

កំពង់ធំ ៖ បទល្មើសព្រៃឈើ នៅតែបន្តដឹកចេញពីព្រៃឡង់ តាមច្រកតោល ក្នុងរូបភាពជាសត្វកណ្ដៀរ ដែលប្រជាពលរដ្ឋ នៅតំបន់នោះ និយាយថា ជាវិធីច្នៃ ឲ្យឃើញថាតិច តួច តែដឹកជញ្ជូន ញាប់ជើងស្កេះ ទាំងយប់ – ទាំងថ្ងៃ មិនឃើញមានការបង្ក្ក្រាប ឲ្យមានប្រសិទ្ធភាពនោះទេ។

ទង្វើនេះ ធ្វើឲ្យប្រជាពលរដ្ឋយល់ច្រឡំថា ជាការបើកដៃ ពីសមត្ថកិច្ចបរិស្ថានច្រកតោល ជាពិសេស ពីលោក ជា គឹមគង់ ជាប្រធានស្នាក់ការ បរិស្ថានច្រកតោលនេះឯង។

មតិប្រជាពលរដ្ឋទាំងនោះ បានបន្តថា ការដឹកជញ្ជូនឈើចេញពីដែន ព្រៃឡង់ គឺដឹកចេញតាមផ្លូវមុខទីស្នាក់ការ បរិស្ថានច្រកតោលនេះ រឿងអី ដែលសមត្ថកិច្ចនេះ មិនដឹង។ ទោះជាបៀបព្រះទៅស្បថ ក៏ពួកគាត់ពុំជឿដែរ។

ប្រភពដដែលនេះ បានបន្តឲ្យដឹងថា ក្នុងចំណោមឈ្មួញឈើ ជាច្រើននាក់ ដែលដឹកឈើចេញពីដែនព្រៃឡង់ តាមច្រកតោលនេះ គឺមានឈ្មួញឈើ ដ៏សកម្មម្នាក់ ឈ្មោះប៉ាង នៅភូមិអូរពកសាមគ្គី ហៅ៩៩ ឃុំមានរិទ្ធ ស្រុកសណ្ដាន់ គឺដឹកឈើចេញតាមគោយន្ត ស្ទើរពុំលស់ថ្ងៃ មកស្តុកទុកនៅក្នុងបរិវេណផ្ទះរបស់គាត់ រង់ចាំឈ្មួញធំចូលទៅប្រមូលទិញ។

នៅវេលាម៉ោង ១១ និង១៥នាទី ថ្ងៃត្រង់ ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១នេះ ឈ្មួញឈើឈ្មោះប៉ាង បានដឹកឈើចេញ តាមច្រកតោល យ៉ាងគឃ្លើន និងដោយសុវត្ថិភាព។

ករណីនេះ និងទាក់ទិននឹងព័ត៌មាន ដឹកជញ្ជូនឈើខាងលើ អ្នកសារព័ត៌មាន គេហទំព័រ និងទូរទស្សន៍អនឡាញរស្មីបូព៌ា(RSP) ព្យាយាមសុំការបំភ្លឺតាមទូរស័ព្ទ ទៅលោក ជា គឹមគង់ ប្រធានស្នាក់ការ បរិស្ថានច្រកតោល ជាច្រើនដង ប៉ុន្តែទំនាក់ទំនងមិនបាន។

តែទោះជាយ៉ាងណាក្ដី បទល្មើសនេះ វាបានកើតមាន និងកំពុងកើតមានដែលមតិសាធាណ: សុំឲ្យ លោក តុប កក្ដា ប្រធានមន្ទីរបរិស្ថាន ខេត្តកំពង់ធំ ពិនិត្យមើលមន្ត្រីក្រោមឱវាទ នៅស្នាក់ការច្រកតោល និងសកម្មភាពដឹកជញ្ជូនឈើទាំងនេះផង៕ ដោយ លោក ស៊ីន វុទ្ធី

Loading

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

LEAVE A REPLY

Please enter your comment!
Please enter your name here