កម្លាំងខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំងចុះបង្ក្រាបបទល្មើសនេសាទរបាំងស្បៃមុងនិងការដឹកជញ្ជូនកូនត្រីខុសច្បាប់
កំពង់ឆ្នាំ÷ យោងតាមបទបញ្ជារបស់ឯកឧត្ដម អភិបាលនៃគណៈអភិបាលខេត្តនិងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤ កម្លាំងខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង ដឹកនាំដោយលោក អ៊ូ សោភ័ណ នាយរងខណ្ឌ កម្លាំងសរុប ៥នាក់ បានចុះបង្ក្រាប
ការដឹកជញ្ជូនផលផលិតផលជលផល ភាគច្រើនជាប្រភេទកូនត្រីប្រា គ្មានលិខិតអនុញ្ញាតនៅចំណុចសាលាតាហាយ ភូមិស្វាយគយ ឃុំពន្លៃ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។
ក្នុងការបង្ក្រាបបទល្មើសនេសាទខាងលើនេះសមត្ថកិច្ចយើងបានដកហូតវត្ថុតាងមានដូចខាងក្រោម៖
១-ម៉ូតូសន្តោងរឺម៉ក់ចំនួន០១គ្រឿង
២-ត្រីចម្រុះ៥០០ គីឡូក្រាម តាមការស្រាវជ្រាវត្រីនេះបានមកពីប្រជានេសាទដែលប្រើប្រាស់របាំងលបរួមផ្សំសាច់អួន។ ក្នុងនោះក្រុមការងារបានឯកកសាងសំណុំរឿងចាត់ការតាមនីតិវិធី នៃច្បាប់ស្តីពីជលផល។
កម្លាំង ផ្នែករដ្ឋបាលជលផលកំពង់ប្រាសាទ និងសហគមន៍នេសាទភូមិពាមពពេច ដឹកនាំដោយ លោក នួន ឬទ្ធី កម្លាំងចូលរួមសរុប ចំនួន ៥ នាក់មធ្យោបាយម៉ាឡាស្មាច់ ០១ គ្រឿង
បានចុះបង្ក្រាបបទល្មើសនេសាទនិងរុះរើរបាំងលូស្បៃមុង នៅក្នុងដែននេសាទ ចំណុច បឹងតាមលើ ខាងកើតភូមិតាមលលើ ឃុំ កោះថ្កូវ ស្រុក ជលគិរី ខេត្ត កំពង់ឆ្នាំង។
កម្លាំងសង្កាត់រដ្ឋបាលជលផលជលគិរី ផ្នែករដ្ឋបាលជលផលកំពង់ប្រាសាទ សហការណ៍ជាមួយ គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកជលគិរី និង សហគមន៍នេសាទភូមិព្រែកឆ្តោ សហគមន៍នេសាទអន្លង់មេត្រីសែនជ័យ ដឹកនាំដោយ លោក រៀល សុខុម នាយសង្កាត់ រដ្ឋបាលជលផលគិរី កម្លាំងចូលរួមសរុប ចំនួន ១៣នាក់ មធ្យោបាយម៉ាឡាស្មាច់ ០៤គ្រឿង បានចុះបង្រាបបទល្មើសនេសាទនិងរុះរើរបាំងលូស្បៃមុង នៅចំណុចស្វាស្លាប៉ក្នុងភូមិកំពង់បាស្រូវ ឃុំជលសារ ស្រុកជលគិរី ខេត្ត កំពង់ឆ្នាំង។
ក្នុងនោះកម្លាំងសមត្ថកិច្ចយើងបំផ្លាញចោលវត្ថុតាងនូវហ្នឹងកន្លែង ០២ករណីក្នុងនោះរួមមាន :
១_របាំងស្បៃមុង១៦កន្លែងប្រវែង៥០០ម លូស្បៃមុង ចំនួន ១៦គ្រឿង បង្គោល ចំនួន ២៧០ ដើមនិងចាក់លែងកូនត្រីចម្រុះចូលក្នុងដែននេសាទវិញ ចំនួន៨០ គគ្រ ផងដែរ៕