បែកធ្លាយអំពើពុករលួយរបស់លោកលឹម ប៊ុនហេង ប្រធានការិយាល័យ ភូមិបាលដី ស្រុកស្ទោង មានប្រាក់មហាសាល

0
191

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

ខេត្តកំពង់ធំ.ថ្ងៃទី12.ខែតុលា.ឆ្នាំ2021 លោកលឹម ប៊ុនហេង ប្រធានការិយាល័យភូមិបាលដីស្រុកស្ទោង ត្រូវបានមហាជនរិះគន់ចំៗថាពាក់ព័ន្ធនឹងអំពើពុករលួយស៊ីជម្រៅ ជាជំងឺរ៉ាំរ៉ៃជាន់ករាស្ត្រដើម្បីប្រយោជន៍ខ្លួនឯងជាក់ស្ដែងកាត់ប្លង់ដី ដូចអាករ ប្រជាពលរដ្ឋដោយគ្មានឈាមក៏ប៉ុន្តែយ៉ាងណាមិញលោកលឹម ប៊ុនហេង ធ្វើទៅរួចទាំងអស់ដោយសារតែមានការពាក់ព័ន្ធនឹងអំពើពុករលួយជាមួយបក្សពួកមួយចំនួនទៀត បងប្អូនប្រជាពលរដ្ឋកំពុងតែចោទសួរទៅឯកឧត្តម ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ ថាតើប្រាក់ខែរបស់ប្រធានការិយាល័យភូមិបាលដីស្រុកស្ទោងមានប្រាក់ខែប៉ុន្មានទៅ បានជាប្រធានការិយាល័យភូមិបាលរូបនេះមានប្រាក់ដល់មហាសាលវីឡាតម្លៃរាប់ម៉ឺនដុល្លារជិះឡានចាប់ពី 7 ម៉ឺនដុល្លារទៅ 10 ម៉ឺនដុល្លារ ហើយមុខរបរគ្មានធ្វើអ្វីខុសពីស៊ីប្រាក់ខែរដ្ឋតែប៉ុណ្ណោះ ប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្មនិងសំណង់ខេត្តកំពង់ធំមិនស្មើនឹងលោកលឹមប៊ុនហេងទេ។

ពាក់ព័ន្ធនឹងអំពើពុករលួយអាកររាស្ត្រដើម្បីប្រយោជន៍ផ្ទាល់ខ្លួន ទី1កាត់ប្លង់ដីតាមទំហំតូចនិងធំទំហំតូចចាប់ពី 800 ដុល្លារទៅ 1000 ដុល្លារ រីឯទំហំធំចាប់ពី 1500 ដុល្លារទៅ 3000 ដុល្លារ ហើយបើសិនជាម្ចាស់ដីរត់ការដោយខ្លួនឯង លោកលឹម ប៊ុនហេង និយាយបន្ទុចបង្អាក់ មិនឲ្យម្ចាស់ដីរត់ការខ្លួនឯងទេលោកធានានិងរត់ការខ្លួនឯងមួយកំផ្លេ ឲ្យម្ចាស់ដី ចំណុចនេះមហាជននិងប្រជាពលរដ្ឋដែលសម្លឹងមើលឃើញពីទង្វើពុករលួយសូមសំណូមពរទៅឯកឧត្តមទេសរដ្ឋមន្ត្រីជា សុផារ៉ា សូមឯកឧត្តមមេត្តាកុំមើលរំលងទង្វើរបស់ប្រធានការិយាល័យភូមិបាលដីស្រុកស្ទោងថ្មីៗនេះលោកលឹម ប៊ុនហេង ត្រូវបានគេដកចេញពីប្រធានការិយាល័យភូមិបាលដីស្រុក ក៏ប៉ុន្តែខំប្រឹងស្រវេស្រវានិងសុំទៅថ្នាក់ខេត្តដើម្បីបន្តគ្រប់គ្រងតំណែងរបស់ខ្លួនបន្តទៀត ។

សំណង់រឹងដែលគ្មានច្បាប់នៅក្នុងស្រុកស្ទោងសព្វថ្ងៃនេះពោរពេញទៅដោយមនោសញ្ជេតនាពីម្ចាស់សំណង់និងលោកលឹម ប៊ុនហេង របៀបពុករលួយជាខ្សែចង្វាក់ ជាក់ស្ដែងការប្រព្រឹត្ត អំពើពុករលួយរបស់លោកលឹម ប៊ុនហេង រាប់ឆ្នាំមកនេះពិតជាមិនធម្មតាទេ រីឯ.លោកអ៊ឹម សុឌីណា បានឆ្លើយបដិសេធជាមួយអ្នកសារព័ត៌មានជាច្រើនអង្គភាពមកហើយ លោកបានបញ្ជាក់ថាសំណង់រឹងឬក៏ភូមិគ្រឹះចាប់ពី 500 ម៉ែត្រការ៉េចុះក្រោមគឺថ្នាក់ស្រុកជាអ្នកគ្រប់គ្រងចាប់ពី 500 ម៉ែត្រការ៉េឡើងទៅទើបដល់ប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្មនិងសំណង់ខេត្តជាអ្នកទទួលខុសត្រូវ។

មហាជនរង់ចាំមើលតើវាសនារបស់លោកលឹម ប៊ុនហេង ប្រធានការិយាល័យភូមិបាលដីស្រុកស្ទោង តើលោកមានជោគវាសនាដូចជាប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្មនិងសំណង់ខេត្តពោធិ៍សាត់និងខេត្តព្រះសីហនុដែលឬទេ ដូចមតិមហាជនកំពុងតែរិះគន់ចំៗពីទង្វើពុករលួយស៊ីជម្រៅរាប់ឆ្នាំមកហើយនេះប្រជាពលរដ្ឋនិងមហាជនព្រមទាំងមន្ត្រីរាជការកំពុងតែរង់ចាំមើលជោគវាសនាប្រធានការិយាល័យភូមិបាលដីរូបនេះអាចគេចរួចផុតពីសំណាញ់ច្បាប់ដែរឬទេ ជាចុងក្រោយប្រជាពលរដ្ឋ មហាជន មន្ត្រីរាជការ សូមសំណូមពរទៅឯកឧត្តម ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងនឹងអំពើពុករលួយមេត្តាដាក់ការស៊ើបអង្កេតជាបន្ទាន់ ពាក់ព័ន្ធនឹងអំពើពុករលួយរបស់ប្រធានភូមិបាលដីរូបនេះផងទាន។

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

LEAVE A REPLY

Please enter your comment!
Please enter your name here