ឆៀកយានយន្តខេត្តកំពង់ធំ បម្រើសេវាជូនប្រជាពលរដ្ឋដែលមានយានយន្ត ត្រូវយកមកពីនិតឱ្យបានត្រឹមត្រូវ ដើម្បីមានសុវត្ថិភាពក្នុងការធ្វើដំណើរ

0
23

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

ឆៀកយានយន្តខេត្តកំពង់ធំ បម្រើសេវាជូនប្រជាពលរដ្ឋដែលមានយានយន្ត ត្រូវយកមកពីនិតឱ្យបានត្រឹមត្រូវ ដើម្បីមានសុវត្ថិភាពក្នុងការធ្វើដំណើរ

     (កំពង់ធំ)៖ ក្រសួងសាធារណការ និងដឹកជញ្ជូន សហការជាមួយក្រុមហ៊ុន CMVIC បានរៀបចំដំណើរការម៉ាស៊ីនត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត នៅក្នុងខេត្តកំពង់ធំ ដើម្បីត្រួតពិនិត្យបច្ចេកទេសរថយន្ត(ឆៀក) ។

   នៅព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ លោក ជូ កូឡា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ធំ បានឱ្យដឹងថា ទីតាំងសម្រាប់ការឆៀករថយន្តនេះ មានទីតាំងស្ថិតនៅភូមិពុកយ៉ុក សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ មានប្រវែងប្រមាណជាង  ៣គីឡូម៉ែត្រ ពីទីរួមខេត្ត ឆ្ពោះទៅកាន់រាជធានីភ្នំពេញ ហើយបានដាក់ឱ្យដំណើរបម្រើជូនបងប្អូនប្រជាពលរដ្ឋរៀងរាល់ម៉ោងធ្វើការ ពេលព្រឹកចាប់ពីម៉ោង៧:០០ព្រឹក ដល់ម៉ោង១១:០០ថ្ងៃត្រង់ រសៀលចាប់ពីម៉ោង០២:០០ រហូតដល់ម៉ោង០៥:០០ ធ្វើការចាប់ពីថ្ងៃចន្ទ រហូតដល់ថ្ងៃសុក្រ។

      ប្រធានមន្ទីរសាធារណការ  បានថ្លែងថា ការត្រួតពិនិត្យយានយន្តនេះ គឺជាការសម្រួលដល់ប្រជាពលរដ្ឋ លើការត្រួតពិនិត្យ ដែលកាលពីមុន ម្ចាស់យានយន្តត្រូវទៅធ្វើការត្រួតពិនិត្យនៅឯខេត្តសៀមរាប ខេត្តកំពង់ចាម ឬរាជធានីភ្នំពេញ។ ពេលនេះ ក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រើប្រាស់ម៉ាស៊ីនអចល័ត ធ្វើការត្រួតពិនិត្យ ដើម្បីកាត់បន្ថយការចំណាយជូនប្រជាពលរដ្ឋ ពិសេសគឺជួយពិនិត្យម៉ាស៊ីនយានយន្តឱ្យមានដំណើរការក្នុងការធ្វើចរាចរណ៍ផងដែរ។ 

      ជាចុងក្រោយលោក ជូ កូឡា ប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តកំពង់ធំ សូមអំពាវនាវបន្ថែមដល់បងប្អូនប្រជាពលរដ្ឋចូលរួមថែរក្សាផ្លូវថ្នល់ឱ្យបានយូរអង្វែង ដែលជាសរសៃឈាមនៃសេដ្ឋកិច្ច រួមគ្នាទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ បងប្អូនទាំងអស់ដែលប្រើប្រាស់រថយន្ត យករថយន្តទៅពិនិត្យឱ្យត្រូវបច្ចេកទេសឱ្យបានទៀងទាត់ តាមការកំណត់កុំឱ្យមានបញ្ហាកើតឡើងដោយគ្រោះថ្នាក់ចរាចរណ៍ បង្កឡើងចំពោះរថយន្តខុសលក្ខណៈបច្ចេកទេស។

     គួរបញ្ជាក់ថា រហូតមកដល់ពេលនេះ ក្នុងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកលេខ៣៩ បានធ្វើឱ្យប្រជាពលរដ្ឋជាច្រើន មានការយល់ដឹង ជាពិសេស បានយករថយន្តមកត្រួតពិនិត្យលក្ខណៈបច្ចេកទេស និងបានចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោក ដើម្បីជៀសផុតពីការគ្រោះថ្នាក់ដល់អាយុជីវិត៕

Loading

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

LEAVE A REPLY

Please enter your comment!
Please enter your name here