អាជ្ញាធរខេត្តកំពង់ធំ៖ អាជីវកម្មទទួលបញ្ចាំ ឬធ្វើអាជីវកម្មទទួលប្រាតិភោគ ដោយអនុប្បទាន​បានស្របតាមលក្ខខណ្ឌច្បាប់ត្រឹមត្រូវ

0
17

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

អាជ្ញាធរខេត្តកំពង់ធំ៖ អាជីវកម្មទទួលបញ្ចាំ ឬធ្វើអាជីវកម្មទទួលប្រាតិភោគ ដោយអនុប្បទាន​បានស្របតាមលក្ខខណ្ឌច្បាប់ត្រឹមត្រូវ

      (កំពង់ធំ)៖ ឯកឧត្តម ងួន រាសី អភិបាលរងខេត្តកំពង់ធំ បានថ្លែងថា អាជ្ញាធរ​និងមន្ត្រីជំនាញត្រូវស្រង់​ចំនួនទីតាំង​អាជីវកម្មទទួលបញ្ចាំឱ្យត្រឹមត្រូវច្បាស់លាស់ ទាំងស្រប់ច្បាប់ ទាំងមិនស្របច្បាប់។ ការលើកឡើងនេះនាព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម ងួន រាសី អភិបាលរងខេត្តកំពង់ធំ ដឹកនាំកិច្ចប្រជុំស្តីពីការគ្រប់គ្រងអាជីវកម្មទទួលបញ្ចាំ និងទទួលប្រាតិភោគដោយអនុប្បទាននៅសាលប្រជុំអគារC សាលាខេត្តកំពង់ធំ ។

     អភិបាលរងខេត្តកំពង់ធំបានបន្តថា រដ្ឋបាលខេត្ត សកម្ម ភាពប្រមូលផ្តុំ រួមគ្នាធ្វើការដោះស្រាយ​ឱ្យបាន​ត្រឹមត្រូវ ព្រោះយើងមានច្បាប់រួចហើយ ក៏ប៉ុន្តែការអនុវត្តឱ្យបានត្រឹមត្រូវទាំងអ្នកគ្រប់គ្រង អ្នកអនុវត្តនៅមានខ្វះចន្លោះទាក់ទង នៃការបញ្ចាំដែល មានផលប៉ះពាល់ច្រើនយ៉ាង។ ប្រទេសកម្ពុជា ជាប្រទេសនីតិរដ្ឋ មានច្បាប់ត្រូវគោរពតាមច្បាប់ព្រះរាជាណាចក្រកម្ពុជា អ្នកដែលត្រូវបំពេញ​កាតព្វកិច្ចទាំង​ឡាយត្រូវអនុវត្តតាមច្បាប់។ ពិសេសអាជ្ញាធរមូលដ្ឋានគ្រប់ថ្នាក់ មន្ទីរអង្គភាពពាក់ព័ន្ធ​ជាដៃគូរ​សហការជំរុញការអនុវត្ត អ្នកប្រកបផល របរត្រូវធ្វើការងារគោរពឱ្យបានត្រឹមត្រូវ ដើម្បីឱ្យអ្នក​ប្រកបផលរបរ​ធ្វើតាមច្បាប់ ទន្ទឹមនោះ យើងត្រូវយល់ដឹង ពីច្បាប់ទើបយើងជំរុញ​ឱ្យពួកគាត់​អនុវត្តច្បាប់។

     ឯកឧត្តម ងួន រាសី ក៏បានលើកឡើងថា ប្រកាសនេះមានគោលដៅ កំណត់យន្តការវិធាន និងនីតិវិធីនៃការគ្រប់គ្រង និងការត្រួតពិនិត្យប្រតិបត្តិការអាជីវកម្មទទួលបញ្ចាំ និងទទួលប្រាតិភោគ ដោយអនុប្បទានដែលមាន អាជ្ញាប័ណ្ណ លិខិតគតិយុត្តិ ដែលចេញដោយក្រសួងជំនាញ ដើម្បីអនុញ្ញាតឱ្យក្រុមហ៊ុន សហគ្រា ប្រកបអាជីវកម្មទទួលបញ្ចាំ ឬធ្វើអាជីវកម្មទទួលប្រាតិភោគ ដោយអនុប្បទានបានស្របតាមលក្ខខណ្ឌច្បាប់ត្រឹមត្រូវ។

Loading

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

LEAVE A REPLY

Please enter your comment!
Please enter your name here