លោក កែ កញ្ចនា និងក្រុមការងារ បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ទៅប្រគល់ជូនដល់គ្រួសាររងគ្រោះដោយភ្លើងចេះផ្ទះ ស្ថិតឃុំដំរីស្លាប់

0
13

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

លោក កែ កញ្ចនា និងក្រុមការងារ បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ទៅប្រគល់ជូនដល់គ្រួសាររងគ្រោះដោយភ្លើងចេះផ្ទះ ស្ថិតឃុំដំរីស្លាប់

    (កំពង់ធំ)÷ រសៀលថ្ងៃទី១៧ ខែមករា ឆ្នាំ ២០២៤ លោក កែ កញ្ចនា ប្រធានក្រុមការងារថ្នាក់ស្រុក ចុះជួយមូលដ្ឋានឃុំដំរីស្លាប់ រួមជាមួយនិងសហការី បានចុះសួរទុក្ខដល់គ្រួសារ ដែលត្រូវភ្ភ្លើងឆេះផ្ទះនៅភូមិសង្គម ឃុំដំរីស្លាប់ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ឆេះអស់ទាំងស្រុងកាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤ កន្លងទៅថ្មីៗនេះ មូលហេតុដោយឆ្លងចរន្តអគ្គិសនី។

     តាមការបញ្ជាក់ពីលោក កែ កញ្ចនា បានលើកឡើងថាម្ចាស់ផ្ទះឈ្មោះ ឡាយ ឌី ភេទស្រី អាយុ៣៨ឆ្នាំ មានសមាជិក០៣នាក់ ស្រី០២នាក់ ផ្ទះឆេះអស់ទាំងស្រុង កាលថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង១២:៤៨នាទី នៅចំណុចភូមិសង្គម ឃុំដំរីស្លាប់​ សស្រុកកំពងស្វាយ ខេត្តកំពង់ធំ មានករណីអគ្គិភ័យកើតឡើង០១លើកបណ្តាលឱ្យឆេះផ្ទះចំនួន០១ខ្នង​ទំហំ​៦ម៉ែត្រx១១ម៉ែត្រ ខូចខាតទាំងស្រុង សម្ភារៈខូចខាតរួមមាន÷ ម៉ាសុីន​កិនស្រូវ​ខ្នាត​តូច​០១គ្រឿង​ លុយដុល្លារចំនួន៦៥០០$ ស្រូវ​ចំនួន​០២តោន
​គគ្រែដេកចំនួន០២គ្រឿង ទទូរដាក់ខោអាវចំនួន០១ ទូរទស្សន៍​ចំនួន​០២គ្រឿង​ ខ្សែក​ និង​ខ្សែ​ដៃ​សរុប​ទឹកប្រាក់​ចចំនួន5លាន៥០មុឺនរៀល ចានឆ្នាំងម៉ុងភួយនិងសម្ភារៈប្រេីប្រាស់ក្នុងផ្ទះមួយចំនួនទៀត។ រថយន្តបង្ការពន្លត់អគ្គិភ័យរបស់អធិការដ្ឋាននគរបាលស្រុកកំពង់ស្វាយ បានចេញអន្តរាគមន៍ចំនួន០១គ្រឿង​ ប្រេីប្រាស់ទឹកអស់ចំនួន០៣រថយន្ដស្មេីនិង១៨ម៉ែត្រ​គុប។
 
   លោក កែ កញ្ចនា ប្រធានក្រុមការងារថ្នាក់ស្រុក ចុះជួយមូលដ្ឋានឃុំដំរីស្លាប់ និងក្រុមការងារទាំងអស់សូមចូលរួមសោកស្ដាយ ចំពោះម្ចាស់ផ្ទះ ការបាត់បង់នូវសម្ភារៈជាច្រើន ដែលមិនអាចជួយសង្គ្រោះបានទាន់ពេលវេលា ការចូលរួមចំណែកនេះ ដើម្បីឱ្យក្រុមគ្រួសារយកទៅប្រើដើម្បីសម្រាប់ដោះស្រាយជីវភាពបានមួយកម្រិត។

     សូមបញ្ជាក់ផងដែរថា ក្រុមការងារនិងសប្បុរសជនមួយចំនួនបានឧបត្ថម្ភសម្ភារៈរួមមាន÷ អង្ករនាងមិញ០១បេ ថវិកា៣០០.០០០រៀល តុង សម្រាប់ប្រក់០១ទឹកសុទ្ធ១៤យួរ សៀវភៅ២០ក្បាល បុិច២០ដើមខោអាវ២កំប្លេ ខ្នើយ០១ កន្ទេល០១ ភួយ០១ មុង០១ទឹកក្រូច០១កេស ទឹកសុទ្ធកម្ពុជា០១កេស និងសម្ភារៈផ្ទះបាយមាន(ចាន ឆ្នាំង វែក ស្លាបព្រា០១ឈុត)ផងដែរ។

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

LEAVE A REPLY

Please enter your comment!
Please enter your name here